Martinez រកបាន២គ្រាប់ជួយ Inter Milan ផ្តួល Fiorentina លើកពាន Coppa Italia (មានវីដេអូ)

Published 3 years ago
764 Views
ទំហំអក្សរ
តូច
ធំ

Lautaro Martinez បានស៊ុតបាល់បញ្ចូលទីវាយបកតាមពីក្រោយពីរគ្រាប់ខណៈដែលក្រុម Inter Milan បានយកឈ្នះFiorentina ដើម្ បីពានរង្វាន់ Coppa Italia ជាលើកទីពីរជាប់ៗគ្នា។ការប្រកួតនៅទឹកដី Roma ក្រុម Fiorentina មានឪកាសរកបានគ្រាប់ បាល់បើក ឆាក នៅនាទីទី៣ ដោយកីឡាករ Nico Gonzalez មុនពេលវីរបុរសអាហ្សង់ទីន Lautaro Martinez រកបានគ្រាប់បាល់វាយបកនៅនាទីទី ២៩ និង ៣៧ និងរក្សាលទ្ធផលនេះរហូតបញ្ចប់ការប្រកួតតែម្តង។

ទោះយ៉ាងណា Fiorentina បន្តជួប West Ham ក្នុងវគ្គផ្តាច់ព្រ័ត្រ Europa Conference League នៅថ្ងៃទី ៧ ខែមិថុនា ខណៈ Inter Milan ត្រូវជួប Manchester City នៅវគ្គផ្តាច់ព្រ័ត្រ Champions League នៅថ្ងៃទី ១០ ខែមិថុនា ខាងមុខ។
ប្រភព:BBC
វីដេអូ:

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
Article Tags
Related Articles