
ផ្លែល្ហុងសម្បូរទៅដោយសារធាតុចិញ្ចឹមដូចជា វីតាមីន C E A និង សារធាតុ Flavonoids ។ ពួកវាមានផ្ទុកវីតាមីន B អាស៊ីតហ្វលិក និង អាស៊ីត Pantothenic ដូចជាសារធាតុរ៉ែបូតាស្យូមជាដើម។ ទាំងអស់នេះជួយដល់សុខភាព សរសៃឈាមបេះដូង និង ជួយការពារប្រឆាំងទៅនឹងជំងឺមហារីក។ ពួកវាជួយរក្សាប្រព័ន្ទភាពសុំាអោយមានសុខភាពល្អ និង ការពារការឆ្លងមេរោគត្រចៀកហើយព្រមទាំងប្រយុទ្ធប្រឆាំងជំងឺផ្តាសាយ។ លើសពីនេះ ល្ហុងសម្បូរទៅដោយជាតិសរសៃ ដែលជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ូលមិនល្អបាន។ គេអាចប្រើប្រាស់ផ្លែល្ហុងទុំជា បង្អែមលាងមាត់ ឯផ្លែខ្ចីគេប្រើជាបន្លែសំរាប់ស្លបរិភោគ ។ នៅតំបន់ខ្លះ គេយកស្លឹកខ្ចីរបស់វា និងផ្កាធ្វើជាបន្លែផងដែរ។ ចំណែកនៅកោះជ្វាវិញ (ប្រទេសឥណ្ឌូណេស៊ី) គេយកផ្កាល្ហុងធ្វើជាបង្អែមទៀតផង ។ ស្លឹកល្ហុង កសិករអាចយកមកបុកលាយទឹកសំរាប់ការពារជំងឺរុក្ខជាតិ ដែលបង្កឡើងដោយមេរោគផ្សិតបានដែរ (ជំងឺដែលមានជាតិម្សៅសៗ នៅកន្លែងកើត)។
• គ្រាប់ល្ហុង
ចំពោះគ្រាប់វាវិញ យើងក៏សង្កេតឃើញថា វាមានលក្ខណះសម្បត្តិ នៃការការពារបាក់តេរី ធ្វើអោយមានប្រសិទ្ធភាពក្នុងការប្រឆាំងពពួកបាក់តេរីដូចជា Ecoli, Salmonella និង Staphylococcus ។ អ្វីដែលពិសេសគឺវាអាចការពារ និង ប្រឆាំងចំងីខ្សោយតម្រងនោមដោយសារធាតុពុល ជួយច្រោះជាតិពុល និង ជួយសម្រួលដល់ការដកយកប៉ារ៉ាស៊ីតចេញពីក្នុងពោះវៀតផងដែរ៕

ស្តេចប្រដាល់សញ្ជាតិហ្វីលីពិនប្រចាំតំបន់អាស៊ីអ្នកណាមិនស្គាល់គឺ លោក Manny Pacquiao បានប្រកាសខ្លួនថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីវិលត្រលប់មកកាន់សង្វៀនប្រកួតវិញ។ ការវិលត្រឡប់មកលើកនេះ ជាឱកាសមួយសម្រាប់បង្កើតប្រវត្តិសាស្ត្រថ្មីម្តងទៀត។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឧត្ថម្ភផ្តាច់មុខ ការផ្សាយបន្តផ្ទាល់ លើកញ្ចក់ទូរទស្សន៍ ហង្សមាសHDTV និងរស្មីហង្សមាស HDTV ពីមហាព្រឹត្តិការណ៍ ប្រដាល់សកល កម្រិតពិភពលោក Manny Pacquiao ប្រកួតជាមួយ Mario Barrios! សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ក្នុងការវិលត្រឡប់មកកាន់សង្វៀនប្រដាល់លើកនេះ លោក Manny Pacquiao នឹងធ្វើការប្រកួតជាមួយ លោក Mario Barrios កីឡាករជនជាតិម៉ិកស៊ិក-អាមេរិក អាយុ ២៩ឆ្នាំ ដែលជាម្ចាស់ខ្សែក្រវាត់ WBC ប្រភេទ Welterweight។ ក្នុងកិច្ចសម្ភាសន៍នៅថ្ងៃសន្និសិទកាសែត លោក Mario Barrios ក៏បាននិយាយថា៖ គេបានត្រៀមខ្លួនរួចសម្រាប់ការប្រកួតនេះ និងមិនស្ទាក់ស្ទើរ ក្នុងការប្រឈមមុខជាមួយនឹង […]



