ក្រុមសារិកាព្រៃ Newcastle និងត្រូវបើកទ្វារកីឡាដ្ឋាន St.James Park ដើម្បីទទួលក្រុមភ្ញៀវ Arsenal សម្រាប់ការប្រកួតក្របខណ្ឌ EPL នៅរាត្រីថ្ងៃអាទិត្យនេះវេលា ម៉ោង ១០និង៣០នាទីយប់។ ក្រុមNewcastle មិនធម្មតានោះទេ ដោយស្ថិតិ៩ប្រកួតចុងក្រោយគឺឈ្នះ៨ដងនិងរកបានគ្រាប់បាល់មិនតិចជាង២គ្រាប់នោះទេ។សម្រាប់Arsenal ក្រោយបរាជ័យនិងរបូតតំណែងទីកំពូលតារាងក្រោមថ្វីជើង Man.City ពួកគេបានវិលត្រលប់មកវាយបកដោយលទ្ធផល ៣ទល់និង១ លើក្រុម Chelsea ឡើងវិញ។ វាក៏ជា ការប្រកួតសម្រាប់ពួកគេក្នុងការបន្តក្តីសង្ឃឹមប្រជែងតំណែងជើងឯកឡើងវិញមានន័យថាការប្រកួតនេះជាការប្រកួតដ៏សំខាន់សម្រាប់ពួកគេផងដែរខណៈជួបគ្នា៩លើកចុងក្រោយ គ្រប់ក្របខណ្ឌប្រកួតArsenal ធ្វើបាន Cleansheet រហូតដល់ទៅ៨ដងឯណោះ។ប៉ុន្តែជួបគ្នា២លើកចុងក្រោយនៅEPL គឺ Arsenal ចាញ់ ២ទល់និង០ នៅទឹកដី St James Park មុនពេលពួកគេប្រកួតស្មើក្នុងលទ្ធផល០ ទល់និង ០ នៅទឹកដី Emirate ក្នុងខែមករា។ ទោះបីជាមាន៣២ប្រកួតស្មើ Man.City ប៉ុន្តែ ពួកគេមានគម្លាត៤ ពិន្ទុពីក្រុមលោក Pep Guardiola។
១.៦ប្រកួតចុងក្រោយនៅEPLសម្រាប់ Newcastle គឺ ឈ្នះ៥ និង ចាញ់១ ខណៈArsenal ស្មើ៣ឈ្នះ២និងចាញ់១។
២.ជម្រើស១១នាក់ដំបូងសម្រាប់ Newcastle អាចនិងចូលលេង
Pope; Trippier, Schar, Botman, Burn; Willock, Guimaraes, Joelinton; Murphy, Isak, Almiron
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣)
៣.ជម្រើស១១នាក់ដំបូងសម្រាប់ Arsenal អាចនិងចូលលេង
Ramsdale; White, Kiwior, Gabriel, Zinchenko; Xhaka, Partey; Saka, Odegaard, Martinelli; Jesus
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣)
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Newcastle ២:២ Arsenal
ប្រភព:Sportsmole &whoscored
Arsenal អាចផ្តួល Newcastle ដើម្បីបន្តក្តីសង្ឃឹមប្រជែងពានជាមួយ Man.City បានទេ?
ទំហំអក្សរ
តូច
ធំ
អត្ថបទទាក់ទង
2 days ago .
488 Views
Petit: Arsenal កំពុងនាំយកកីឡាករធ្លាក់ទម្រង់លេងមករួមក្រុម
2 weeks ago .
160 Views
Prediction: Inter Milan អាចសងសឹក Arsenal ដែលកំពុងធ្លាក់ជើងបានទេ?
3 weeks ago .
942 Views
មិនមែន Liverpool រឺ Man.City ! Gary Neville ថាក្រុមនេះនៅតែអាចឈ្នះពាន EPL រដូវកាលនេះ
3 weeks ago .
1.4K Views
គ្រូ Chelsea អស់ការអត់ធ្មត់នឹងតារាឆ្នើមម្នាក់ ក្នុងអំឡុងប្រកួតចាញ់ Newcastle (មានវីដេអូ)