Grealish បោះពាក្យសម្តីប៉ុន្មានម៉ាត់ដល់គូប្រជែង Real Madrid មុនជំនួបជើងទីពីរ

Published 3 years ago
822 Views
ទំហំអក្សរ
តូច
ធំ

Man.City កីឡាករ Jack Grealish បានធ្វើការព្រមានដល់ក្រុមអធិរាជស Real Madrid ថាពួកគេ និងធ្វើអោយបានល្អបំផុតក្នុង​នាមជាម្ចាស់ផ្ទះសម្រាប់ការប្រកួតជើងទីពីរ ក្រោយលទ្ធផលស្មើគ្នា ១ទល់និង១ កាលពីថ្ងៃ១០ ឧសភា នៅទឹកដី Santiago Bernabeu។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ជាការលើកឡើងអ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep ក៏បានបញ្ជាក់ស្រដៀងគ្នានេះផងដែរថាៈ ពួកគេមានគុណភាព និង​បទពិសោធន៏ច្រើន និងចង់ទាមទារអ្វីដែលធ្លាប់ធ្វើបាន។ប៉ុន្តែយើងនិងឃើញយ៉ាងច្បាស់ថានិងមានអ្វីកើតឡើង ព្រោះយើងបានរៀនសូត្រ និង យល់ដឹងពីយុទ្ធសាស្រ្តការ ពារ និងវាយលុក ក្រោយបញ្ចប់ជើងទី១នេះ។

គួរកត់សម្គាល់ថាសម្រាប់ការប្រកួតក្នុងទឹកដី Man.City ធ្វើបានល្អណាស់នៅឆ្នាំ២០២៣នេះដោយរកបានជ័យជំនះ ១៤ប្រកួត និងមិនដែលចាញ់សោះ ២១លើកចុងក្រោយគ្រប់ក្របខណ្ឌប្រកយត និង រកបានគ្រាប់បាល់សរុបដល់ទៅ៤៩គ្រាប់ ខណៈក្រុមលោក Pep Guardiola សម្លឹងចង់ឈ្នះពាន៣នៅរដូវកាលនេះពោលគឺ Premier League ,FA Cup និង Champion League។ទោះយ៉ាងណា Man.City បានធ្លាក់ចេញកាលពីរដូវកាលចាស់ ខណៈ Real Madrid បានឈានដល់វគ្គផ្តាច់ព្រ័ត្រ និង លើក ពានជាលើកទី១៤។
ប្រភព:Be Soccer

Related Articles