Close
Ads: 88BOL
Featured-Image
ក្រោយចំណាយពេលមិនក្រោម១០ឆ្នាំទីបំផុត Busquets បានចាកចេញពី Barca ជាផ្លូវការណ៍
ទំហំអក្សរ
តូច
ធំ

(ប៉ាសេឡូណា)៖ ខ្សែបម្រើការពារក្លិប Barcelona FC កីឡាករ Sergio Busquets និងចាកចេញពីក្លិប នៅពេលចប់រដូវកាលនេះ បន្ទាប់ពីចំណាយពេល ១៨ឆ្នាំជាមួយក្លិប។ នេះបើតាមការប្រកាសពីក្លិប ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។ Busquets មានវ័យ ៣៤ឆ្នាំ បានចាប់ផ្តើមអាជីពជាយុវជនរបស់លោក នៅឯក្លិប Barcelona ក្នុងឆ្នាំ២០០៥ មុនពេលបង្ហាញខ្លួន ក្នុងក្រុមជម្រើសដំបូង ជាលើកដំបូង ក្នុងឆ្នាំ២០០៨។ អតីតកីឡាករអន្តរជាតិអេស្ប៉ាញរូបនេះ បានបំពេញតួនាទីជាប្រធានក្រុមរបស់ក្លិប អស់រយៈពេល ២រដូវកាលមុន ហើយបានក្លាយជាផ្នែកមួយដ៏សំខាន់របស់ក្រុម អស់រយៈពេលជាច្រើនឆ្នាំ។ លោកបានជួយឲ្យក្លិប Barcelona ឈ្នះពានរង្វាន់ LaLiga ចំនួន ៨គ្រឿង, ពានរង្វាន់ Copa del Rey ចំនួន៧គ្រឿង, ពានរង្វាន់ Champions League ចំនួន៣គ្រឿង និងពានរង្វាន់ Club World Cup ចំនួន ៣គ្រឿង, កីឡាករ Busquets បានចូលនិវត្តន៍ពីក្រុមជម្រើសជាតិអេស្ប៉ាញ កាលពីឆ្នាំមុននោះ បានបង្ហាញខ្លួនជិត ៧០០លើកសម្រាប់ក្លិប Barcelona៕

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Arsenal 36 26 5 5 88 28 +60 83
    2 Manchester City 35 25 7 3 87 33 +54 82
    3 Liverpool 36 23 9 4 81 38 +43 78
    4 Aston Villa 36 20 7 9 73 53 +20 67
    5 Tottenham Hotspur 35 18 6 11 69 58 +11 60
    6 Newcastle United 35 17 5 13 78 56 +22 56
    7 Chelsea 35 15 9 11 70 59 +11 54
    8 Manchester United 34 16 6 12 52 51 +1 54
    9 West Ham United 36 13 10 13 56 70 -14 49
    10 AFC Bournemouth 36 13 9 14 52 63 -11 48
    11 Brighton & Hov… 35 12 11 12 53 57 -4 47
    12 Wolverhampton Wanderers 36 13 7 16 49 60 -11 46
    13 Fulham 36 12 8 16 51 55 -4 44
    14 Crystal Palace 35 10 10 15 45 57 -12 40
    15 Everton 36 12 9 15 38 49 -11 37
    16 Brentford 36 9 9 18 52 60 -8 36
    17 Nottingham Forest 36 8 9 19 45 63 -18 29
    18 Luton Town 36 6 8 22 49 78 -29 26
    19 Burnley 36 5 9 22 39 74 -35 24
    20 Sheffield United 36 3 7 26 35 100 -65 16
  • Sponsor by 88Bol