
ទូច ចាន់វត្តី ម្ចាស់មេដាយមាសទម្ងន់ ៥៤ គីឡូ លើវិញ្ញាសា គុនខ្មែរ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានធ្វើឱ្យមហាជនកម្ពុជាទទួលស្គាល់ពីសមត្ថភាពដ៏អស្ចារ្យរបស់នាង ខណៈនាងបានខិតខំប្រឹងប្រែងវាយដណ្ដើមមេដាយមាសជូនប្រទេសជាតិ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សក្រោយដណ្ដើមកិត្តិយសជូនជាតិមាតុភូមិ ស្រាប់តែនៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៣ នេះ ទូច ចាន់វត្តី បានបង្ហោះរូបភាព ៣ សន្លឹកនៅក្នុងឯកសណ្ឋានមន្ត្រីរាជការ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ដោយអ្នកគាំទ្រជាច្រើនបាននាំគ្នាបញ្ចេញយោបល់កោតសរសើរទៅលើ ទូច ចាន់វត្តី ថា នាងពិតជាស័ក្ដិសមជាមួយឯកសណ្ឋាននេះណាស់។
យ៉ាងណាមិញបើតាមការបង្ហើបពីទំព័រហ្វេសប៊ុកផេក ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា ២០២៣ បានឱ្យដឹងថា ពេលនេះ ម្ចាស់មេដាយមាសរូបនេះ ទទួលបានក្របខ័ណ្ឌជាមន្ត្រីរាជការ (ទាហាន) ហើយ៕

ក្រុមបិសាចក្រហម Manchester United បានទទួលរងបរាជ័យក្រោមថ្វីជើងក្រុម Nottingham Forest ក្នុងកីឡដ្ឋាន City Ground ដោយលទ្ធផល ១-0 ក្នុងក្របខណ្ឌ Premier League ។ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតកិឡាកររបស់ក្រុម Manchester United គឺ Anthony Elanga ជាម្ចាស់គ្រាប់បាល់ដែលកើតឡើងតាំងពីដើមការប្រកួត ដែលនេះជាជ័យជម្នះរបស់ក្រុម Nottingham ជាលើកទី២ហើយនៅក្នុងរដូវកាលនេះទល់នឹងក្រុម Man utd នៅក្នុងក្របខណ្ឌ Premier League។ ទោះបីជាក្រុម Man Utd ជាក្រុមដែលមានប្រៀមជាងដោយការទាត់បាល់ចំគោលដៅសរុប ២៤លើកឯណៅះ ដែលនេះបានធ្វើឲ្យពួកគេក្លាយជាក្រុមដំបូងគេដែលទាត់ទៅលើគូប្រកួតក្រៅផ្ទះច្រើនជាងគេ ហើយមិនអាចរកគ្រាប់បាល់ បើគិតចាប់តាំងពីឆ្នាំ ២០០៤មក៕
