បន្ទាប់ពី Southampton ត្រូវបានរកឃើញថាជាក្រុមដែលត្រូវកាត់ចេញទៅលេងនៅក្របខណ្ឌ Championship ក្រោយចាញ់Fulham ក្នុងផ្ទះរួចមក នៅមានក្រុម៣ទៀត ដែលត្រូវប្រយុទ្ធតតាំងដើម្បីជីវីតរស់នៅក្របខណ្ឌ Premier League រដូវកាលថ្មី បន្តទៀត ។ ការប្រកួតនៅថ្ងៃសៅរ៍ទី២៧មាន១០គូតែម្តងហើយក្រុម Everton(មាន៣៤ពិន្ទុ) Leicester City (មាន៣១ពិន្ទុ)និង Leeds United (មាន៣១ពិន្ទុ)គិតត្រឹមសប្តាហ៍ ទី៣៧និងត្រូវតស៊ូដល់ដំំណាក់កាលចុងក្រោយដើម្បីរកឃើញក្រុមណាមួយដែលអាចបន្តនៅហើយក្រុម២ទៀតនិងត្រូវកាត់ចេញ។
ក្នុងចំណោម៣ក្រុមនេះគឺមានតែ Everton តែមួយគត់ដែលនិងសម្រេចពីជោគវាសនារបស់ខ្លួន ដោយមិនពឹង ផ្អែកលើលទ្ធផល របស់ ក្រុម ពីរទៀតនោះទេ បន្ទាប់ពី Leicester ខកខានឱកាស រកបាន៣ពិន្ទុតាមស្មើ ក្រោយពីទទួលលទ្ធផល0ទល់និង0ជាមួយ Newcastle កាលពីថ្ងៃចន្ទ។សម្រាប់ Evertonដែលប្រកួតស្មើជាមួយ Wolves នៅថ្ងៃសៅរ៍ គឺត្រូវការឈ្នះជាចាំបាច់នៅទឹកដី Bournemouth ចុងសប្តាហ៍នេះ ដើម្បីវត្តមាននៅក្របខណ្ឌកំពូលរដូវកាលក្រោយ។ទោះយ៉ាងណា ប្រសិន Everton ស្មើរឺចាញ់នោះវាជាការបើក ឱកាសសម្រាប់ Leicester ឬ Leeds ប៉ុន្តែក្រុមទាំងនោះត្រូវតែឈ្នះការប្រកួតក្នុងផ្ទះរបស់ពួកគេជាមួយនឹងក្រុម West Ham និង Tottenham រៀងៗខ្លួន ។
ប្រភព:BBC
វីដេអូ: