Close
Featured-Image
ឯកឧត្តម វ៉ាត់ ចំរើន ថា អ្នកក្លែងសំបុត្រចូលមើល បើក-បិទ ស៊ីហ្គេមនឹងជាប់ពន្ធនាគារ៥ឆ្នាំ (មានវីដេអូ)​
ទំហំអក្សរ
តូច
ធំ

បច្ចុប្បន្នភាពស៊ីហ្គេម៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានប្រកាសបដិសេធចំពោះព័ត៌មានក្លែងក្លាយ និងបំពុលសង្គម ដែលកំពុងផ្សព្វផ្សាយខុសពីគោលការណ៍ណែនាំរបស់ខ្លួន ពាក់ព័ន្ធនឹងបណ្ណចូលទស្សនាពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ស្អែកនេះ ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

យោងតាមមន្ដ្រីជាន់ខ្ពស់ CAMSOC បានបញ្ជាក់ថា «គណៈកម្មាធិការជាតិ CAMSOC សូមបដិសេសទាំងស្រុង រាល់ព័ត៌មានក្លែងក្លាយនានា ក្នុងចលនាបំពុលសង្គម ដែលកំពុងផ្សព្វផ្សាយខុសពីគោលការណ៍ណែនាំរបស់គណៈកម្មាធិការជាតិ CAMSOC ។ អ្នកដែលបង្កបញ្ហា និងបំពុលសង្គមនេះ នឹងត្រូវផ្ដន្ទាទោសតាមផ្លូវច្បាប់ ហើយអ្នកពាក់ព័ន្ធទាំងអស់ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់» ។ ទន្ទឹមជាមួយគ្នាដែរ គណៈកម្មាធិការជាតិ CAMSOC បានអំពាវនាវឲ្យប្រជាពលរដ្ឋរបស់យើង មេត្ដាប្រុងប្រយ័ត្នទៅលើប្រភពព័ត៌មានណា ដែលមិនផ្លូវការ បំពុល បង្កាច់បង្ខូច ឬធ្វើឲ្យខូចដល់បរិយាកាសដល់ជោគជ័យ និងអស្ចារ្យរបស់ព្រឹត្តិការណ៍ស៊ីហ្គេមជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា ។ សម្រាប់អ្នកក្លែងបន្លំឯកសារ ឬមានការផ្សព្វផ្សាយខុសពីគោលការណ៍របស់គណៈកម្មាធិការជាតិ CAMSOC នឹងត្រូវទទួលទោសយ៉ាងតឹងរឹង ចំពោះច្បាប់ជាធរមាន ៕

អត្ថបទកំពុងចាប់អារម្មណ៍៖
Luis Diaz ចាកចេញពី Liverpool ក្រោយចំណាយពេល ៣ឆ្នាំកន្លះ (មាន២វីដេអូ)
featured image

Luis Diaz បានលើកឡើងថាគាត់បានបំពេញកាតព្វកិច្ចចប់សព្វគ្រប់ នៅ Liverpool បន្ទាប់ពីបានបញ្ចប់ការផ្លាស់ប្តូរទៅកាន់កីឡដ្ឋាន Allianz Arena ក្នុងតម្លៃ 65.5 លានផោនជាមួយក្រុមជើងឯកអាឡឺម៉ង់ Bundesliga Bayern Munich ។កីឡាករអន្តរជាតិកូឡុំប៊ីបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 4 ឆ្នាំជាមួយក្លឹបអាល្លឺម៉ង់ក្រោយពីអាជីពរយៈពេល 3 ឆ្នាំកន្លះរបស់គាត់នៅ Anfield ឈានដល់ទីបញ្ចប់។អត្ថបទកំពុងចាប់អារម្មណ៍៖ Luis Diaz ចាកចេញពី Liverpool ក្រោយចំណាយពេល ៣ឆ្នាំកន្លះ (មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតកីឡាករ Porto លេងតួនាទីបម្រើ-ប្រយុទ្ធស្លាបបច្ចុប្បន្នមានវ័យ 28 ឆ្នាំរូបនេះបានចាកចេញមុនការ ប្រកួតមុនបើករដូវកាលរបស់ Liverpool ជាមួយ AC Milan កាលពីថ្ងៃសៅរ៍ ខណៈក្រុមជើងឯក EPL បានច្រានចោលសំណើរដេញថ្លៃពី Bayern Munich ចំនួន 58.6 លានផោនកាលពីដើមខែនេះត្រូវបានបដិសេធ និង ទទួលយកការដេញថ្លៃលើកទីពីរចំនួន […]

ចុចអានបន្ត
អត្ថបទទាក់ទង