
បរទេស៖ ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបអធិរាជ្យស Real Madrid កីឡាករ Karim Benzema បានទទួលសំណើដ៏ធំសម្បើងមួយពីអារ៉ាប៊ីសាអូឌីត — Real Madrid ត្រូវបានជូនដំណឹងដោយភ្នាក់ងាររបស់ Benzema ថាគាត់កំពុងពិចារណាយ៉ាងយកចិត្តទុកដាក់ ហើយគាត់នឹងសម្រេចចិត្តក្នុងពេលឆាប់ៗនេះ។ សំណើរដែលអារ៉ាប់ផ្តល់ជូននោះគឺមានតម្លៃដល់ទៅ១០០លានផោនក្នុងមួយឆ្នាំ ដោយអាចជ្រើរើសក្លឹបណាបានស្រេចតែចិត បូករួមជាមួយនឹងការជ្រើរើសទីកន្លែងស្នាក់នៅបានដោយសេរី ជាមួយនឹងលក្ខខណ្ឌសំខាន់ៗផ្សេងៗទៀត ។ យ៉ាងណាមិញ Real Madrid បានដាក់គោលដៅលើខ្សែប្រយុទ្ធ Harry Kane រួចជាស្រេចក្នុងលក្ខខណ្ឌថា បើ Benzema សម្រេចចិត្តចាកចេញនោះ។

Chelsea បានបញ្ចប់កិច្ចសន្យាក្នុងតម្លៃ ៣៧លានផោន ដើម្បីចុះហត្ថលេខាលើខ្សែការពារ Jorrel Hato របស់ Ajax ខណៈកីឡាករវ័យ 19 ឆ្នាំបានចុះកុងត្រារយៈពេល 7 ឆ្នាំ បន្ទាប់ពីពិនិត្យសុខភាពនៅទីក្រុងឡុងដ៍ដោយជោគជ័យកាលពីចុងសប្តាហ៍កន្លងទៅ។មានន័យថាកីឡាករអន្តរជាតិហូឡង់បានក្លាយជាសមាជិកទីប្រាំបីនៃទីផ្សារដោះដូរកីឡាកររដូវក្តៅមុនរដូវកាលថ្មី2025-2026 សម្រាប់ម្ចាស់ជើងឯក FIFA Club World Cup ។Hato បាននិយាយថាយ៉ាងដូច្នេះថា៖ ខ្ញុំរំភើបរីករាយណាស់ដែលបានមកទីនេះ។ខ្ញុំបានគិតច្រើនអំពីអនាគតរបស់ខ្ញុំ ហើយចង់បោះជំហានបន្ទាប់ក្នុងអាជីព ដូច្នេះChelsea គឺជាកន្លែងដ៏ល្អបំផុត”។អត្ថបទកំពុងចាប់អារម្មណ៍៖ អីយ៉ាសស្ងាត់ៗ Chelsea ចែចូវបានខ្សែការពារវ័យ១៩ឆ្នាំម្នាក់ ក្នុងតម្លៃប្រមាណ«៤២លានអឺរ៉ូ» សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Hato បានរីកចម្រើនលូតលាស់ចេញពីសាលាហ្វឹកហាត់របស់យុវជនថ្នាលដ៏ល្បីល្បាញរបស់ក្លឹប Ajax ដោយបានបង្ហាញខ្លួនឈុតធំជាលើកដំបូងក្នុងក្រុមពេលមានវ័យ 16 ឆ្នាំ ជាមួយទេពកោសល្យ និង មានភាពប៉ិនប្រសប់នៅខ្សែការពារឆ្វេង ឬខ្សែការពារកណ្តាល នឹងបានដឹកនាំក្រុមអាជីពហូឡង់នៅអាយុត្រឹមតែ 17 ឆ្នាំ ហើយបានបន្តបង្ហាញខ្លួនបានសរុប 111 លើក។ ខណៈបានបង្ហាញខ្លួនជាអន្តរជាតិលើកដំបូងសម្រាប់ហូឡង់ក្នុងឆ្នាំ 2023 ទល់នឹង Gibraltar […]



