

ការខកខានដោយធ្វើមិនបានសម្រេចឪកាសស៊ុតបាល់ពិន័យរកគ្រាប់បាល់បើកឆាកតែត្រូវអាជ្ញាកណ្តាលមិនអនុញ្ញាតិ និង បន្តគ្រាប់បាល់ទីពីរតែទាត់ប៉ះរបាទីបន្ថែមទៀត។ មានន័យថាគ្រាប់បាល់ដ៏ខកបំណងចំនួនពីរលើករបស់ខ្សែប្រយុទ្ធឆ្នើម Kilyan Mbappe មិនបានបញ្ចប់ត្រឹមនោះទេ ខ្សែប្រយុទ្ធជួរមុខរូបនេះត្រូវបានដកចេញពីការប្រកួតក្រោយជួបបញ្ហារបួសនៅត្រឹមនាទីទី ២១ នាទី ប៉ុន្តែទោះបីជាជួប រឿង បែបនេះក្រុមភ្ញៀវ PSGនៅតែមានឪកាសផ្តួលម្ចាស់ផ្ទះ Montpellierក្នុងលទ្ធផល៣ទល់និង១ ។

ដូច្នេះMbappe និងត្រូវសម្រាកព្យាបាលរបួសសរសៃពួរគឺមិនដល់មួយសប្តាហ៍ផង មុនពេល PSG និងត្រៀមប្រកួតវគ្គ១៦ជើងទី១ពានរង្វាន់ Champions League ដោយត្រូវជួបជាមួយBayern Munich។
ថ្លែងបន្ទាប់ពីការប្រកួត គ្រូបង្វឹកវ័យ៥៦ឆ្នាំសញ្ជាតិបារាំងលោក Christophe Galtier បានលើកឡើងថា: របួសសរសៃពួរជង្គង់គឺធ្ងន់ធ្ងរជាងបញ្ហាសាច់ដុំ។ខ្ញុំមិនបារម្ភពេកទេ វាជាស្នាមជាំ ឬរបួស យើងមិនទាន់ដឹងនៅឡើយ។ ដូច្នេះយើងមិនចង់ប្រថុយប្រថានដោយដាក់កីឡាករលេងសម្រាប់កាលវិភាគប្រកួតដ៏មមាញឹកបែបនេះដែរ ប៉ុន្តែវាហាក់ដូចជាមិនធ្ងន់ធ្ងរនោះឡើយ។

អ្នកចាត់ការទូទៅក្លឹប Paris Saint-Germain លោក Luis Enrique បានលើកឡើងដោយទទូចថាក្រុមរបស់គាត់បានបង្ហាញទម្រង់លេងដោយប្រើប្រាស់ថាមពលតិចជាងការប្រកួតលើកមុនៗជាពិសេសនៅតង់ទី២ ខណៈម្ចាស់ជើងឯកទ្វីបអឺរ៉ុប PSG បានផ្តួលគូប្រជែង Inter Miami ក្នុងតង់ទីពីរក្នុងអំឡុងពេលការប្រកួត FIFA Club World Cup កាលពីថ្ងៃអាទិត្យដោយលទ្ធផល ៤ទល់និង០កាលពីវេលាម៉ោង១១យប់ម្សិលមិញនេះ។សម្រាប់ Messi បានត្រឹមតែសោកស្តាយខណៈអតីតក្រុមរបស់ខ្លួនបានផ្តួលក្លឹបបច្ចុប្បន្នរបស់កីឡាករវ័យ ៣៨ឆ្នាំនោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ តស់! មកដឹងពីចំណូលដែលក្លឹបធំៗ រកបានពី FIFA Club World Cup ២០២៥ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ៤គ្រាប់របស់PSG រកបានដោយ Joao Neves និងមួយគ្រាប់ពី Tomas Aviles (គ្រាប់បាល់ចូលទីខ្លួនឯង ) និង Achraf Hakimi ១គ្រាប់ចុងក្រោយបានបន្តអោយ PSG កក់កៅអីទៅវគ្គ ៨ក្រុម ខណៈម្ចាស់ជើងឯក Ligue 1 […]



