
Leicester City ត្រូវបានកាត់ចេញពីក្របខ័ណ្ឌ Premier League ក្នុងចំណាត់ថ្នាក់លេខរៀងទី១៨ទោះបីបានយកឈ្នះក្រុមភ្ញៀវ West Ham United នៅកីឡដ្ឋាន King Power កាលពីថ្ងៃអាទិត្យក្នុងងលទ្ធផល ២ទល់និង១ ក៏ដោយ ។
ទោះជាយ៉ាងណា ជ័យជម្នះនេះមិនគ្រប់គ្រាន់សម្រាប់ក្រុមដែលមានគម្លាត២ពិន្ទុពី Everton ធ្វើអោយក្រុមម្ចាស់ជើងឯក Premier Leaague រដូវកាល២០១៥-២០១៦ មិនមានឪកាសបង្ហាញខ្លួននៅរដូវកាលក្រោយបានទៀតទេ ក្រោយនៅមានគម្លាត២ពិន្ទុពី Everton បានយកឈ្នះលើក្រុម Bournemouth នៅកីឡដ្ឋាន Goodison Park ក្នុងលទ្ធផល ១ទល់និង០ នោះ។
រីឯ ២ក្រុមទៀត គឺSouthampton ជាក្រុមដែលត្រូវបានរកឃើញថាធ្លាក់មុនគេខណៈ Leeds United គឺជាក្រុមទី៣ ដែលបានដឹកដៃគ្នាទៅលេងនៅលីគទីពីររដូវកាលក្រោយ បន្ទាប់ពី ចាញ់ Tottenham ក្នុងលទ្ធផល ៤ទល់និង១ នៅថ្ងៃប្រកួតតែមួយ។
ប្រភព:BBC
វីដេអូ Everton & Bounremouth
វីដេអូ Leicester City vs West Ham
វីដេអូ Leeds vs Tottenham

Luis Diaz បានលើកឡើងថាគាត់បានបំពេញកាតព្វកិច្ចចប់សព្វគ្រប់ នៅ Liverpool បន្ទាប់ពីបានបញ្ចប់ការផ្លាស់ប្តូរទៅកាន់កីឡដ្ឋាន Allianz Arena ក្នុងតម្លៃ 65.5 លានផោនជាមួយក្រុមជើងឯកអាឡឺម៉ង់ Bundesliga Bayern Munich ។កីឡាករអន្តរជាតិកូឡុំប៊ីបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 4 ឆ្នាំជាមួយក្លឹបអាល្លឺម៉ង់ក្រោយពីអាជីពរយៈពេល 3 ឆ្នាំកន្លះរបស់គាត់នៅ Anfield ឈានដល់ទីបញ្ចប់។អត្ថបទកំពុងចាប់អារម្មណ៍៖ Luis Diaz ចាកចេញពី Liverpool ក្រោយចំណាយពេល ៣ឆ្នាំកន្លះ (មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតកីឡាករ Porto លេងតួនាទីបម្រើ-ប្រយុទ្ធស្លាបបច្ចុប្បន្នមានវ័យ 28 ឆ្នាំរូបនេះបានចាកចេញមុនការ ប្រកួតមុនបើករដូវកាលរបស់ Liverpool ជាមួយ AC Milan កាលពីថ្ងៃសៅរ៍ ខណៈក្រុមជើងឯក EPL បានច្រានចោលសំណើរដេញថ្លៃពី Bayern Munich ចំនួន 58.6 លានផោនកាលពីដើមខែនេះត្រូវបានបដិសេធ និង ទទួលយកការដេញថ្លៃលើកទីពីរចំនួន […]


