
ការប្រកួតពានរង្វាន់ធំទីពីរនៅអឺរ៉ុបគឺ Europa League រវាងក្រុមSevilla និង Roma នៅកីឡាដ្ឋាន Puskas Arena នាទីក្រុងប៊ុយដាប៉េស ប្រទេសហុងគ្រីនៅវេលាទាបភ្លឺវេលាម៉ោង២ទាបភ្លឺឈានចូលថ្ងៃព្រហស្បត្ត៍ទី១ មិថុនា ២០២៣។ ក្រុមដែលឈ្នះជើងឯក Europa League ៦សម័យ Sevilla និងត្រូវជួបក្រុមដែលដឹកនាំដោយគ្រូបង្វឹកលោក Mourinho ធ្លាប់មានប្រវត្តិដឹកនាំក្រុមឈានដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់កំពូលទាំង២របស់ទ្វីបអឺរ៉ុប៥ដងមិនដែលចាញ់ម្តងណានោះទេ ខណៈអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ចង់លើ់កពានអឺរ៉ុប២រដូវកាលជាប់គ្នាក្រោយដឹកនាំ Roma លើកពាន Uefa Conference League រដូវកាលមុន ។ ស្របពេល Sevilla របស់លោក Jose Luis Mendilibar ក៏ចង់ផ្តួល Roma ក្រោយទម្លាក់ជើងខ្លាំងអ៊ីតាលី Juventus នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកន្លងទៅ រីឯ Roma បានផ្តួលក្រុមអាឡឺម់ង់ Leverkusen នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរនោះ។ រវាងក្រុមទាំងពីរប្រសិនពួក គេឈ្នះនិងមានកៅអីទៅលងនៅក្របខណ្ឌ UCL ដោយស្វ័យប្រវត្តិតែម្តង។
១.៦ប្រកួតចុងក្រោយរបស់Sevilla នៅពានរង្វាន់ Europa League គឺឈ្នះ៣ស្មើ២និងចាញ់១ ខណៈ Roma ក៏មានលទ្ធផលដូចគ្នាដែរគឺឈ្នះ៣ ស្មើ ២និងចាញ់១ដូចគ្នា។
២.ជម្រើស១១នាក់ដំបូងសម្រាប់ Sevilla អាចនិងចូលលេង
Bounou; Navas, Bade, Gudelj, Telles; Fernando, Rakitic; Ocampos, Torres, Gil; En-Nesyri
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១)
៣.ជម្រើស១១នាក់ដំបូងសម្រាប់ Roma អាចនិងចូលលេង
Patricio; Mancini, Smalling, Ibanez; Zalewski, Cristante, Matic, Spinazzola; Pellegrini, El Shaarawy; Abraham
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-២-១)
៤.ពត៌មានកីឡាករ Sevilla: Marcao ខ្សែការពារកណ្តាលអន្តរជាតិប្រេស៊ីលនិងមិនមានវត្តមានចូលលេងសម្រាប់ការប្រកួតនេះដោយសារតែរបួស ខណៈខ្សែការពារស្លាបឆ្វេង Marcus Acuna សញ្ជាតិអាហ្សង់ទីនរងបម្រាមមិនអាចចូលលេងក្រោយ ទទួលកាតក្រហមពេលជួប Juventus ។
សម្រាប់ Roma និងត្រៀមពីការវិលត្រប់មកវិញរបស់កីឡាករ Nemanja Matic, Paulo Dybala, Lorenzo Pellegrini និងអ្នកចាំទី Rui Patricio ក្រោយពួកគេអវត្តមានពេលចាញ់Fiorentina នៅ SerieA
៥.លទ្ធផលទស្សន៍ទាយសម្រាប់គូនេះគឺបញ្ចប់លទ្ធផលស្មើគ្នា ០ ទល់និង០នៅម៉ោងធម្មតា ហើយ Roma និងយកឈ្នះនៅម៉ោងបន្ថែមក្នុងលទ្ធផល ១ទល់និង០។
ប្រភព:sportsmole & whoscored

ក្រុមបិសាចក្រហម Manchester United បានទទួលរងបរាជ័យក្រោមថ្វីជើងក្រុម Nottingham Forest ក្នុងកីឡដ្ឋាន City Ground ដោយលទ្ធផល ១-0 ក្នុងក្របខណ្ឌ Premier League ។ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតកិឡាកររបស់ក្រុម Manchester United គឺ Anthony Elanga ជាម្ចាស់គ្រាប់បាល់ដែលកើតឡើងតាំងពីដើមការប្រកួត ដែលនេះជាជ័យជម្នះរបស់ក្រុម Nottingham ជាលើកទី២ហើយនៅក្នុងរដូវកាលនេះទល់នឹងក្រុម Man utd នៅក្នុងក្របខណ្ឌ Premier League។ ទោះបីជាក្រុម Man Utd ជាក្រុមដែលមានប្រៀមជាងដោយការទាត់បាល់ចំគោលដៅសរុប ២៤លើកឯណៅះ ដែលនេះបានធ្វើឲ្យពួកគេក្លាយជាក្រុមដំបូងគេដែលទាត់ទៅលើគូប្រកួតក្រៅផ្ទះច្រើនជាងគេ ហើយមិនអាចរកគ្រាប់បាល់ បើគិតចាប់តាំងពីឆ្នាំ ២០០៤មក៕



