Close
ads Featured-Image
Man City ត្រូវបានជាប់បណ្តឹងជាង១០០ពី Premier League
ទំហំអក្សរ
តូច
ធំ

បរទេស៖ Manchester City អាចនឹងប្រឈមនឹងការកាត់ចេញពីក្របខណ្ឌ បន្ទាប់ពីពួកគេត្រូវបាន Premier League សម្រេចដាក់ការចោទប្រកាន់ពីបទរំលោភបំពានលើច្បាប់ជាច្រើនករណី។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Manchester City manager Pep Guardiola reacts on January 19, 2023

ads

បន្ទាប់ពីការស៊ើបអង្កេតរយៈពេល 4 ឆ្នាំដោយ Premier League ពួកគេបានបញ្ជូនក្លឹបទៅគណៈកម្មការឯករាជ្យមួយសម្រាប់ការចោទប្រកាន់ថាបានរំលោភលើបទប្បញ្ញត្តិហិរញ្ញវត្ថុរវាងពីឆ្នាំ 2009 និង 2018 ។

ក្របខ័ណ្ឌ Premier League បានចេញសេចក្តីថ្លែងការណ៍មួយថា Man City បានបំពានច្បាប់ដែលតម្រូវឱ្យពួកគេបញ្ចេញ “ព័ត៌មានហិរញ្ញវត្ថុត្រឹមត្រូវដែលផ្តល់នូវទិដ្ឋភាពពិត និងយុត្តិធម៌នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្លឹប” ។

ក្នុងចំណោមការចោទប្រកាន់នេះ Man City ត្រូវបានចោទប្រកាន់ពីបទបំពានច្បាប់ Premier League ស្តីពីប្រាក់ចំណេញ និងនិរន្តរភាពក្នុងរយៈពេលបីរដូវកាលចាប់ពីឆ្នាំ 2015-16 ដល់រដូវកាល 2017-18 ។

ជាការឆ្លើយតប Man City បានចេញសេចក្តីថ្លែងការណ៍ពួកគេ ដោយបង្ហាញថា ពួកគេមានការភ្ញាក់ផ្អើលចំពោះការរំលោភបំពានហិរញ្ញវត្ថុដែលត្រូវបានចោទប្រកាន់។

Manchester City manager Pep Guardiola gives instructions to Julian Alvarez as Riyad Mahrez celebrates scoring their first goal with teammates on January 8, 2023

យោងតាមសារព័ត៌មាន The Telegraph បានឱ្យដឹងថា Man City អាចប្រឈមមុខនឹងការពិន័យជាច្រើន រួមទាំងការកាត់ចេញពី Premier League ផងដែរ។ របាយការណ៍ក៏បានអះអាងផងដែរថា Premier League មានសិទ្ធិដកហូតពានរង្វាន់លីករបស់ក្លឹបពួកគេ និងការកាត់ពិន្ទុជាដើម។

អត្ថបទទាក់ទង
  • February 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728