
(ភ្នំពេញ)៖ កីឡាការិនីជឺជីតស៊ូ ខាន់ ចេសា បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយនាព្រឹកថ្ងៃចន្ទ ទី០១ ខែឧសភានេះ ដោយមានការទទួលស្វាគមន៍ពីលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជនកីឡា និងជាអនុប្រធាន CAMSOC ដើម្បីត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។គួរបញ្ជាក់ផងថា ចេសា គឺកីឡាការិនីជឺជីតស៊ូជើងខ្លាំងរបស់កម្ពុជា ដែលកំពុងរស់នៅសហរដ្ឋអាមេរិក។ នាងធ្លាប់ដណ្ដើមបានពានជាច្រើន ខណៈស្នាដៃធំៗដែលនាងដណ្ដើមបានជូនកម្ពុជា គឺឈ្នះមេដាយមាសកីឡាអាស៊ីកាលពីឆ្នាំ២០១៨ នៅឥណ្ឌូនេស៊ី និងឈ្នះមេដាយមាសស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីន។ទន្ទឹមជាមួយគ្នា កញ្ញាកំពុងទន្ទឹងរង់ចាំការប្រកួតស៊ីហ្គេម ជាលើកទី២ របស់ខ្លួនក្នុង SEA Games នាឆ្នាំ២០២៣ នេះនៅពេលកម្ពុជាធ្វើម្ចាស់ផ្ទះលើកដំបូង ក្រោយរង់ចាំអស់ ៦៤ ដ្បិតខកខានកាលពី ២ឆ្នាំមុននៅប្រទេសវៀតណាម។គួរបញ្ជាក់ផងថា កីឡាជឺជីតស៊ូ នឹងចាប់ផ្តើមប្រកួតក្នុង SEA Games 2023 ពីថ្ងៃទី០៤-០៧ ខែឧសភា ទីតាំងរាជធានីភ្នំពេញ៕

ស្តេចប្រដាល់សញ្ជាតិហ្វីលីពិនប្រចាំតំបន់អាស៊ីអ្នកណាមិនស្គាល់គឺ លោក Manny Pacquiao បានប្រកាសខ្លួនថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីវិលត្រលប់មកកាន់សង្វៀនប្រកួតវិញ។ ការវិលត្រឡប់មកលើកនេះ ជាឱកាសមួយសម្រាប់បង្កើតប្រវត្តិសាស្ត្រថ្មីម្តងទៀត។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឧត្ថម្ភផ្តាច់មុខ ការផ្សាយបន្តផ្ទាល់ លើកញ្ចក់ទូរទស្សន៍ ហង្សមាសHDTV និងរស្មីហង្សមាស HDTV ពីមហាព្រឹត្តិការណ៍ ប្រដាល់សកល កម្រិតពិភពលោក Manny Pacquiao ប្រកួតជាមួយ Mario Barrios! សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ក្នុងការវិលត្រឡប់មកកាន់សង្វៀនប្រដាល់លើកនេះ លោក Manny Pacquiao នឹងធ្វើការប្រកួតជាមួយ លោក Mario Barrios កីឡាករជនជាតិម៉ិកស៊ិក-អាមេរិក អាយុ ២៩ឆ្នាំ ដែលជាម្ចាស់ខ្សែក្រវាត់ WBC ប្រភេទ Welterweight។ ក្នុងកិច្ចសម្ភាសន៍នៅថ្ងៃសន្និសិទកាសែត លោក Mario Barrios ក៏បាននិយាយថា៖ គេបានត្រៀមខ្លួនរួចសម្រាប់ការប្រកួតនេះ និងមិនស្ទាក់ស្ទើរ ក្នុងការប្រឈមមុខជាមួយនឹង […]

