
បរទេស៖ ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាទម្លាក់ការចាប់អារម្មណ៍របស់ពួកគេទៅលើខ្សែប្រយុទ្ធកណ្តាលរបស់ Tottenham Hotspur កីឡាករ Harry Kane ដោយក្លឹបមិនបានត្រៀមខ្លួនក្នុងការបង់ប្រាក់លើសលប់សម្រាប់ប្រធានក្រុមអង់គ្លេសនោះទេ។ កីឡាករវ័យ 29 ឆ្នាំរូបនេះមានទម្រង់លេងល្អម្តងទៀតសម្រាប់ Spurs អំឡុងយុទ្ធនាការឆ្នាំ 2022-23 ដោយស៊ុតបញ្ចូលទីបាន 28 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន 5 ដងក្នុងការបង្ហាញខ្លួន 46 ដងក្នុងការប្រកួតទាំងអស់សម្រាប់ក្លឹប។ Kane នឹងបញ្ចប់រដូវកាលម្តងទៀតដោយគ្មានពានរង្វាន់ ហើយ Tottenham ក៏នឹងត្រូវអវត្តមានក្នុងការប្រកួត Champions League ឆ្នាំ 2023-24 ផងដែរ ដោយក្រុមបច្ចុប្បន្នបានធ្លាក់ក្នុងចំណាត់ថ្នាក់លេខ 6 ក្នុងតារាង Premier League មាន 6 ពិន្ទុតាមពីក្រោយលេខ 4- បានដាក់ Man United ដែលមានការប្រកួតក្នុងដៃ។
ទោះជាយ៉ាងណាក៏ដោយ Kane ត្រូវបានគេជឿជាកថា គាត់បើកចំហរក្នុងការស្នាក់នៅជាមួយក្លឹប North London របស់គាត់សម្រាប់រដូវកាលមួយផ្សេងទៀតក្នុងការដេញថ្លៃដើម្បីជួយពួកគេបញ្ចប់ការរាំងស្ងួតពានរង្វាន់ដ៏យូររបស់ពួកគេ។ មានការលើកឡើងផងដែរថា ប្រធានក្លឹប Tottenham លោក Daniel Levy នឹងបដិសេធមិនលក់កីឡាករសញ្ជាតិអង់គ្លេសទៅឱ្យគូប្រជែង Premier League នៅរដូវក្តៅនេះ ក្រោមកាលៈទេសៈណាក៏ដោយ។ Victor Osimhen របស់ Napoli និង Randal Kolo Muani របស់ Eintracht Frankfurt ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ Old Trafford ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅនេះដូចគ្នា។

អតីតខ្សែបម្រើប្រយុទ្ធរបស់ក្លឹប Barcelona លោក Rivaldo បានព្យាការណ៍ថាលើកីឡាករ Marcus Rashford នឹងមានអនាគតល្អជាមួយក្លឹបថ្មីនៅពេលនេះ ។គួររំលឹកថាRashford កីឡាករអន្តរជាតិអង់គ្លេសបានចូលរួមជាមួយ Barcelona ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាលពីក្រុមបិសាចក្រហម Manchester United ។ការពិតអតីតយុវជនថ្នាល Man.Utd បានកាត់បន្ថយប្រាក់ខែរបស់ខ្លួនប្រមាណ ១៥ ភាគរយដើម្បីដំណើរការផ្ទេរមកលីកកំពូល LaLiga នេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរសប្រេស៊ីលថា Rashford នឹងមានអនាគតជាមួយ Barcelona(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់វីរបុរសប្រេស៊ីលដែលបានជួយអោយពួកគេលើកពាន World Cup 2002 Rivaldo បានពណ៌នាថាកីឡាករវ័យ 27 ឆ្នាំគឺជាកីឡាករដ៏អស្ចារ្យម្នាក់ៈ Rivaldo បានបញ្ជាក់ដូច្នេះថាៈRashford គឺជាកីឡាករដ៏អស្ចារ្យម្នាក់ ខ្ញុំជឿថាគាត់នឹងមានឱកាសបង្ហាញនូវកម្រិតលេងដែលគាត់មាន នៅពេលដែលគាត់យល់ពីតួនាទី និងអ្វីដែលគ្រូបង្វឹកចង់បានពីគាត់។ ប្រភព:Dailypost វីដេអូ:



