
Arsenal កំពុងបន្តជំនឿចិត្តចង់យកចំណាត់ថ្នាក់កំពូលតារាងមកវិញ ក្រោយផ្តួល Newcastle និងមានគម្លាតត្រឹមតែ១ពិន្ទុពីក្រុមការពារតំណែងជើងឯក Man.city ខណៈក្រុមលោក Mikel Arteta ត្រូវបើកទ្វារកីឡាដ្ឋាន Emirate Stadium ទទួលក្រុម Brighton នៅវេលាម៉ោង១០:៣០នាទីយប់នេះ ក្រោយពីក្រុមភ្ញៀវដែលទើបចាញ់ Everton ធ្ងន់ករកាលពីសប្តាហ៍មុននោះ។
Arsenal ចាញ់Man.City តែម្តងប៉ុណ្ណោះខណៈកំនត់ត្រា១៣ប្រកួតចុងក្រោយនៅក្របខណ្ឌEPL គឺឈ្នះ១២ដង ទោះយ៉ាងណា Arsenal តែងរកបានយ៉ាងតិច២គ្រាប់ក្នុងចំណោមការប្រកួត១០ដងពីការប្រកួតសរុប១១លើក។សម្រាប់ Broghton ការធ្វើដំណើរទៅទឹកដី Emirate ៥ដង ចុងក្រោយគឺឈ្នះតែ៣លើកទេ ប៉ុន្តែសម្រាប់ការប្រកួតនេះគឺអាចនិងមានការតានតឹងដោយសារពួកគេចង់ឈ្នះរៀងៗខ្លួនជាចាំបាច់។ជួបគ្នាដើមរដូវកាល Arsenal បានផ្តួល Brighton ក្នុងលទ្ធផល ៤ទល់និង២នៅទឹកដី Amex។

LONDON, ENGLAND – APRIL 09: Alexis Mac Allister of Brighton & Hove Albion is challenged by Ben White and Cedric Soares of Arsenal during the Premier League match between Arsenal and Brighton & Hove Albion at Emirates Stadium on April 09, 2022 in London, England. (Photo by Warren Little/Getty Images)
១.៦ប្រកួតចុងក្រោយសម្រាប់ Arsenal នៅក្របខណ្ឌ EPLគឺស្មើ៣ឈ្នះ១ចាញ់២ ខណៈ Brighton ចាញ់៣និងឈ្នះ៣។
២.ជម្រើស១១នាក់ដំបូងសម្រាប់ Arsenal អាចនិងចូលលេង
Ramsdale; White, Kiwior, Gabriel, Tierney; Odegaard, Jorginho, Xhaka; Saka, Jesus, Martinelli
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣)
៣.ជម្រើស១១នាក់ដំបូងសម្រាប់ Brighton អាចនិងចូលលេង
Steele; Gross, Dunk, Colwill, Estupinan; Caicedo, Gilmour; Enciso, Mac Allister, Mitoma; Ferguson
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១)
៤.លទ្ធផលទស្សន៍ទាយសម្រាប់គូនេះគឺ Arsenal ២:១ Brighton
ប្រភព:Sportsmole &Whoscored

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



