Close
Featured-Image
Pep ឈ្នះពានគ្រូបង្វឹកល្អ ប្រចាំសមាគម LMA បន្ថែមលើពានគ្រូបង្វឹកឆ្នើមនៅ PL
ទំហំអក្សរ
តូច
ធំ

(ក្រុងឡុងដ៍)៖ លោក Pep Guardiola ត្រូវបានបោះឆ្នោតជាប់ក្លាយជាគ្រូបង្វឹកល្អបំផុតប្រចាំរដូវកាលនេះ ពីសមាគមអ្នកចាត់ការទូទៅ ដែលហៅកាត់ថា LMA (League Managers Association) បន្ថែមលើពានគ្រូបង្វឹកល្អប្រចាំ Premier League ដែលបានឈ្នះកាលសប្តាហ៍មុនផងដែរ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

នេះក៏ជាលើកទី៣ ផងដែរសម្រាប់បុរសសញ្ជាតិអេស្ប៉ាញ វ័យ ៥២ឆ្នាំខាងលើដែលឈ្នះពានឯកត្តជន LMA ក្រោយពេលឈ្នះ ២លើកដំបូងនៃរដូវកាលឆ្នាំ២០១៧-២០១៨ និងរដូវកាល ២០២០-២០២១ កន្លងទៅ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នាថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣។

គួរបញ្ជាក់ផងថា ការឆ្នោតដើម្បីជ្រើសរើស LMA ប្រចាំឆ្នាំនេះ គឺត្រូវបានធ្វើឡើងដោយអ្នកចាត់ការទូទៅពីបណ្តាគ្រូបង្វឹកនៃលីគកំពូលទាំងអស់នៅជុំវិញពិភពលោកតែម្តង ក្រោមគំនិតផ្តួចផ្តើមរបស់លោក Sir Alex Ferguson អតីតអ្នកចាត់ការទូទៅក្លិបបិសាចក្រហម Manchester United។

ការបោះឆ្នោតគាំទ្រលោក Pep នេះដែរ គឺក្រោយពេលរូបលោកបានដឹកនាំ Man City ឈ្នះជើងឯក Premier League រដូវកាលនេះ និងជាលើកទី៣ ជាប់ៗគ្នាផងដែរ ក្នុងចំណោម ៥លើកនៃរយៈពេល ៦រដូវកាលក្នុងកីឡដ្ឋាន Etihad។

Pep Guardiola បានក្លាយជាអ្នកចាត់ការទូទៅទី៣ ដែលឈ្នះពានរង្វាន់គ្រូបង្វឹកល្អប្រចាំឆ្នាំចាប់ពី ៣ដងឡើងទៅស្មើនឹងលោក David Moyes ប៉ុន្តែនៅចាញ់ ២ពានទៀត បើធៀបទៅនឹងលោក Sir Alex Ferguson៕

អត្ថបទកំពុងចាប់អារម្មណ៍៖
Man Utd បំបែបកំណត់ថ្មីមួយទៀតក្រោយចាញ់ក្រុម Nottingham យប់មិញ (មានវីដេអូ)
featured image

ក្រុមបិសាចក្រហម Manchester United បានទទួលរងបរាជ័យក្រោមថ្វីជើងក្រុម Nottingham Forest ក្នុងកីឡដ្ឋាន City Ground ដោយលទ្ធផល ១-0 ក្នុងក្របខណ្ឌ Premier League ។ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតកិឡាកររបស់ក្រុម Manchester United គឺ Anthony Elanga ជាម្ចាស់គ្រាប់បាល់ដែលកើតឡើងតាំងពីដើមការប្រកួត ដែលនេះជាជ័យជម្នះរបស់ក្រុម Nottingham ជាលើកទី២ហើយនៅក្នុងរដូវកាលនេះទល់នឹងក្រុម ​Man utd នៅក្នុងក្របខណ្ឌ Premier League។ ទោះបីជាក្រុម Man Utd ជាក្រុមដែលមានប្រៀមជាងដោយការទាត់បាល់ចំគោលដៅសរុប ២៤លើកឯណៅះ ដែលនេះបានធ្វើឲ្យពួកគេក្លាយជាក្រុមដំបូងគេដែលទាត់ទៅលើគូប្រកួតក្រៅផ្ទះច្រើនជាងគេ ហើយមិនអាចរកគ្រាប់បាល់ បើគិតចាប់តាំងពីឆ្នាំ ២០០៤មក៕

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 29 21 7 1 69 27 +42 70
    2 Arsenal 30 17 10 3 55 25 +30 61
    3 Nottingham Forest 30 17 6 7 50 35 +15 57
    4 Chelsea 29 14 7 8 53 37 +16 49
    5 Manchester City 29 14 6 9 55 40 +15 48
    6 Newcastle United 28 14 5 9 47 38 +9 47
    7 Brighton & Hov… 29 12 11 6 48 42 +6 47
    8 Fulham 30 12 9 9 44 40 +4 45
    9 Aston Villa 29 12 9 8 41 45 -4 45
    10 AFC Bournemouth 29 12 8 9 48 36 +12 44
    11 Brentford 29 12 5 12 50 45 +5 41
    12 Crystal Palace 28 10 9 9 36 33 +3 39
    13 Manchester United 30 10 7 13 37 41 -4 37
    14 Tottenham Hotspur 29 10 4 15 55 43 +12 34
    15 Everton 29 7 13 9 32 36 -4 34
    16 West Ham United 30 9 7 14 33 50 -17 34
    17 Wolverhampton Wanderers 30 8 5 17 41 58 -17 29
    18 Ipswich Town 29 3 8 18 28 62 -34 17
    19 Leicester City 29 4 5 20 25 65 -40 17
    20 Southampton 29 2 3 24 21 70 -49 9
  • Sponsor by 88Bol