ក្តីសង្ឃឹមរបស់ Bayern Munich ក្នុងការលើកពាន Bundesliga លើកទី ១១ ជាប់ៗគ្នាត្រូវបានជាប់គាំង ខណៈដែលពួកគេបានចាញ់ភ្ញៀវ Leipzig ក្នុងលទ្ធផល ៣ទល់និង ១ ខណៈគូប្រជែង Dortmundត្រៀមជួប Augsburg នៅថ្ងៃអាទិត្យខណៈលទ្ធផលនេះអាចអាចធ្វើអោយក្រុមលោកEdin Terzic បង្កើនគម្លាតពីក្រុមលោក Thomasa Tuchhel ២ពិន្ទុ។
ក្រុមលោក Thomas Tuchel ធ្វើដំណើរទៅកាន់ទីក្រុង Koln នៅថ្ងៃចុងក្រោយនៃរដូវកាលនេះ ប៉ុន្តែការឈ្នះសម្រាប់ Dortmund លើ Augsburg និងនៅផ្ទះ Mainz នៅថ្ងៃចុងសប្តាហ៍ក្រោយនឹងធានាបានថាពួកគេនិងគ្រងជើងឯកលីកកំពូលអាឡឺម៉ង់ជាលើកដំបូងរយៈពេល១១ឆ្នាំ។
រីឯ RB Leipzig បានបង្កើនការធានាថាពួកគេនិងបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់ទី៣ដើម្បីមានឪកាសលេងនៅក្របខ័ណ្ឌ Champions League ម្តងទៀតនៅរដូវកាលក្រោយ ។
ប្រភព:BBC
វីដេអូ:
ក្រុមកំពូលតារាង La Liga គឺអ្នកមានបុណ្យ Barcelona មានបំណងចង់ស្វែងរកជ័យជំនះឡើងវិញក្រោយរងការបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលមុនពេលប្រកួតព្រឹត្តិការណ៍ Uefa Nation league កាលពីខែវិច្ឆិកានេះខណៈពួកគេនិងត្រូវធ្វើដំណើរទៅសួរសុខទុក្ខម្ចាស់ផ្ទះ Celta Vigo នៅវេលាម៉ោង៣ទាបភ្លឺឈានចូលថ្ងៃអាទិត្យវេលាម៉ោង៣ ទាបភ្លឺ។អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: Barcelona អាចស្តារមុខមាត់ឡើងវិញបានទេពេលធ្វើធ្វើដំណើរទៅផ្ទះ Celta Vigo សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Barcelona បានចាញ់ Real Sociedad ១-0 សម្រាប់ការប្រកួតចុងក្រោយបង្អស់នៅLa Liga ប៉ុន្តែពួកគេនៅមាន ៦ ពិន្ទុនាំមុខលើក្រុមលេខ ២ Real Madrid ខណៈ Celta ខណៈពេលដែល Celta ស្មើ ២-២ ជាមួយ Real Betis ក្នុងការប្រកួតចុងក្រោយរបស់ពួកគេនៅលើកំពូលរបស់អេស្ប៉ាញ។ ៦ប្រកួតចុងក្រោយរបស់ Barcelona ឈ្នះ៤ចាញ់២ឈរនៅលេខរៀងទី១ ខណៈ Celta Vigo ឈ្នះ២ស្មើ២និងចាញ់១ឈរនៅលេខរៀងទី១១។ […]