

កីឡាករ Joao Pedro នឹងត្រូវចូលរួមជាមួយក្រុមតោខៀវ Chelsea នៅព្រឹត្តការណ៍FIFA Club World Cup បន្ទាប់ពីពួកគេបានឈានដល់កិច្ចព្រមព្រៀងក្នុងតម្លៃ ៥០ លានផោន ជាមួយក្លឹបគូប្រជែង Brighton កាលពីថ្ងៃអាទិត្យថ្មីៗនេះ។ខ្សែប្រយុទ្ធប្រេស៊ីលនឹងធ្វើដំណើរនៅថ្ងៃអង្គារនេះ មុនពេលពិនិត្យសុខភាព និងចុះកិច្ចសន្យារយៈពេលវែង ខណៈអតីតយុវជនក្លឹប Fluminense សញ្ជាតិប្រេស៊ីលត្រូវបានក្លឹប Chelsea យកឈ្នះលើគូប្រជែង Newcastle United ដើម្បីនាំយកកីឡាករអន្តរជាតិប្រេស៊ីលរូបនេះមករួមក្រុម។

អតីតខ្សែប្រយុទ្ធក្រុម Watford និង Brighton មានវ័យ ២៣ឆ្នាំនិងត្រូវធ្វើដំណើរទៅពិនិត្យសុខភាពនៅថ្ងៃអង្គារនេះ និងចុះកិច្ចសន្យារយៈពេល ៧ឆ្នាំ (សុពលភាពរហូតដល់ឆ្នាំ២០៣២)នៅកីឡដ្ឋានStamford Bridge និងត្រូវចូលរួមជាមួយក្លឹបលោក Enzo Maresca នៅសហរដ្ឋអាមេរិកខណៈ Chelsea ចង់បានកៅអីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របន្តទៀត ក្រោយពីបានយកឈ្នះ Benfica ក្នុងលទ្ធផល ៤-១ នៅវគ្គ ១៦ក្រុមចុងក្រោយនឹងត្រៀមជួប Palmeiras ក្នុងវគ្គ ៨ក្រុម នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ
សម្រាប់Joao Pedro បច្ចុប្បន្នមានវ័យ២៣ឆ្នាំ បានស៊ុតបញ្ចូលទីបាន៣០ គ្រាប់ និង Assist ១០ ដងក្នុង ៧០ ប្រកួតសម្រាប់២រដូវកាលចុងក្រោយ បន្ទាប់ពីផ្ទេរពីក្លឹប Watford ក្នុងតម្លៃ ៣០ លានផោនក្នុងឆ្នាំ ២០២៣ ។
ប្រភព:Dailypost &BBC
វីដេអូ:

(អង់គ្លេស)៖ ក្លឹបបាល់ទាត់តោខៀវ Chelsea បានយល់ព្រមចុះហត្ថលេខាទិញយកខ្សែប្រយុទ្ធ Joao Pedro ពីក្លឹប Brighton ក្នុងតម្លៃខ្លួនផ្ទេរប្រមាណ ៨២លានដុល្លារ ខណៈដែលកិច្ចសន្យាកុងត្រារហូតដល់ទៅ ៧ឆ្នាំ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Arsenal ទិញខ្សែការពារល្អម្នាក់ពីលីកកំពូលអឺរ៉ុបត្រៀមចាប់ដៃគូជាមួយSaliba និង Magalhaes (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា កីឡាករប្រេស៊ីលវ័យ ២៣ឆ្នាំ បានស៊ុតបញ្ចូលទី ៣០គ្រាប់ និងបោះឲ្យគេស៊ុត ១០ដង ក្នុងការប្រកួតសរុប ៧០លើក ក្នុងរយៈពេល២ឆ្នាំ នៅ Brighton ៕ ប្រភព៖ BBC



