
Chelsea បានយល់ព្រមលើកិច្ចព្រមព្រៀងកំនត់ត្រាតម្លៃ ១២១ លានអឺរ៉ូ(១០៧លានផោន សម្រាប់ការផ្ទេរយកខ្សែបម្រើអាហ្សង់ទីន Enzo Fernandez ពីក្លឹបយក្សBenficaមករួមក្រុមនៅថ្ងៃបិទបញ្ចប់ទីផ្សារដោះដូរកីឡាករលើកទីពីរនាថ្ងៃទី៣១មករា២០២៣នេះ ។ មានន័យថាកិច្ចព្រមព្រៀងខាងលើនេះបានបំបែកកំនត់ត្រាផ្ទេរថ្លៃបំផុតនៅលីកកំពូលអង់គ្លេសខណៈMan.City ធ្លាប់កាន់កាប់កំនត់ត្រាចាយលុយច្រើនបំផុតដល់ទៅ ១០០លានផោនផ្ទេរយក Jack Grealish ពីAston Villa មកកាន់កីឡាដ្ឋានEtihad ក្នុងឆ្នាំ២០២១។
សមាជិកជ័យលាភីWorld Cup ២០២២របស់ក្រុមជម្រើសជាតិអាហ្សង់ទីន Fernandez បានផ្លាស់ពីRiver Plate មកចូលរួមជាមួយ Benfica ក្នុងតម្លៃត្រឹមតែ ១០ លានផោនក្នុងខែសីហាឆ្នាំមុននោះ ក៏បានជាប់ឈ្មោះជាកីឡាករឆ្នើមវ័យក្មេងល្អបំផុតសម្រាប់ព្រឹត្តការណ៏ World Cup ២០២២នៅប្រទេសកាតា។
មានន័យថាការមកដល់របស់ខ្សែបម្រើវ័យ ២២ ឆ្នាំបានធ្វើអោយការចំាយរបស់ពួកគេក្នុងខែមករាកើនទឹកប្រាក់ដល់ទៅ២៨៨ លានផោន ក្រោមការដឹកនាំរបស់ម្ចាស់ក្លឹបជាមហាសេដ្ឋីជនជាតិអាមេរិកលោក Todd Boehly ខណៈការចំណាយសរុបរបស់ពួកគេកើនដល់ ៥៥០ លានផោនហើយលើការនាំយកកីឡាករថ្មី ១៧រូបមករួមក្រុមនោះ ។តម្លៃខ្លួនFernandez បានតាមស្មើកំនត់ត្រាកីឡាករខ្សែប្រយុទ្ធបារាំង Antoine Griezmann នៅពេលដែលរូបគេបានបញ្ចប់ ការផ្ទេរពីAt.Madrid ទៅកាន់ក្លឹបយក្សកាតាឡាន់ក្នុងតម្លៃ១២០អឺរ៉ុបក្នុងឆ្នាំ ២០១៩ផងដែរ។

ខ្សែបម្រើស្លាបរបស់ក្លឹប Atalanta កីឡាករ Ademola Lookman បានខកខានសម្រាប់ការហ្វឹកហាត់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះពោលគឺបន្ទាប់ពីរូបគេបានដាក់សំណើផ្ទេរជាផ្លូវការទៅកាន់ក្លឹបដែលកំពុងមានវត្តមាននៅក្របខណ្ឌកំពូលអីតាលី Serie A ខណៈសាម៉ីខ្លួនបានព្យាយាម និងជម្រុញចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះ។ គួររំលឹកថាក្រុមគូប្រជែងគឺក្លឹបមានអាវឯកសណ្ឋានប្រកួតក្នុងទឹកដីស្រដៀងពួកគេគឺ Inter Milan បានផ្តល់សំណើរជាទឹកប្រាក់ចំនួន 42 លានអឺរ៉ូបូកនឹងផលប្រយោជន៍ផ្សេងៗទៀតចំនួន 3 លានអឺរ៉ូបន្ថែមសរុប 45លានអឺរ៉ូ ប៉ុន្តែត្រូវបានក្លឹបជើងឯក Atalanta ឆ្នាំ2024 បដិសេធ ។ វាក៍ជាលទ្ធផលមួយដែលដែលជាការសម្រេចចិត្ត បានធ្វើឱ្យ Lookman ខកចិត្ត ក៍ព្រោះតែ Atalanta មិនចង់លក់តារាទៅក្លឹបអ៊ីតាលីមួយផ្សេងទៀត អនាគតរបស់កីឡាករនីហ្សេរីយ៉ានៅតែមិនច្បាស់លាស់មិនទាន់មានការដេញថ្លៃថ្មីពី Inter មកទល់ពេលនេះក្លឹប Inter Milan សាជាថ្មីម្តងទៀតនៅឡើយទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Lookman ខកបំណងជាមួយក្លឹប ខណៈ Atalanta បង្ហាញហេតុផលមិនចង់លក់ព្រោះតែ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព:Fabrizio Romano វីដេអូ:



