គ្រូបង្វឹក PSV Eindhoven លោក Ruud van Nistelrooy បានលាលែងតំណែងមុនការប្រកួតចុងក្រោយនៃរដូវកាលនេះ ដោយសារតែ មានកង្វះការគាំទ្រនៅក្នុងក្លឹបយោងសេចក្តីថ្លែងការណ៍ជាផ្លូវការរបស់ក្លឹបបានអះអាងពោលគឺក្រោយពីក្លឹបបានបញ្ជាក់ថាអនាគតរបស់គាត់និងត្រូវបាន បញ្ជាក់ច្បាស់នៅ១សប្តាហ៍ក្រោយ ប៉ុន្តែបុរសសញ្ជាតិហូឡង់រូបនេះបានលាលែងមុនកាលកំនត់។
Van Nistelrooy បានជួយPSV ឈ្នះពាន Dutch Cup និង Dutch Super Cup បន្ទាប់ពីបានចូលកាន់តំណែងក្នុងខែមីនា ឆ្នាំ ២០២២ និងក្រោយចំណាយពេលជាច្រើនឆ្នាំលេងអោយ Man.Utd និង Real Madrid Hamburger និង Malala ក្នុងនាមកីឡាករខ្សែប្រយុទ្ធកណ្តាលអាជីព ។ក្លឹបដែលកំពុងឈរនៅចំណាត់ថ្នាក់លេខ២ក្នុងលីកកំពូលហូឡង់បានបញ្ជាក់បន្ថែមផងដែរថាពួកគេមានការសោកស្តាយសម្រាប់ ការសម្រេចចិត្តរបស់គាត់។បច្ចុប្បន្នPSV មាន ១០ ពិន្ទុតាមពីក្រោយក្រុម Feyenoord និង ៣ ពិន្ទុនាំមុខក្រុមចំណាត់ថ្នាក់លេខ ៣ Ajax ។
ក្លឹបដាច់ខាតត្រូវជៀសវាងការចាញ់ក្រោមស្នាដៃក្រុម AZ Alkmaar នៅចុងសប្តាហ៍ដើម្បីទទួលបានកៅអីមួយក្នុងវគ្គជម្រុះ Champions League ។
ជំនួយការគ្រូបង្វឹក Fred Rutten នឹងចូលកាន់តំណែងជាបណ្ដោះអាសន្នក្រោយការលាលែងដ៍តក់ក្រហល់នេះ។
ប្រភព:BBC
(អង់គ្លេស)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano ថាម្ចាស់ជើងឯក UCL ១៤សម័យ Real Madrid គឺកំពុងតាមដានយ៉ាងដិតដល់ពីការចង់បាន Alexander-Arnold ដែលនឹងធ្វើឱ្យរូបគេក្លាយជាគោលដៅកំពូល។ មិនតែប៉ុណ្ណេាះ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ កាសែតអេស្ប៉ាញ MARCA បានចុះផ្សាយព័ត៌មានទាក់ទងនឹង Arnold ដាក់នៅទំព័រមុខតែម្តង។អត្ថបទកំពុងចាប់អារម្មណ៍៖ ពេញលេងហើយ! តារាឆ្នើម Liverpool រូបនេះ នៅតែស្ថិតក្នុងបញ្ជីទិញកំពូលរបស់ Real Madrid សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស យោងតាម Sport Witness បានអះអាងថា រូបគេ [Arnold] នឹងមិនបន្តការស្នាក់នៅជាមួយហង្សក្រហម Liverpool ទៀតនោះឡើយ ខណៈដែលកិច្ចសន្យានឹងផុតកំណត់នៅចុងរដូវកាលនេះ។ គួរជម្រាបដែរថា ការចង់បានខ្សែការពារស្លាបដ៏ឆ្នើមវ័យ ២៦ឆ្នាំ កាន់តែខ្លាំងនោះ ក៏ព្រោះតែ Dani Carvajal ជួបបញ្ហារងបួសសសៃពួរ ACL រយៈពេលវែងក្នុងការជាសះស្បើយឡើងវិញ៕ ប្រភព៖ SPORTbible