ក្រុមលេខរៀងទី១៨បាតតារាងគឺ Nottingham Forest និងត្រូវធ្វើការប្រកួតជាមួយក្រុមបាតតារាងលេខរៀងទី២០ Southampton សម្រាប់ការប្រកួតក្របខណ្ឌ Premier League នៅវេលាម៉ោង២រំលង អធ្រាតឈានចូលថ្ងៃពុធទាបភ្លឺស្អែកនេះ។សម្រាប់Nottingham ការប្រកួតចុងក្រោយគឺNottingham ចាញ់ Brentford ខណៈ Southampton ចាញ់ Newcastle ។ ទោះយ៉ាងណាក្រុមទាំងពីរត្រូវការឈ្នះដាច់ខាត ដើម្បីបន្តជីវិតរស់នៅក្របខណ្ឌ EPL ។
សម្រាប់ Southampton គឺមិនទាន់ស្គាល់ឈ្នះទេ៩លើកចុងក្រោយហើយ Nottingham ក៏កំពុងចង់បន្តឈ្នះជាលើកទី២ក្រោយផ្តួល Southamptonលើកទី១កាលពីខែមករា។
រវាងក្រុមទាំងពីរគឺ៦ប្រកួតចុងក្រោយNottingham ចាញ់ ៥ និងឈឺ្នះ១ ខណៈ Southamptonចាញ់៥និងស្មើ១។
១.ជម្រើស១១នាក់ដំបូងសម្រាប់Nottingham
Navas; Felipe, Worrall, Niakhate; Aurier, Freuler, Mangala, Lodi; Gibbs-White, Lingard; Awoniyi
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-២-១ )
២.ជម្រើស១១នាក់ដំបូងសម្រាប់Southampton
Navas; Felipe, Worrall, Niakhate; Aurier, Freuler, Mangala, Lodi; Gibbs-White, Lingard; Awoniyi
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៤-២ )
៣.លទ្ធផលទស្សន័ទាយសម្រាប់គូនេះគឺNottingham Forest ២:១ Southampton
ប្រភព:whoscored &sportsmole
ក្រុមJuventus បានបញ្ចប់តំណែងគ្រូបង្វឹកលោក Massimiliano Allegri ពីរថ្ងៃបន្ទាប់ពីគាត់បានដឹកនាំក្រុមឱ្យឈ្នះពានរង្វាន់Coppa Italia ដោយផ្តួលក្រុម Atalanta ១-0 សម្រាប់ការប្រកួតនៅក្នុងទីក្រុងរ៉ូម ។ ហេតុផលដ៏សំខាន់នៃការបញ្ចប់តំណែងគ្រូបង្វឹកសញ្ជាតិអ៊ីតាលីនេះត្រូវបានមហាជននិង មជ្ឈដ្ឋានបាល់ទាត់យល់ឃើញថាលោក Allegri បានបង្ហាញកាយវិការជេរប្រមាថដល់មន្ត្រីការប្រកួតចំនួន ៤ រូប ព្រមជាមួយនិងការដោអាវ ក្រវ៉ាត់ក និងសម្លៀកបំពាគ់ចេញអំឡុងពេលប្រកួត និង ក្រោយពេលប្រារព្ធពិធី។ក្រុមប្រឹក្សាវិន័យរបស់សហព័ន្ធបាល់ទាត់អ៊ីតាលីមានបានបើកការស៊ើបអង្កេតលើករណីនេះខណៈនៅថ្ងៃសុក្រម្សិលមិញJuventus បានបញ្ជាក់ថាបុរសវ័យ៥៦ឆ្នាំរូបនេះ មិនមែនជាអ្នកចាត់ការទូទៅរបស់ពួកគេទៀតទេ។សេចក្តីថ្លែងការណ៍មួយបានសរសេរថា : ការបណ្តេញចេញនេះធ្វើឡើងតាមអាកប្បកិរិយាមួយចំនួនក្នុងអំឡុងពេល និងក្រោយការប្រកួតវគ្គផ្តាច់ព្រ័ត្រ Coppa Italia ដែលក្លឹបចាត់ទុកថាមិនបានអោយតម្លៃ និងកេរ្ត៏ឈ្មោះក៏ដូចជាងមុខមាត់ដល់ Juventus ។អត្ថបទកំពុងចាប់អារម្មណ៍៖ Juventus ចែកផ្លូវជាមួយគ្រូបង្វឹកក្រោយជួយក្រុមលើកពាន Coppa Italia បាន ២ថ្ងៃ (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស នៅមិនទាន់មានប្រភពណាមួយបញ្ជាក់ថាលោក Allegri មានកំហឹងអ្វីអោយប្រាកដ ខណៈនៅនាទីទី៩៥រូបលោកត្រូវបានបណ្តេញចេញពីការប្រកួតស្របពេលសាម៉ីខ្លួនលោក Allegriបានដឹងខ្លួនឯងច្បាស់ថារូបលោកអាចនិងបាត់បង់តំណែងក្រោយពីមិនអាចជួយអោយ Juventus ឈ្នះជើងឯក Serie A […]