ជ័យជំនះរបស់ Lazio លើSassuolo ក្នុងលទ្ធផល២ទល់និង០កាលពីថ្ងៃពុធ បានពន្យារពេលការរង់ចាំរយៈពេល ៣៣ ឆ្នាំរបស់ Napoli ដើម្បីលើកពាន Serie A យ៉ាងហោចណាស់មួយ១ប្រកួតទៀតផងដែរ។មានន័យថាសម្រាប់ Napoli សុំត្រឹមតែឈ្នះរឺស្មើពេលជួបក្រុមភ្ញៀវ Udinese នោះពួកគេនិងមានឪកាសលើកពានបានហើយសម្រាប់ការប្រកួត៦លើកដែលនៅសល់។
គួរបញ្ជាក់ថា Napoli ធ្លាប់បានលើកពានលីកកំពូល SerieA ក្នុងឆ្នាំ ១៩៨៧ និង ១៩៩០ កំឡុងពេលដែលលោក Diego Maradona វីរបុរសអាហ្សង់ទីនដែលធ្លាប់ជួយជម្រើសជាតិលើកពាន World Cup ១៩៨៦ កំពុងមានវត្តមានជួយក្លឹបនោះ។
ប្រភព:BBC
វីដេអូ:
អ្នកចាត់ការទូទៅក្រុមបិសាចក្រហម Man. United លោក Erik ten Hag បានបង្ហើបប្រាប់ពីលទ្ធភាពនៃការវិលត្រលប់មកវិញរបស់ ខ្សែបម្រើស្លាបJadon Sancho ដែលបច្ចុប្បន្នកំពុងលេងក្នុងលក្ខខណ្ឌខ្ចីជើងនៅក្លឹប Dortmund។គួររំលឹកថាទម្រង់លេងដ៏ល្អរបស់អតីតយុវជនក្លឹប Watford បានធ្វើអោយប្រិយមិត្តក្រុមបិសាចក្រហមពេញចិត្ត បន្ទាប់ពីរូបគេបានជួយអោយក្រុមរបស់ខ្លួនឡើងទៅកាន់វគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រ និង ត្រៀមជួបម្ចាស់ផ្ទះ PSG នៅរាត្រីថ្ងៃអង្គារនេះក្រោយនាំមុខនៅជើងទី១ ក្នុងលទ្ធផល ១ទល់និង០។អត្ថបទកំពុងចាប់អារម្មណ៍៖ ឧកញ្ញ៉ា ស្រី ចាន់ថន សម្រេចចិត្តបង្កើតក្លឹបខ្លួនឯង ដោយសារតែកីឡាករលំដាប់ A ជាច្រើនសុទ្ធតែជាប់កុងត្រាតាមស្ថានីយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មុនពេលបរាជ័យធ្ងន់ធ្ងរដោយត្រូវក្រុមម្ចាស់ផ្ទះផ្តួលដោយលទ្ធផលដល់ទៅ ៤ទល់និង០ ខណៈអ្នកចាត់ការទូទៅសញ្ជាតិហូឡង់បានបង្ហើបពីអនាគតរបស់កីឡាករវ័យ ២៤ឆ្នាំរូបនេះថាមន្ត្រីរបស់ក្លឹបបានជួបពិភាក្សាជាមួយ Sancho នៅប្រទេសអាឡឺម៉ង់រួចហើយ ប៉ុន្តែអតីតគ្រូបង្វឹក Ajax បច្ចុប្បន្នមានវ័យ ៥៤ឆ្នាំ បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីបន្ថែមជុំវិញជម្លោះរវាងអ្នកទាំងពីរនាពេលកន្លងមក ខណៈមិត្តរួមក្រុមMan.Utd ជាច្រើនធ្លាប់ជម្រុញ និង លើកទឹកចិត្តអោយ Sancho សុំទោសគ្រូបង្វឹក ប៉ុន្តែសាម៉ីខ្លួនបានបដិសេធដាច់ខាត។ និយាយដល់រឿងកូនក្រុមរូបនេះលោក Tag […]