បច្ចុប្បន្នភាពស៊ីហ្គេម៖ លោកឧត្តម សៅ សុខា បានប្រកាសជាផ្លូវការណ៍ថា គាត់សម្រេចចិត្តលាលែងពីដំណែងជាប្រធានសហព័ន្ធបាល់ទាត់កម្ពុជាកាលពីយប់ថ្ងៃអាទិត្យទី០៧ខែឧសភា បន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជាបរាជ័យក្រោយថ្វីជើងក្រុមមីយ៉ាន់ម៉ា ។ យ៉ាងណាមិញនេះរសៀលនេះទី០៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញសារសម្លេងមួយដោយស្នើឲ្យ ឧត្តមសេនី សៅ សុខា បន្តរាប់រងតួនាទីរបស់ខ្លួនបន្តទៀត ។
ជាលើកទី៣សម្រាប់ក្នុងរយៈពេល ១១ ឆ្នាំចុងក្រោយនេះខណៈការប្រជែងដណ្តើមពាន Premier League នឹងត្រូវសម្រេចនៅថ្ងៃចុងក្រោយនៃការប្រកួតបិទរដូវកាល ខណៈក្រុមម្ចាស់ជើងឯក Manchester City កំពុងសម្លឹងរកការការពារពានរបស់ខ្លួននៅផ្ទះនាទឹកដី Eithad ទល់នឹងក្រុមញញួរធំ West Ham United សម្រាប់ការប្រកួតចុងក្រោយនៅថ្ងៃអាទិត្យស្អែកនេះវេលាម៉ោង ១០យប់។សម្រាប់ក្រុមលោក David Moyes អាចដើរតួជាក្តីសង្ឃឹមតែមួយគត់ដែលអាចជំនួសអោយក្រុម Arsenal របស់លោក Mikel Arteta ក្នុងការបង្អាក់ការលើកពានក្រុមលោក Pep Guardiola ដើម្បីសាងប្រវត្តិសាស្រ្តលើកពាន ក្របខណ្ឌ EPL ជាលើកទី៤បាននោះ។ ៦ប្រកួតចុងក្រោយនៅក្របខណ្ឌ Premier League របស់ Man.City គឺធ្វើបានល្អណាស់ ខណៈពួកគេមិនដែលចាញ់និងឈរនៅលេខរៀងទី១ ដោយមានគម្លាត ពីក្រុម Arsenal ២ពិន្ទុប៉ុណ្ណោះ ។សម្រាប់ West Ham វិញ៦ប្រកួតចុងក្រោយនៅក្របខណ្ឌ EPL គឺឈ្នះ២ចាញ់៣ស្មើ១បច្ចុប្បន្នឈរនៅលេខរៀងទី១៥។ ជួបគ្នាដើមរដូវកាល West Ham ១:៣ Man.City។អត្ថបទកំពុងចាប់អារម្មណ៍៖ អតីតខ្សែប្រយុទ្ធ Man.Utd […]