ថៃ បន្តផ្សព្វផ្សាយប្រដាល់ខ្លួនតាមរយៈបាល់ទាត់ ក្នុងជំនួបផ្តាច់ព្រ័ត្រ FA Cup រវាង Bangkok United និង Buriram

Published 3 years ago
3.6K Views
ទំហំអក្សរ
តូច
ធំ

បរទេស៖ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup 2022/23 ម្សិលមិញនេះ មានការប៉ះទង្គិចគ្នារវាងលោក Jonathan Bolingi របស់ Buriram និងគ្រូបង្វឹកផ្នែកកាយសម្បទារបស់ Bangkok United លោក Rodrigo Squinalli ។ មុននេះ Jonathan Bolingi ត្រូវបានបណ្តេញចេញពីទីលានជាមួយនឹងកាតក្រហម។ ទោះបីជាយ៉ាងណាក៏ដោយ នៅខាងក្រៅទីលាន Rodrigo Squinalli បានទះកំផ្លៀង Bolingi ចំមុខ ដែលជំរុញឱ្យគាត់ឆ្លើយតប។ តែសំនណាងព្រោះ គ្មានអ្វីកើនឡើងជាងនេះទេ ដោយក្រុមទាំងពីរបានបំបែកគ្នាភ្លាមៗ។ ភ្លាមៗបន្ទាប់ពីហេតុការណ៍នេះ ប្រធានក្លឹប Buriram United លោក Newin Chidchob បានប្រកាសថាក្លឹបនឹងមិនបន្តកុងត្រាជាមួយ Jonathan Bolingi ឡើយ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Article Tags
Related Articles