Close
Ads: 88BOL
Featured-Image
គម្រោងសង់​ផ្លូវ​រថភ្លើង​ក្រោមដី​នៅភ្នំពេញ បានសិក្សាចប់ហើយ! ឥឡូវ កម្ពុជា នឹងស្នើឱ្យ​ធ្វើផ្លូវរថភ្លើង​ល្បឿនលឿនទៀត!
ទំហំអក្សរ
តូច
ធំ

ក្រុមហ៊ុនចិន China Metro Group បាន​បញ្ជាក់​ទៅកាន់​សម្តេចតេជោ ហ៊ុន សែន ថា ខ្លួន​បាន​បញ្ចប់​ការសិក្សា​លទ្ធភាព​គម្រោង​សាងសង់​ផ្លូវរថភ្លើង​ក្រោមដី​នៅរាជធានីភ្នំពេញ​ហើយ និង​បាន​ដាក់​បញ្ជូន​នូវរបាយការណ៍​សិក្សា​ជូន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ពិនិត្យ និង​ពិភាក្សាបន្ត។ ការ​លើកឡើង​នេះ ធ្វើឡើង​ក្នុង​ជំនួប​ពិភាក្សា​រវាង​សម្តេចតេជោ និងក្រុមហ៊ុន​វិនិយោគធំៗ​ចំនួន៣ នៃ​ប្រទេសចិន រួមមាន​ក្រុមហ៊ុនសាងសង់​គមនាគមន៍ចិន, ក្រុមហ៊ុន​សាជីវកម្មស្ពានថ្នល់ចិន និងក្រុមហ៊ុន China Metro Group នៅក្រុងប៉េកាំង​ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ​២០២៣។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តី បានស្នើឲ្យក្រុមហ៊ុន China Metro Group សិក្សាពីគម្រោង​វិនិយោគ​ល្បឿនលឿន​ធុនស្រាល​ពីរាជធានីភ្នំពេញ​ទៅកាន់​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងផ្លូវ​រថភ្លើងល្បឿនលឿន​ធុន​ស្រាល​ក្នុងរាជធានី​ភ្នំពេញ ដែលកំពុងមាន​ចរាចរណ៍​យ៉ាងមមាញឹក។

ក្រុមហ៊ុន​ចិនទាំង៣ បាន​បង្ហាញ​ពីគម្រោង​សិក្សា​លើលទ្ធភាពវិនិយោគ​ថ្មីៗ ក្នុងប្រទេសកម្ពុជា​សម្រាប់ពេល​ខាងមុខ ពិសេស​ក្រោយលទ្ធផល​នៃដំណើរទស្សនកិច្ចផ្លូវការរបស់​សម្តេចតេជោ ​ទៅកាន់​ប្រទេស​ចិន​នាពេលនេះ។

ក្រៅពីនេះ ក្រុមហ៊ុនចិន​ក៏បានជម្រាប​ជូនសម្តេចតេជោ ពីគម្រោងដឹកជញ្ជូនផ្លូវទឹក និងកំពង់ផែ ដែលក្នុងនោះ​ក្រុមហ៊ុន​បានបញ្ចប់ការសិក្សា​បឋមគម្រោងស្តារផ្លូវទឹកទន្លេសាប ភ្នំពេញ សៀមរាប ដែលនិងប្រគល់ជូនក្រសួងសាធារណការ និងដឹកជញ្ជូនរួចរាល់​ផងដែរ៕

ប្រភព៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន

អត្ថបទកំពុងចាប់អារម្មណ៍៖
លោក Amorim បានធ្វើការចរចារជាមួយនឹងកីឡាករម្នាក់ ដែលទំនងជាសមាជិកថ្មីមុនគេក្រោមការដឹកនាំរបស់លោក
featured image

លោក Ruben Amorim បានធ្វើការចរចារបែបសម្ងាត់ជាមួយនឹងកីឡាករ Ousmane Diomande របស់ក្លឹប Sporting Lisbon ជុំវិញការផ្ទេរទៅកាន់ទឹកដី Old Trafford នេះបើតាមការចុះផ្សាយដោយ Sky Sport នៅក្នុងប្រទេសស្វីស។ របាយការណ៍ខាងលើបានបញ្ជាក់ថា Diomande បានដែលមានផែនការថានឹងផ្ទេរទៅកាន់ Man Utd ឡើយ ប៉ុន្តែវត្តមានរបស់អតីតគ្រូបង្វឹករបស់ខ្លួនរួបនេះអាចជាកម្លាំងចិត្តដ៏សំខាន់មួយដែលធ្វើឲ្យរូបគេពិចារណាផ្ទេរទៅកាន់ទីនោះ៕អត្ថបទកំពុងចាប់អារម្មណ៍៖ Petit: Arsenal កំពុងនាំយកកីឡាករធ្លាក់ទម្រង់លេងមករួមក្រុម សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 11 9 1 1 21 6 +15 28
    2 Manchester City 11 7 2 2 22 13 +9 23
    3 Chelsea 11 5 4 2 21 13 +8 19
    4 Arsenal 11 5 4 2 18 12 +6 19
    5 Nottingham Forest 11 5 4 2 15 10 +5 19
    6 Brighton & Hov… 11 5 4 2 19 15 +4 19
    7 Fulham 11 5 3 3 16 13 +3 18
    8 Newcastle United 11 5 3 3 13 11 +2 18
    9 Aston Villa 11 5 3 3 17 17 +0 18
    10 Tottenham Hotspur 11 5 1 5 23 13 +10 16
    11 Brentford 11 5 1 5 22 22 +0 16
    12 AFC Bournemouth 11 4 3 4 15 15 +0 15
    13 Manchester United 11 4 3 4 12 12 +0 15
    14 West Ham United 11 3 3 5 13 19 -6 12
    15 Leicester City 11 2 4 5 14 21 -7 10
    16 Everton 11 2 4 5 10 17 -7 10
    17 Ipswich Town 11 1 5 5 12 22 -10 8
    18 Crystal Palace 11 1 4 6 8 15 -7 7
    19 Wolverhampton Wanderers 11 1 3 7 16 27 -11 6
    20 Southampton 11 1 1 9 7 21 -14 4
  • February 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728  
  • Sponsor by 88Bol