
ក្រុមការពារតំណែងជើងឯកPSG ត្រូវការតែស្មើ(១ពិន្ទុ)ពីការប្រកួតជាមួយម្ចាស់ផ្ទះStrasbourgដើម្បីលើកពានLigue-១រដូវកាល២០២២-២០២៣ នៅរាត្រីថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យស្អែកនេះវេលាម៉ោង២រំលងអធ្រាតនេះបើទៅះបីជាបានផ្តួលAuxerre កាលពីសប្តាហ៏មុនក៍ដោយ។
បច្ចុប្បន្នឈរនៅលេខរៀងទី១៥ និងមានកំនត់ត្រា៦ប្រកួតចុងក្រោយនៅLigue-១គឺឈ្នះ៤ស្មើ១និងចាញ់១ ខណៈPSG ឈ្នះ៥និងចាញ់១។
ជួបគ្នាដើមរដូវកាលគឺម្ចាសផ្ទះ PSGផ្តួល Strasbourgក្នុងលទ្ធផល ២ទល់និ១ ខណៈជួបគ្នាចុងក្រោយនៅទឹកដី Strasbourgគឺ ស្មើគ្នា៣ទល់និង៣។
១.ជម្រើស១១នាក់ដំបូងសម្រាប់Strasbourg
Sels; Doukoure, Nyamsi, Le Marchand, Perrin, Guilbert; Diarra, Sissoko, Sanson, Bellegarde; Diallo
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-៣)
២.ជម្រើស១១នាក់ដំបូងសម្រាប់PSG
Donnarumma; Pembele, Pereira, Ramos; Zaire-Emery, Sanches, Vitinha, Verratti, Bernat; Messi, Mbappe
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-៣)
៣.លទ្ធផលទស្សន៍ទាយសម្រាប់គូនេះគឺ Strasbourg ១ : ២ PSG
ប្រភព:sportsmole&whoscored

ក្រុមបិសាចក្រហម Manchester United បានទទួលរងបរាជ័យក្រោមថ្វីជើងក្រុម Nottingham Forest ក្នុងកីឡដ្ឋាន City Ground ដោយលទ្ធផល ១-0 ក្នុងក្របខណ្ឌ Premier League ។ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតកិឡាកររបស់ក្រុម Manchester United គឺ Anthony Elanga ជាម្ចាស់គ្រាប់បាល់ដែលកើតឡើងតាំងពីដើមការប្រកួត ដែលនេះជាជ័យជម្នះរបស់ក្រុម Nottingham ជាលើកទី២ហើយនៅក្នុងរដូវកាលនេះទល់នឹងក្រុម Man utd នៅក្នុងក្របខណ្ឌ Premier League។ ទោះបីជាក្រុម Man Utd ជាក្រុមដែលមានប្រៀមជាងដោយការទាត់បាល់ចំគោលដៅសរុប ២៤លើកឯណៅះ ដែលនេះបានធ្វើឲ្យពួកគេក្លាយជាក្រុមដំបូងគេដែលទាត់ទៅលើគូប្រកួតក្រៅផ្ទះច្រើនជាងគេ ហើយមិនអាចរកគ្រាប់បាល់ បើគិតចាប់តាំងពីឆ្នាំ ២០០៤មក៕



