Close
Featured-Image
Nottingham ត្រូវការឈ្នះជាចាំបាច់ខណៈ Arsenal ក៏ចង់ឈ្នះដើម្បីបន្តក្តីសង្ឃឹមប្រជែងពាន
ទំហំអក្សរ
តូច
ធំ

អាចចាត់ទុកថាជាការប្រកួតកាត់សេចក្តីចុងក្រោយក្នុងការប្រជែងពាន EPL ក្រុមកំាភ្លើងធំ Arsenal ត្រូវធ្វើដំណើរទៅជួបម្ចាស់ផ្ទះ Nottingham Forest ដែលត្រូវការឈ្នះ១ប្រកួតទៀតជាដាច់ខាតដើម្បីសុវត្តិភាពពីតំបន់កាត់ចោល។ ការប្រកួតចុងក្រោយរបស់គូទាំងពីរនេះគឺមិនបានល្អទេ ខណៈ Arsenal ត្រូវ Brighton លត់ក្នុងលទ្ធផល៣ទល់និង០ ខណៈ Nottingham បានត្រឹមស្មើជាមួយតោខៀវ Chelsea។
សម្រាប់ Nottingham ជ័យជំនះលើ Brighton និង Southampton ៦ប្រកួតចុងក្រោយនៅEPL ពិតជាមានសារៈសំខាន់សម្រាប់ពួកគេខ្លាំងណាស់​តែអ្វីដែលគួរកត់សម្គាល់គឺ Nottingham តែរបូតគ្រាប់បាល់មិនតិចជាង២គ្រាប់រៀងរាល់ការប្រកួត៧ដងក្នុង៨លើកចុងក្រោយនៅEPL។សម្រាប់​Arsenal ទទួលបានជ័យជំនះតែ២លើកក្នុងចំណោម៧លើកចុងក្រោយធ្វើអោយឪកាសប្រជែងពានកាន់តែថមថយទៅៗ។រវាងគូទាំងពីរនេះ ជួបគ្នាដើមរដូវកាលគឺArsenal លត់ Nottingham ក្នុងលទ្ធផល៥ទល់និង០នៅទឹកដី Emirate Stadium ។

១.៦ប្រកួតចុងក្រោយរបស់Nottingham ចាញ់៣ឈ្នះ២និងស្មើ១ ខណៈ Arsenal គឺ ចាញ់២ឈ្នះ២និងស្មើ២។
២.ជម្រើស១១នាក់ដំបូងសម្រាប់ Nottingham អាចនិងចូលលេង
Navas; Worrall, Niakhate, Felipe; Aurier, Yates, Danilo, Mangala, Lodi; Gibbs-White, Awoniyi
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣)
៣.ជម្រើស១១នាក់ដំបូងសម្រាប់ Arsenal អាចនិងចូលលេង
Ramsdale; White, Kiwior, Gabriel, Tierney; Odegaard, Xhaka, Partey; Saka, Jesus, Trossard
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣)
៤.លទ្ធផលទស្សន៍ទាយសម្រាប់គូនេះគឺ Nottingham Forest ១: ៣ Arsenal

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អត្ថបទកំពុងចាប់អារម្មណ៍៖
Man.City ដាច់ចិត្តអោយកីឡាករមានប្រាក់ឈ្នួល 30ម៉ឺនផោន/១សប្តាហ៍ទៅក្លឹបគូប្រជែងលីកខ្ចីជើង(មាន២វីដេអូ)
featured image

ក្លឹបស្កគ្រាប់Everton បានយល់ព្រមលើកិច្ចសន្យាខ្ចីជើងរយៈពេលមួយរដូវកាលសម្រាប់ខ្សែបម្រើស្លាបរបស់ Manchester City គឺ Jack Grealish ។កីឡាករវ័យ 29 ឆ្នាំដែលឈានចូលវ័យ30ឆ្នាំនៅឆ្នាំក្រោយមិនបានជាប់ជម្រើសដំបូងសម្រាប់ការប្រកួតក្របខណ្ឌ Premier League ពេលប្រកួតបិទរដូវកាលជាមួយ Fulham ក៏ដូចជា Club World Cup នៅសហរដ្ឋអាមេរិក។អតីតកាពីតែន Aston Villa បានអង្គុយជាកៅអីបម្រុង កំឡុងពេលប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup បរាជ័យក្រោមថ្វីជើងក្រុម Crystal Palace ខណៈយុវជនអាហ្សង់ទីន Claudio Echeverri បានចូលជំនួសតួនាទីរូបគេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ដាច់ចិត្តអោយកីឡាករមានប្រាក់ឈ្នួល 30ម៉ឺនផោន/១សប្តាហ៍ទៅក្លឹបគូប្រជែងលីកខ្ចីជើង(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព BBC Sport បានចុះផ្សាយថាក្លឹបបានឈានដល់កិច្ចព្រមព្រៀងសម្រាប់ Grealish ដែលមានប្រាក់ឈ្នួលប្រមាណ 300,000 ផោនក្នុងមួយសប្តាហ៍ ជាមួយ Man.City ។ ខ្សែបម្រើអន្តរជាតិជាតិអង់គ្លេសបានចូលរួមជាមួយ Man City […]

ចុចអានបន្ត
អត្ថបទទាក់ទង