

Joao Cancelo បានបង្ហាញសមត្ថភាពបង្កើតឪកាសបញ្ចប់ទីភ្លាមៗក្រោយចូលលេងលើកលើកដំបូងរបស់ Bayern Munich ខណៈដែលពួកគេបានឈានទៅវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ German Cup (DFB-Pokal)ជាមួយនឹងជ័យជម្នះក្នុងលទ្ធផល ៤ទល់និង០ លើក្រុមម្ចាស់ផ្ទះ Mainz ។ខ្សែការពារដែលមានសមត្ថភាពលេងនៅស្លាបខាងឆ្វេង និង ស្តាំសញ្ជាតិព័រទុយហ្គាល់ដែលបានចូលរួមជាមួយ Manchester City ក្នុងលក្ខខ័ណ្ឌខ្ចីជើងកាលពីថ្ងៃអង្គារបានបញ្ជូនបាល់ឱ្យកីឡាករ Eric Maxim Choupo-Moting បើកឆាកនៅនាទីទី១៧ ។

ក្រុមម្ចាស់ផ្ទះបានបាត់បង់កីឡាករ Alexander Hack នៅនាទីទី៨៦ពោលគឺក្រោយពីBayern Munich នាំមុខបណ្តោះអាសន្ន៤ទល់និង០ ក្រោយពីបង្កកំហុលើកីឡាករ Musiala ប៉ុន្មាននាទីប៉ុណ្ណោះបន្ទាប់ពីអ្នកចាត់ការ Bo Svensson ត្រូវបានបណ្ដេញចេញដូចគ្នា។ មានន័យថាBayern Munich បានបញ្ចប់លទ្ធផលស្មើគ្នា៣លើកជាប់គ្នាចុងក្រោយនិងជាជ័យ ជំនះលើកដំបូងសម្រាប់ពួកគេនៅឆ្នាំ២០២៣នេះ។
Cancelo វ័យ ២៨ ឆ្នាំបានដើរតួយ៉ាងសំខាន់ជួយអោយក្រុមលោកPep Guadiola លើកពាន Premier League ២រដូវកាលចុងក្រោយ។ទោះយ៉ាងណាអតីតកីឡាករBayern Munich មិនបានក្លាយជាទីពេញចិត្តសម្រាប់អ្នកចាត់ការសញ្ជាតិអេស្បាញនៅរដូវកាលនេះដោយត្រូវក្លឹបមេឃខៀវ Man.City អនុញ្ញាតិអោយក្រុមការពារតំណែងជើងឯកBundesliga ខ្ចីជើង ជាមួយជម្រើសទិញផ្តាច់ជាអចិន្ត្រៃយ៍នូវទឹកប្រាក់៦១,៥លានផោននៅបញ្ចប់រដូវកាលនេះ។

ក្រុមហង្សក្រហម Liverpool បានច្រានចោលសំណើពីសំណាក់ក្លឹបជើងឯក La Liga គឺអ្នកមានបុណ្យ Barcelona ក្នុងការផ្ទេរយកខ្សែប្រយុទ្ធ Luis Diazមកកាន់ទឹកដីអេស្បាញ។យោ BBC Sport បានចុះផ្សាយថាកីឡាករអន្តរជាតិកូឡុំប៊ី Diaz ជាសមាជិកសំខាន់ក្នុងការជួយជ្រោមជ្រែងអោយ Liverpool ឈ្នះពាន Premier League កាលពីរដូវកាលមុន ត្រូវបានក្រុមលោក Arne Slot បញ្ជាក់ថាមិនមែនសម្រាប់លក់ទេ ស្របពេលកីឡាករវ័យ ២៨ ឆ្នាំបានចូលរួមជាមួយ Liverpool ពីក្លឹប Porto ក្នុងខែមករា ឆ្នាំ ២០២២ និងមានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៧ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool ប្រកាសក្តែងៗថាកីឡាកររូបនេះមិនមែនសម្រាប់លក់ទេ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Diaz ស៊ុតបញ្ចូលទីបាន 13 គ្រាប់ និងAssist ៧ ដងនៅក្នុងលីក ខណៈ Liverpool ឈ្នះជើងឯកដោយ 10 […]



