ក្រោយប្រកួតស្មើគ្នា ១ទល់និង១ ជើងទី១នៅទឹកដី Santiago Bernabeu ក្រុមអធិរាជស Real Madrid និងធ្វើដំណើរមកកាន់ទឹកដី Etihad ដើម្បីប្រកួតជើងទីពីរ ពានរង្វាន់ UCL វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅវេលាម៉ោង២រំលងអធ្រាត ឈានចូលថ្ងៃព្រហស្បត្ត៏ស្អែកនេះ។កីឡាករសំខាន់គួរអោយចាប់អារម្មណ៍គឺ Vincius Jr របស់ក្រុម ភ្ញៀវ និង Kevin De Bruyne នៅតែត្រៀមបង្ហាញសមត្ថភាពជួយក្រុមសម្រាប់ពេលវេលាដ៏សំខាន់ំដើម្បីរកឃើញក្រុមទៅជួប Inter Milan នៅវគ្គផ្តាច់ព្រ័ត្រ។
Man.City បានផ្តួល Real Madrid ៣លើកចុងក្រោយសម្រាប់ការប្រកួតនៅទឹកដី Etihad សម្រាប់ពានរង្វាន់ UCL ទោះយ៉ាងណាការប្រកួតនេះគឺ ពួកគេនិងខំប្រឹងកសាងប្រវត្តិសាស្រ្តឈានទៅវគ្គផ្តាច់ព្រ័ត្រជាលើកទីពីរបន្ទាប់ពីក្រុមលោក Pep Guardiola ត្រូវការឈ្នះ១ប្រកួតទៀតប៉ុណ្ណោះក៏ និងត្រូវលើកពាន EPL បានផងដែរ។ទោះយ៉ាងណា Real Madrid ក៏ខិតខំប្រឹងប្រែងដូចគ្នាបន្ទាប់ពីបាត់បង់ពាន La Liga ទៅក្រុមអ្នកមានបុណ្យ Barcelona រួចទៅហើយនោះ។
១.៦ប្រកួតចុងក្រោយរបស់របស់Man.City នៅក្របខណ្ឌ Champion League គឺឈ្នះ៣ ស្មើ៣ ខណៈ Real Madrid ឈ្នះ៥ស្មើ១។
២.ជម្រើស១១នាក់ដំបូងអាចនិងចូលលេង
Ederson; Walker, Dias, Akanji; Stones, Rodri; Silva, Gundogan, De Bruyne, Grealish; Haaland
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៤-២-១)
៣.ជម្រើស១១នាក់ដំបូងអាចនិងចូលលេង
Courtois; Carvajal, Militao, Rudiger, Alaba; Kroos, Camavinga, Modric; Valverde, Benzema, Vinicius Jr
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣)
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Man.City ៣:២ Real Madrid ។
ប្រភព:sportsmole & whoscored
Man.City ចង់បន្តកំនត់ត្រាល្អពេលទទួល Real Madrid វគ្គ ១/២ ផ្តាច់ព្រ័ត្រជើងទី២
ទំហំអក្សរ
តូច
ធំ
អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: Liverpool សម្លឹងចង់ផ្តួល Southampton ដើម្បីរក្សាការនាំមុខតារាង EPL
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទទាក់ទង
10 hours ago .
63 Views
Prediction: Man.City អាចរកឃើញជ័យជំនះលើកដំបូងរឺបន្តចាញ់ទៀតពេលជួប Spur?
2 days ago .
485 Views
Petit: Arsenal កំពុងនាំយកកីឡាករធ្លាក់ទម្រង់លេងមករួមក្រុម
2 weeks ago .
160 Views
Vinicius ធ្វើបាន Hat-trick ទល់ Osasuna ខណៈកីឡាករសំខាន់ ៣នាក់រងរបួសគួរសម(មាន១វីដេអូ)