

បរទេស៖ ថ្នាក់ដឹកនាំនៃក្លិបបាល់ទាត់អាជីព AZ Alkmaar បានចេញមកសុំទោសជាសាធារណៈ ចំពោះអ្នកគាំទ្ររបស់ខ្លួនផ្ទុះហឹង្សាទៅលើភាគីខាងភ្ញៀវ West Ham United ក្នុងអំឡុងប្រកួតពានអឺរ៉ុប UEFA Conference League កាលពីរាត្រីថ្ងៃព្រហស្បតិ៍កន្លងទៅ។ នៅក្នុងសេចក្តីថ្លែងការណ៍សង្ខេបរបស់ AZ ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC នាថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០២៣ នេះបានឲ្យដឹងថា «ជាសំណាងអាក្រក់ ក្នុងកាលៈទេសៈនេះ យើងពុំអាចនិយាយថា អ្នកគាំទ្រល្អទាំងអស់នោះទេ។ ពួកយើងនឹងគណនាចំពោះការខូចខាតទាំងនេះ។ គ្រប់គ្នាបានគិតថា នេះជាការប្រកួតដ៏អាក្រក់នៅពានអឺរ៉ុប នៅពេលរឿងបានកើតឡើង ក្រោយការផ្តុំកញ្ចែបញ្ចប់របស់អាជ្ញាកណ្តាល»។ ក្នុងសេចក្តីថ្លែងការណ៍នោះដដែលបានបន្ថែមថា «ក្នុងរាត្រីនោះ វាបានឆ្លុះបញ្ចាំងពីភាពអៀនខ្មាស់បំផុត ដោយពុំមែនមកពីការប្រកួតឡើយ តែបង្កឡើងដោយអាកប្បកិរិយារបស់អ្នកទស្សនាទៅវិញទេ»។

ដូចគ្នានោះដែរ លោក Kevin Nolan ដែលជាគ្រូបង្វឹកឈុតធំ West Ham ក៏បានស្នើឲ្យសហព័ន្ធ UEFA ដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរដល់អ្នកបង្កហេតុទាំងនោះដែរ។ គួរបញ្ជាក់ផងថា ក្រុមលេងនៅលីគកំពូលអង់គ្លេស Premier League គឺញញួរធំ West Ham United បានបន្តយកឈ្នះគូប្រជែង AZ Alkmaar របស់ហូឡង់ក្នុងលទ្ធផល ១ទល់នឹង០ បញ្ចប់ជើងទី២ នាយប់ថ្ងៃព្រហស្បតិ៍ បន្ថែមលើលទ្ធផលឈ្នះ ២-១ ពីក្នុងជើងទី១ នៃវគ្គ ៤ក្រុមចុងក្រោយ ដែលធ្វើឲ្យពួកគេឈានទៅវគ្គផ្តាច់ព្រ័ត្រ Conference League ដោយត្រូវប៉ះក្រុមអ៉ីតាលី Fiorentina ក្នុងការប្រជែងពានកម្រិតទី៣ អឺរ៉ុបនេះផងដែរនាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ៕

ក្រុមហង្សក្រហម Liverpool បានច្រានចោលសំណើពីសំណាក់ក្លឹបជើងឯក La Liga គឺអ្នកមានបុណ្យ Barcelona ក្នុងការផ្ទេរយកខ្សែប្រយុទ្ធ Luis Diazមកកាន់ទឹកដីអេស្បាញ។យោ BBC Sport បានចុះផ្សាយថាកីឡាករអន្តរជាតិកូឡុំប៊ី Diaz ជាសមាជិកសំខាន់ក្នុងការជួយជ្រោមជ្រែងអោយ Liverpool ឈ្នះពាន Premier League កាលពីរដូវកាលមុន ត្រូវបានក្រុមលោក Arne Slot បញ្ជាក់ថាមិនមែនសម្រាប់លក់ទេ ស្របពេលកីឡាករវ័យ ២៨ ឆ្នាំបានចូលរួមជាមួយ Liverpool ពីក្លឹប Porto ក្នុងខែមករា ឆ្នាំ ២០២២ និងមានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៧ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool ប្រកាសក្តែងៗថាកីឡាកររូបនេះមិនមែនសម្រាប់លក់ទេ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Diaz ស៊ុតបញ្ចូលទីបាន 13 គ្រាប់ និងAssist ៧ ដងនៅក្នុងលីក ខណៈ Liverpool ឈ្នះជើងឯកដោយ 10 […]