
មនុស្សជាច្រើន បានមើលរំលងផលប្រយោជន៍នៃការទទួលអាហារពេលព្រឹក ដោយសារប្រញាប់ចូលធ្វើការ ឬដល់ម៉ោងចូលរៀនជាដើម។ តាមពិតទៅ អាហារពេលព្រឹកត្រូវបានគេចាត់ទុកថា អាហារសំខាន់បំផុតក្នុងចំណោមរបបអាហារប្រចាំថ្ងៃ។ តើការរំលងឬមិនញ៉ាំអាហារពេលព្រឹកមានបញ្ហាអ្វីខ្លះដល់សុខភាព?
១. កង្វះអាហារូបត្ថម្ភដល់រាងកាយ
ការមិនទទួលទានអាហារពេលព្រឹក ឬជ្រើសរើសអាហារដែលមិនសមប្រកប នឹងនាំឲ្យសារធាតុចិញ្ចឹមមានការថយចុះ។ របបអាហារពេលព្រឹកត្រឹមត្រូវ អាចផ្ដល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ដល់រាងកាយ និងច្រើនជាងរបបអាហារពេលផ្សេងទៀត។ នេះមិនមែនមានន័យថា គួរទទួលទានអាហារពេលព្រឹកឲ្យបានច្រើន រួចរំលងអាហារពេលថ្ងៃទេ។ អ្នកវិទ្យាសាស្ត្រធ្លាប់បានណែនាំថា គួរទទួលទានអាហារច្រើនដងក្នុងបរិមាណតិច ប្រសើរជាងទទួលតិចដងក្នុងបរិមាណច្រើន។
២. ចុះខ្សោយសមត្ថភាពខួរក្បាល
ការមើលរំលងអាហារពេលព្រឹក ក៏អាចធ្វើឲ្យប៉ះពាល់ខ្លាំងដល់សមត្ថភាពខួរក្បាលដែរ។ មានន័យថា ពេលធ្វើការ ឬរៀនសូត្រ លោកអ្នកនឹងមានភាពស្រ្តេស គិតអ្វីមិនចេញ ពិបាកក្នុងការបំពេញភារកិច្ចទាំងឡាយ។ បើតាមការសិក្សាមួយ ទៅលើសិស្សបឋមសិក្សា ៩៧នាក់ បានបង្ហាញថា ១ភាគ៣ ដែលមិនទទួលទានអាហារពេលព្រឹកគ្រប់គ្រាន់ បានជួបបញ្ហារៀនខ្សោយ ចំណាត់ថ្នាក់មិនល្អ និងមករៀនយឺតយ៉ាវ បើប្រៀបធៀបទៅនឹងសិស្សផ្សេងទៀតដែលបានទទួលទានអាហារពេលព្រឹកគ្រប់គ្រាន់។ បន្ទាប់ពីផ្ដល់អាហារពេលព្រឹកឲ្យពួកគេគ្រប់គ្រាន់ រយៈពេល ៦ខែរួចមក សិស្សទាំងនោះចាប់ផ្ដើមរីកចម្រើនទាំងពិន្ទុក្នុងមុខវិជ្ជាគណិតវិទ្យា ការរៀនសូត្រ និងវត្តមាន។
៣. ចុះខ្សោយថាមពលរាងកាយ និងអារម្មណ៍មិនល្អ
អាហារពេលព្រឹក អាចផ្ដល់ឲ្យអ្នកនូវថាមពល និងកម្លាំងសម្រាប់ចាប់ផ្ដើមប្រកបកិច្ចការនានានៅថ្ងៃថ្មី។ ប្រសិនបើអ្នក រំលងចោលអាហារពេលព្រឹក វានឹងកាត់បន្ថយថាមពលរាងកាយ ឯអារម្មណ៍ក៏ខុសប្រក្រតីទៅតាមនោះដែរ។ សាកគិតមើល យ៉ាងយូរបំផុតអ្នកទទួលទានអាហារពេលយប់ត្រឹមម៉ោង ១០ប៉ុណ្ណោះ។ ប្រសិនបើគិតដល់ព្រឹកម៉ោង ៧វិញ យ៉ាងហោចណាស់ក៏ ៩ម៉ោងដែរ។ ដូចនេះ បើលោកអ្នកមិនទទួលទានអាហារពេលព្រឹកទៀត រហូតដល់ម៉ោង១១ លោកអ្នកនឹងអត់អាហាររយៈពេលដល់ទៅជាង ១០ម៉ោងឯណោះ ដែលធ្វើឲ្យរាងកាយចុះខ្សោយ ព្រោះគ្មានសារធាតុចិញ្ចឹមចូលខ្លួនរយៈពេលយូរ។
៤. ឡើងទម្ងន់
មនុស្សមួយចំនួនបានគិតខុសថា ការមិនទទួលទានអាហារពេលព្រឹក អាចធ្វើឲ្យស្រកទម្ងន់។ នេះមិនមែនជារឿងត្រឹមត្រូវទេ ព្រោះការរំលងអាហារពេលព្រឹក នឹងធ្វើឲ្យឡើងទម្ងន់ជាងអ្នកទទួលជាប្រចាំទៅវិញ។ អ្នកបោះបង់ចោលអាហារពេលព្រឹក នឹងទទួលទានអាហារពេលថ្ងៃ ឬពេលផ្សេង ច្រើនជាងធម្មតានៅពេលឃ្លាន។ ដូចនេះ បើទោះជាអ្នកមិនឃ្លានក៏ដោយ ក៏ត្រូវទទួលទានអាហារសម្រន់ខ្លះ ដូចជាផ្លែឈើ ទឹកដោះគោជូរ ឬនំប៉័ងជាដើម ដើម្បីទ្រាប់ពោះកុំឲ្យទទេសោះ។
ក្រៅពីផលប៉ះពាល់ទាំង ៤ខាងលើ ការមិនទទួលទានអាហារពេលព្រឹក នឹងធ្វើឲ្យកើនឡើងនូវកម្រិតជាតិស្ករ ដែលអាចនាំឲ្យកើតជំងឺទឹកនោមផ្អែម។ លើសពីនេះ វាក៏អាចបណ្ដាលឲ្យមានបញ្ហាក្រពះ ប៉ះពាល់ដល់ការដកដង្ហើម និងរបបអាហារលែងទៀងទាត់ជាដើម៕

ខ្សែបម្រើឆ្នើមរបស់ក្រុម Bayern Munich គឺ Thomas Muller ត្រូវបានគេរំពឹងថា នឹងចាកចេញពីក្រុម នៅចុងបញ្ចប់រដូវកាល ២០២៤ – ២០២៥ បន្ទាប់ពីការចរចារកុងត្រាថ្មីមិនទទួលបានជោគជ័យ។អត្ថបទកំពុងចាប់អារម្មណ៍៖ ខ្ញីកាន់តែចាស់ កាន់តែហិល! Lewandowski បន្តបង្ហាញភាពអស្ចរ្យរបស់ខ្លួនឲ្យ Barca (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Muller ដែលបានចំណាយពេលពេលមួយអាជីពរបស់ខ្លួនជាមួយនឹងក្រុម Bayern តាំងពីឈុតថ្នាលក្នុងឆ្នាំ២០០០ តែងតែជាផ្នែកដ៏សំខាន់ក្នុងក្លឹបយក្សមួយនេះគ្រប់រដូវកាលទាំងអស់។ ទោះបីជាយ៉ាងណាមិញតំណែងរបស់ខ្លួនហាក់បីបានបាត់បង់នៅឆ្នាំ២០២៥នេះ ដោយគាត់បានបង្ហាញខ្លួនត្រឹមតែ២៧ប្រកួតប៉ុណ្ណោះ។ ការសម្រេចចិត្តរបស់ក្លឹបដែលមិនបន្តកុងត្រាថ្មី គឺជាការព្រមព្រៀងពីសំណាក់ភាគគីខាងក្រុមប្រឹក្សាភិបាលរបស់ក្លឹប និងបញ្ហាប្រាក់ឈ្នួលផងដែល ដោយក្លឹបបច្ចុប្បន្នកំពុងមានផែនការក្នុងការកាត់បន្ថយប្រាក់ឈ្នួលរបស់កីឡាករ។ ទោះបីជាមិនបន្តកុងត្រាថ្មីក៏ដោយ ប៉ុន្តែក្រុម Bayern នឹងផ្តល់ជាការគោរពដល់ Muller ក្នុងការចូលរួមចំណែកក្នុងផ្នែកណាមួយរបស់ក្រុមនាពេលអនាគត ដោយការចរចារនឹងធ្វើឡើងក្នុងពេលឆាប់ៗ ខាងមុខនេះ។ Muller បានបង្ហើបអំពីមហិច្ឆតាក្នុងការបន្តអាជីពរបស់ខ្លួនបន្តទៀត ខណៈរូបគេរំពឹងថា នឹងមានសំណើរមកពីក្លឹបនៅសហរដ្ឋអាមេរិក ដោយគាត់បានចេញសេចក្តីប្រកាសថា លោកនឹងមិនលេងឲ្យក្រុមផ្សេងក្នុងក្របខណ្ឌ Bundesliga ជាដាច់ខាត៕



