បរទេស៖ អតីតប្រធានក្លឹប Real Madrid លោក Ramon Calderon បានអះអាងថា Real Madrid នឹងស្វាគមន៍ Lionel Messi អស់ពីចិត្ត ប្រសិនបើកីឡាករអាហ្សង់ទីនរូបនេះ សម្រេចចិត្តផ្លាស់ទៅទឹកដី Santiago Bernabeu ។ មានការងឿងឆ្ងល់អំពីអនាគតរបស់ Messi ជាមួយ Paris Saint-Germain ខណៈដែលកិច្ចសន្យារបស់គាត់នឹងបញ្ចប់នៅថ្ងៃទី 30 ខែមិថុនា។ យោងទៅតាមអ្នកសារព័ត៍មានដ៏ល្បីលោក Fabrizio Romano បានអះអាងថា ខ្សែប្រយុទ្ធរូបនេះប្រាកដជាចាកចេញពីក្លឹបយក្សរបស់បារាំងដោយគ្មានតម្លៃខ្លួន។ Messi បានទទួលសំណើរដែលមានប្រាក់ 400 លានអឺរ៉ូក្នុងមួយឆ្នាំពីក្លឹបអារ៉ាប៊ីសាអូឌីត Al-Hilal នេះបើយោងតាមអ្នកសារព័ត៌មានខាលើ។ ក្លឹប Inter Miami របស់ Major League Soccer ក៏មានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករវ័យ 35 ឆ្នាំរូបនេះផងដែរ។
ទោះបីជាយ៉ាងណា លោក Calderon បាននិយាយថា គាត់នឹងព្យាយាមចុះហត្ថលេខាលើ Messi ឱ្យក្លឹប Real Madrid ប្រសិនបើគាត់បច្ចុប្បន្នគឺជាលោក Florentino Perez ទោះបីជារូបគេជាអតីតខ្សែប្រយុទ្ធ Barcelona ក៏ដោយ។ អតីតប្រធាន Los Blancos បានបន្ថែមថា អ្នកគាំទ្រនឹងសប្បាយចិត្តនៅពេលដែលម្ចាស់ Ballon d’Or ប្រាំពីរសម័យនៅក្នុងក្រុមរបស់ពួកគេ។ លោក Calderon បាននិយាយថា «ជាការពិតណាស់ គាត់នៅតែជាកីឡាករអាជីពម្នាក់។ គាត់នៅតែមានពេលពីរឆ្នាំ ដើម្បីលេងនៅកម្រិតខ្ពស់បំផុតរបស់គាត់។ គាត់ជាកីឡាករដែលអ្នកតែងតែព្យាយាមរក្សាភាពជិតស្និទ្ធ។ ប្រសិនបើ Messi សម្រេចចិត្តមក Real Madrid ខ្ញុំប្រាកដថាគ្រប់គ្នានឹងស្វាគមន៍គាត់ដោយបើកចំហរ”។