បច្ចុប្បន្នភាពស៊ីហ្គេម៖ នាយឧត្តមសេនីយ៍ សៅ សុខា បានសម្រេចចិត្តលាលែងតំណែងប្រធានសហព័ន្ធបាក់ទាត់កម្ពុជាចាប់ពីយប់ថ្ងៃអាទិត្យ ក្រោយពីក្រុមជម្រើសជាតិ U22 កម្ពុជា ចាញ់មីយ៉ាន់ម៉ា ២-០ នៃព្រឹត្តិការណ៍ស៉ីហ្គេម ដែលធ្វើឲ្យក្រុមជម្រើសជាតិកម្ពុជាមានភាគរយតិចក្នុងការឡើងផុតវគ្គចែកពូល ។ លោកឧត្តមសេនីយ៍ សៅ សូខា បានបង្ហោះនូវការសម្រេចចិត្តរបស់គាត់លើគណនី Facebook ផ្ទាល់ខ្លួន ដោយបានសរសេរថា៖ «បន្ទាប់ពីបរាជ័យក្នុងការប្រកួតចម្រុះក្នុងពូលA ក្នុងព្រិត្តិការណ៍ sea games ខ្ញុំគោរពនូវការសន្យា ដើម្បីបង្ហាញ នូវស្មារតីទទួលខុសត្រូវ ខ្ញុំសូមប្រកាសលាលែងពីតំណែងប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជាចាប់ពីរាត្រីថ្ងៃ អាទិត្យ ទី ០៧ ខែ ឧសភា ឆ្នាំ ២០២៣ ខ្ញុំសូមប្រគល់ជូនលោកឧ.ខៀវ សាម៉េត អនុប្រធានស.ប.ក ជាប្រធានស្តីទីចាប់ពីពេលនេះតទៅ ។ ខ្ញុំសូមអរគុណឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងបងប្អូនដែលបានបញ្ចេញមតិគាំទ្រខ្ញុំ អោយបន្តដំណែងជាប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជាព្រមទាំងសូមអភ័យទោសដែលរូបខ្ញុំបាទពុំអាចនាំកិត្តិយសជូនជាតិបានតាមរយះការប្រកួតបាល់ទាត់ក្នុងព្រិត្តិការណ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
នាយឧត្តមសេនីយ៍ សៅ សុខា ប្រកាសលាលែងតំណែងប្រធានសហព័ន្ធបាក់ទាត់
ទំហំអក្សរ
តូច
ធំ
អត្ថបទកំពុងចាប់អារម្មណ៍៖ លោក Amorim បានធ្វើការចរចារជាមួយនឹងកីឡាករម្នាក់ ដែលទំនងជាសមាជិកថ្មីមុនគេក្រោមការដឹកនាំរបស់លោក
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
ខ្ញុំសូមអរគុណលោកអនុប្រធាន សមាជិកគណះកម្មាធិការប្រតិបត្តិស.ប.ក និងមន្ត្រីបុគ្គលិកទាំងអស់ដែលបានរួមជាមួយខ្ញុំបាទធ្វើការងារលើវិស័យកីឡាបាល់ទាត់កន្លងមក ។ ខ្ញុំសូមជូនពរអ្នកទាំងអស់គ្នាមានសុខភាពល្អ ចម្រុងចម្រើន មានសុភមង្គល់គ្រប់ក្រុមគ្រួសារ និងជួបប្រទះតែសំណាងល្អជានិច្ច ៕ ដោយក្តីគោរពពីខ្ញុំបាទ ឧ.សៅ. សុខា»
Topics
អត្ថបទទាក់ទង
2 years ago .
436 Views
នាយឧត្តមសេនីយ៍ សៅ សុខា ប្រកាសលាលែងតំណែងប្រធានសហព័ន្ធបាក់ទាត់