Barcelona បានបន្តឈរនៅទីកំពូលតារាងក្របខណ្ឌ La Liga ចំនួនប្រាំបីពិន្ទុក្រោយពេលផ្តួលក្រុមភ្ញៀវSevilla ៣ទល់និង ០កាលពី ថ្ងៃអាទិត្យ។ មានន័យថាការប្រកួតក្នុងតង់ទីមួយមិនបានល្អធ្វើអោយក្រុមម្ចាស់ផ្ទះបាននាំមុខតាមរយៈការស៊ុតបាល់បញ្ចូលទីរបស់ខ្សែការពារស្លាបឆ្វេង Jordi Alba នៅនាទីទី ៥៨ ខណៈ ខ្សែបម្រើGavi ព្រមទាំងRaphinha ដែលបានរួមចំណែករកគ្រាប់បាល់នៅតង់ទី២នាទីទី៧០ និង ៧៩ រក គ្រាប់បាល់អោយក្រុមម្ចាស់ផ្ទះទទួលបានជ័យជម្នះក្នុងលទ្ធផល៣ទល់និង០លើក្រុមភ្ញៀវ Sevilla។
បរាជ័យរបស់ Sevilla បានធ្វើអោយពួកគេធ្លាក់ទៅលេខរៀងទី១៦ ដោយមានពីរពិន្ទុប៉ុណ្ណោះនៅលើតំបន់កាត់ចោល ប៉ុន្តែទោះជាយ៉ាង ណាជាដំណឹងមិនល្អទេសម្រាប់ Barcelona ខណៈប្រធានក្រុម Sergio Busquets បានរបួសកជើងបន្ទាប់ពីចូលលេងបានត្រឺមតែ បួននាទី។
Barcelona ក៏និងធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវ Man.Utd ក្នុងការប្រកួតជើងទីមួយនៃពានរង្វាន់Europa League វគ្គ Play-off នៅថ្ងៃទី ១៦ ខែកុម្ភៈខណៈ កាលពីព្រឹកថ្ងៃសៅរ៍ ក្រុមគូប្រជែងនិងជាក្រុមការពារតំណែងជើងឯក Real Madrid បានខកខានឱកាសកាត់បន្ថយការនាំមុខរបស់ Barcelona យ៉ាងហោចណាស់ត្រឹមពីរពិន្ទុក្រោយពីពួកគេបរាជ័យចាញ់ Mallorcaក្នុងលទ្ធផល ១ទល់និង០។
ក្រុមកំពូលតារាង La Liga គឺអ្នកមានបុណ្យ Barcelona មានបំណងចង់ស្វែងរកជ័យជំនះឡើងវិញក្រោយរងការបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលមុនពេលប្រកួតព្រឹត្តិការណ៍ Uefa Nation league កាលពីខែវិច្ឆិកានេះខណៈពួកគេនិងត្រូវធ្វើដំណើរទៅសួរសុខទុក្ខម្ចាស់ផ្ទះ Celta Vigo នៅវេលាម៉ោង៣ទាបភ្លឺឈានចូលថ្ងៃអាទិត្យវេលាម៉ោង៣ ទាបភ្លឺ។អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: Barcelona អាចស្តារមុខមាត់ឡើងវិញបានទេពេលធ្វើធ្វើដំណើរទៅផ្ទះ Celta Vigo សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Barcelona បានចាញ់ Real Sociedad ១-0 សម្រាប់ការប្រកួតចុងក្រោយបង្អស់នៅLa Liga ប៉ុន្តែពួកគេនៅមាន ៦ ពិន្ទុនាំមុខលើក្រុមលេខ ២ Real Madrid ខណៈ Celta ខណៈពេលដែល Celta ស្មើ ២-២ ជាមួយ Real Betis ក្នុងការប្រកួតចុងក្រោយរបស់ពួកគេនៅលើកំពូលរបស់អេស្ប៉ាញ។ ៦ប្រកួតចុងក្រោយរបស់ Barcelona ឈ្នះ៤ចាញ់២ឈរនៅលេខរៀងទី១ ខណៈ Celta Vigo ឈ្នះ២ស្មើ២និងចាញ់១ឈរនៅលេខរៀងទី១១។ […]