Close
ads Featured-Image
មូលហេតុធំៗ ៧ យ៉ាង ដែលអ្នកគួរតែ​ហាត់​ប្រាណឲ្យបានរាល់ថ្ងៃ
ទំហំអក្សរ
តូច
ធំ

យើងគិតថាហាត់ប្រាណត្រឹមត្រូវអាចរក្សា ឬសម្រកគីឡូ អាចជួយសុខភាពបានល្អ។ ក្រៅពីនេះ នៅមានអត្ថប្រយោជន៍ច្រើនទៀត គ្នាយើងអត់ចាប់អារម្មណ៍។ “Hello គ្រូពេទ្យ” នឹងលម្អិតពីអត្ថប្រយោជន៍ ៧ យ៉ាងបានពីការហាត់ប្រាណ៖

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

១- ធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ
ពេលហាត់ប្រាណ រាងកាយបញ្ចេញ អង់ដូហ្វីន (endorphins) ដែល​ជាសាធាតុគីមី​ធ្វើឲ្យយើង​មាន​អារម្មណ៍​រីករាយ និងសុខស្រួលជាងមុន។ យើងចាប់ផ្តើមមានអារម្មណ៍ប្រសើរភ្លាមៗ ត្រឹមរយៈពេល ២-៣ នាទីក្រោយធ្វើចលនា។ ហាត់ប្រាណទៀងទាត់អាចផ្លាស់ប្តូររូបរាង បង្កើនទំនុកចិត្ត ស្រលាញ់ និងគោរពខ្លួនឯង។

២- ផ្តល់ថាមពល
ហាត់ប្រាណពិតជាអាចបង្កើនថាមពលខ្លាំងក្លាជាងមុន។ បើយើងហាត់ប្រាណទៀងទាត់ សាច់ដុំរឹងមាំ និងចេះអត់ធ្មត់ច្រើន។ វាជួយរាងកាយឲ្យបង្កើនអុកស៊ីហ្សែន និងសារធាតុចិញ្ចឹមទៅកាន់ជាលិកាក្នុងខ្លួន ជួយប្រព័ន្ធសរសៃឈាមបេះដូង និងប្រព័ន្ធដង្ហើមដំណើរការល្អជាងមុន ធ្វើឲ្យថាមពលក្នុងខ្លួនយើងកើនជាលំដាប់។

៣- រក្សាគីឡូ
ចំណុចនេះគ្រប់គ្នាដឹងច្បាស់ ប៉ុន្តែគ្រាន់តែមិនដឹងដោយសារប្រតិកម្មអ្វីប៉ុណ្ណោះ។ ហាត់ប្រាណ ឬធ្វើសកម្មភាពកាន់តែខ្លាំង កាឡូរីកាន់តែត្រូវដុតបំផ្លាញ។ បើយើងមិនបានហាត់ប្រាណក៏ដោយ ត្រូវចាប់ផ្តើមបង្កើនសកម្មភាពធម្មតាៗប្រចាំថ្ងៃ ក៏មានប្រសិទ្ធភាពដែរ។ អាចប្រើជណ្តើរជើង ជំនួសជណ្តើរយន្ត រៀបចំផ្ទះ ធ្វើអ្វីក៏ដោយឲ្យតែបញ្ចេញកម្លាំង សុទ្ធតែល្អទាំងអស់។

៤- ផ្លូវភេទអេម
ចំណង់ផ្លូវភេទ អាចមានបញ្ហា ដោយសារអារម្មណ៍អស់កម្លាំង ឬគ្មានភាពរីករាយ។ ហាត់ប្រាណទៀងទាត់ជាដំណោះស្រាយដ៏ល្អ មិនត្រឹមតែជួយឲ្យអារម្មណ៍ល្អ សុខភាពល្អប៉ុណ្ណោះទេ ថែមទាំងមានឥទ្ធិពលវិជ្ជមានលើសុខភាពផ្លូវភេទទៀតផង។
ហាត់ប្រាណជួយបង្កើនអារម្មណ៍ផ្លូវភេទសម្រាប់ស្រីៗ រីឯប្រុសៗហាត់ប្រាណទៀងទាត់ ជួយបញ្ចៀសបញ្ហាអសមត្ថភាពផ្លូវភេទ បើធៀបជាមួយគ្នាយើងមិនហាត់សោះ។

៥- ជួយឲ្យបេះដូងមានសុខភាពល្អ
ហាត់ប្រាណ ល្អបំផុតសម្រាប់បេះដូង។ ហាត់ប្រាណទៀងទាត់កាត់បន្ថយហានិភ័យបញ្ហាបេះដូង កំណើនកម្រិតខ្លាញ់​កូលេស្ដេរ៉ុលក្នុងឈាម និងជួយការពារករណីឡើងសម្ពាធឈាម។

៦- បន្ថយហានិភ័យមហារីក
មហារីកពោះវៀនធំ សុដន់ និងសួត សុទ្ធតែអាចកាត់បន្ថយបានតាមរយៈការហាត់ប្រាណទៀងទាត់។ សម្រាប់គ្នាយើងមានជំងឺមហារីក អាចជួយឲ្យគុណភាពជីវិតប្រសើរជាងមុន។

៧- ហាត់ប្រាណធ្វើឲ្យអាយុវែង
ហាត់ប្រាណទៀងទាត់អាចឲ្យអាយុវែង ទោះជាមិនហាត់ខ្លាំងក៏ដោយ ក៏អាចរស់នៅបានយូរ ដោយគ្រាន់តែធ្វើចលនាស្រាលៗក៏បាន ទោះតិច ឬច្រើន សុទ្ធតែអាចជួយបាន បើធៀបជាមួយគ្នាយើងមិនហាត់សោះ។ សមាគមបេះដូងអាមេរិកអះអាងថា ហាត់ប្រាណ ១ ម៉ោង អាចបង្កើនអាយុបាន ២ ម៉ោង។ សម្រាប់មនុស្សពេញវ័យ គួរដាក់គោលដៅហាត់ប្រាណហោចណាស់ ១៥០ នាទី ឬច្រើនជាងនេះក្នុង​មួយ​សប្ដាហ៍។ ត្រូវចាំថា គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញ មុនចាប់ផ្តើមកម្មវិធីហាត់ប្រាណណាមួយ ពិសេសសម្រាប់គ្នាយើងខានហាត់ប្រាណយូរ។ បើមានបញ្ហាសុខភាពរ៉ាំរ៉ៃ ដូចជា បញ្ហាបេះដូង ទឹកនោមផ្អែម ឬរលាកសន្លាក់ គួរទៅជួបពេទ្យ។

អត្ថបទកំពុងចាប់អារម្មណ៍៖
មិនមែន Bayern រឺ Arsenal ! Nico Williams សម្រេចចិត្តចូលរួមជាមួយក្លឹបមួយនេះជំនួសវិញ
featured image

ខ្សែបម្រើស្លាបរបស់ Athletic Bilbao កីឡាករ Nico Williams បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនលើកិច្ចសន្យារយៈពេល 6 ឆ្នាំជាមួយក្លឹប Barcelona រួចរាល់ហើយនេះបើយោងតាមប្រភពពីបណ្តាញសារពត៌មាននៅក្នុងប្រទេសអេស្បាញបានចុះផ្សាយ។សមាជិកជ័យលាភី Euro 2024 Williams បានបង្ហាញក្តីអស់សង្ឃឹមក្នុងការចូលរួមជាមួយគូប្រជែង LaLiga របស់ពួកគេពីក្លឹបអាណាព្យាបាលAt.Bilbao នៅរដូវក្តៅនេះ បន្ទាប់ពីខកខានកិច្ចព្រមព្រៀងកាលពីឆ្នាំមុន។យោងតាមអ្នកជំនាញការផ្ទេរកីឡាករសញ្ជាតិអ៊ីតាលីលោក Fabrizio Romano បានបញ្ជាក់ថាខ្សែបម្រើស្លាបឆ្វេងសញ្ជាតិអេស្ប៉ាញរូបនេះបានយល់ព្រមលើប្រាក់ខែរបស់គាត់ជាមួយ Barca និងលក្ខណ្ឌផ្សេងៗផងដែរ ។អត្ថបទកំពុងចាប់អារម្មណ៍៖ មិនមែន Bayern រឺ Arsenal ! Nico Williams សម្រេចចិត្តចូលរួមជាមួយក្លឹបមួយនេះជំនួសវិញ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស នៅក្នុងអត្ថបទចុះផ្សាយនោះលោក Romano បានសរសេរនៅលើបណ្តញទំនាក់ទំនង X កាលពីថ្ងៃព្រហស្បតិ៍យ៉ាងដូច្នេះថា Nico Williams និង Barça បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយកិច្ចសន្យា 6 ឆ្នាំ ជាមួយសុពលភាពកិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ 2031 ជាមួយនឹងប្រាក់ឈ្នួលពលកម្មចន្លោះពី […]

ចុចអានបន្ត
អត្ថបទទាក់ទង