

បរទេស៖ ហេតុផលនៅពីក្រោយការសម្រេចចិត្តរបស់ Erling Haaland ទៅចូលរួមជាមួយ Manchester City ជាជាង Real Madrid ត្រូវបានបង្ហាញ។ នៅពេលដែលតារាឆ្នើមរបស់ន័រវេស Haaland រូបនេះបានសម្រេចចិត្តចាកចេញពី Borussia Dortmund កាលពីរដូវក្តៅ មានក្លឹបជាច្រើននៅជុំវិញទ្វីបបានដេញថ្លៃដើម្បីទាក់ទាញខ្សែប្រយុទ្ធដ៏មុចស្រួចរូបនេះទៅរួបរួបក្លឹបរបស់ពួកគេ។

បន្ទាប់ពីការរំពឹងទុកជាច្រើនសប្តាហ៍ វាត្រូវបានបញ្ជាក់ថា Haaland បានចុះហត្ថលេខាជាមួយនឹងក្លឹប City ដែលជាក្លឹបដែលឪពុករបស់គាត់ធ្លាបប្រកបអាជីព។ ឥឡូវនេះ ភ្នាក់ងាររបស់ Haaland គឺ Rafaela Pimienta បានរៀបរាប់ពីហេតុផលដែលនៅពីក្រោយការផ្ទេររបស់ Haaland ទៅកាន់កីឡដ្ឋាន Etihad ជំនួសឱ្យការចុះហត្ថលេខាសម្រាប់ក្លឹបយក្សអេស្ប៉ាញ La Liga គឺ Real Madrid ។
Pimienta បានប្រាប់ Diario AS ថា «គាត់មកពីគ្រួសារបាល់ទាត់ដែលអ្នកស្គាល់។ ឪពុករបស់គាត់ ធ្លាប់ប្រកដអាជីពនៅទីនោះម្តងហើយ អ្នកក៏បានដឹងអំពីវា ដូច្នេះគាត់ធំឡើងនៅជុំវិញទីនោះ ហើយអ្នកក៏ធ្លាប់បានឃើញរូបថតគាត់នៅក្មេង ជាមួយនឹងអាវ Manchester City ផងដែរ។ ដូច្នេះខ្ញុំគិតថា វាជារឿងផ្ទាល់ខ្លួនរបស់គាត់ ហើយម្យ៉ាងទៀតខ្ញុំគិតថាគាត់ក៏ចង់ទទួលបានបទពិសោធន៍នៅ Premier League ផងដែរ»។

Rio Ferdinand មិនមានអារម្មណ៍ភ្ញាក់ផ្អើលនោះទេ សម្រាប់ចម្លើយដែលឆ្លើយថាក្រុមណាមួយនៅក្របខណ្ឌលីកកំពូលអង់គ្លេសនិងលើក EPL នៅរដូវកាលក្រោយ ២០២៥-២០២៦ នេះ។ទោះបីជាក្រុមនីមួយៗហាក់បីដូជាសម្រុកទិញដូរកីឡាករបន្ថែមយកមកពង្រឹងក្រុម ខណៈក្រុមនៅក្របខណ្ឌកំពូលអង់គ្លេសមានតែChelsea មួយប៉ុណ្ណោះកំពុងជាប់ដៃប្រកួតពានរង្វាន់ FIFA Club World Cup នោះ។អតីតខ្សែការពារកណ្តាល និង ជា វីរបុរសដែលធ្លាប់ឈ្នះពានPremier League ៦ ដង ជាមួយបិសាចក្រហម និង ក្របខណ្ឌ UCL ១លើក បានលើកឈ្មោះក្រុម ហង្សក្រហមLiverpool និង Manchester City ដែលរូបលោកជឿជាក់ថា និងអាចប្រជែងគ្នាលើកពាននៅរដូវកាលថ្មីនេះបាន។អត្ថបទកំពុងចាប់អារម្មណ៍៖ ទៀត! មិនមាន Arsenal ប៉ុន្តែ Rio Ferdinand ថាមានតែក្លឹប២នេះអាចប្រជែងពាន EPL បាន សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថាក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Arne Slot Liverpool បានបន្តទម្រង់លេងដ៍ល្អនៅលីកកំពូលអង់គ្លេសទោះបីជាមិនបានជោគជ័យនៅពានរង្វាន់ទ្វីបអឺរ៉ុបក៍ដោយ។ ក្រោមការដឹកនាំនៅរដូវកាលដំបូងរបស់លោក Arne […]



