Close
Featured-Image
Leicester ត្រូវការឈ្នះដើម្បីជីវិតរស់នៅ EPL ខណៈ West Ham ចង់ត្រឹមតែស្មើ
ទំហំអក្សរ
តូច
ធំ

ម្ចាស់ផ្ទះ Leicester City ត្រៀមទទួលស្វាគមន៍ក្រុម West Ham នៅថ្ងៃបិទបញ្ចប់រដូវកាលវេលាម៉ោង ១០និង៣០នាទីយប់។ សម្រាប់ក្រុមភ្ញៀវ West Ham បច្ចុប្បន្នឈរនៅលេខរៀងទី១៤ គឺមានសុវត្តិភាពហើយ ប៉ុន្តែចាត់ទុកថាការប្រកួតនេះគឺលេងកំដរកម្មវិធីបិទបញ្ចប់រដូវកាល ខណៈ ពួកគេ ត្រៀមធ្វើការប្រកួតដ៏សំខាន់នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ក្របខណ្ ឌUefa Conference League នៅថ្ងៃទី៨មិថុនា ២០២៣ជាមួយ Fiorentina។
ប៉ុន្តែប្រសិន West Hamឈ្នះនិងជម្រុញអោយពួកគេឡើងមកឈរនៅលេខរៀងទី១៣ ខណៈការប្រកួតនេះត្រូវបានមើលឃើញថាលោក David Moyes អាចនិងលេងទប់-ការពារ ច្រើន។
រីឯLeicester មានចំណាត់ថ្នាក់លេខរៀង​ទី១៨ ត្រូវការឈ្នះជាចាំបាច់ ប៉ុន្តែមិនប្រាកដថាការឈ្នះរបស់ខ្លួននិងធានាបានជិវិតរស់នៅក្របខណ្ឌ EPL នោះទេគឺលុះត្រាណាតែEverton ដែលមានលេខរៀងទី១៧របូត៣ពិន្ទុពេលជួប Bournemouth ។
១.៦ប្រកួតចុងក្រោយរបស់Leicester នៅ EPL គឺស្មើ៣ចាញ់២និងឈ្នះ១ ខណៈការប្រកួតចុងក្រោយ០ស្មើជាមួយ Newcastle រីឯ West Ham ៦ប្រកួតចុងក្រោយគឺឈ្នះ២ចាញ់៤។

២.ជម្រើស១១នាក់ដំបូងអាចនិងចូលលេងសម្រាប់ Leicester គឺ
Iversen; Pereira, Evans, Souttar, Castagne; Soumare, Tielemans; Tete, Maddison, Barnes; Vardy
(ទម្រង់លេងអាចនិងប្រើប្រាស់គឺ ៤-២-៣-១)
៣.ជម្រើស១១នាក់ដំបូងអាចនិងចូលលេងសម្រាប់ West Ham គឺ
Fabianski; Coufal, Aguerd, Ogbonna, Emerson; Soucek, Rice; Bowen, Paqueta, Cornet; Antonio
(ទម្រង់លេងអាចនិងប្រើប្រាស់គឺ ៤-២-៣-១)
៤.លទ្ធផលទស្សន៍ទាយសម្រាប់គូនេះគឺ Leicester City ២:២
ប្រភព:sportsmole & whoscored

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អត្ថបទកំពុងចាប់អារម្មណ៍៖
Son ពណ៌នាពី Tottenham និងត្រៀមចាកចេញទៅក្លឹបថ្មី(មាន២វីដេអូ)
featured image

ក្លឹបមាន់ខ្នាយមាស Tottenham Hotspur កំពុងពិភាក្សាជាមួយក្រុម Los Angeles FC ជុំវិញការផ្ទេរកីឡាករ Heung-min Son ដោយខ្សែប្រយុទ្ធរូបនេះយល់ព្រមចូលរួមជាមួយក្រុមនៅ MLS ហើយក្រោយចំណាយពេល១ទសវត្សនៅLondon Stadium ។ គួររំលឹកថា កីឡាករមានវ័យ 33 ឆ្នាំដែលបានចូលរួមជាមួយ Spurs ក្នុងឆ្នាំ 2015ពីក្រុម Leverkusen គ្រោងនឹងលេងការប្រកួតចុងក្រោយរបស់គាត់សម្រាប់ក្លឹបជាមួយ Newcastle ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលនៅថ្ងៃអាទិត្យនេះ។Son បានធ្វើសន្និសិទកាសែតមួយជាមួយគ្រូបង្វឹកថ្មីរបស់ Tottenham លោក Thomas Frank កាលពីថ្ងៃសៅរ៍ ហើយបានបញ្ជាក់ជាសាធារណៈនូវការសម្រេចចិត្តរបស់គាត់ក្នុងការចាកចេញក្រោយចំណាយលេងនៅក្លឹបមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍។អត្ថបទកំពុងចាប់អារម្មណ៍៖ Son ពណ៌នាពី Tottenham និងត្រៀមចាកចេញទៅក្លឹបថ្មី(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស លក្ខខណ្ឌផ្ទាល់ខ្លួនត្រូវបានយល់ព្រមរួចហើយ ខណៈដែលការពិភាក្សារវាងក្លឹបទាំងពីរស្ថិតក្នុងដំណាក់កាលជឿនលឿនមួយ ដោយ Son គ្រោងនឹងចូលលេងរួមក្រុមសាជាថ្មី ជាមួយអតីតមិត្តរួមក្រុម Tottenham Hugoគឺអ្នកចាំទីអន្តរជាតិបារាំងHugo Lloris នៅអាមេរិកនោះ។ Son បានបញ្ជាក់យ៉ាងដូច្នេះថាៈដប់ឆ្នាំកន្លងមកវាជាក្លឹបដ៏ស្រស់ស្អាតមួយដែលមានអ្នកគាំទ្រដ៏ល្អ […]

ចុចអានបន្ត
អត្ថបទទាក់ទង