
នាយកប្រតិបត្តិ UEFA នឹងជួបប្រជុំគ្នានៅថ្ងៃសុក្រនេះ ដើម្បីសម្រេចថាតើ Crystal Palace នឹងត្រូវបានអនុញ្ញាតឱ្យលេងក្នុង Europa League រដូវកាលក្រោយឬយ៉ាងណា។គួររំលឹកថាក្រុមរហស្សនាមស្ទាំងខៀវ បានឈ្នះពានរង្វាន់ដ៍ចំណាស់របស់អង់គ្លេសគឺ FA Cup ដើម្បីមានសិទ្ធិបង្ហាញខ្លួនការប្រកួតពានរង្វាន់ធំទីពីរនៅអឺរ៉ុបជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ ។ប៉ុន្តែទោះជាយ៉ាងណាសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA ត្រូវតែសម្រេចថាតើពួកគេបានបំពានច្បាប់កម្មសិទ្ធិពហុក្លឹបដែរឬទេ ខណៈការរំពឹងទុកគឺថាលទ្ធផលនៃសវនាការជំនុំជំ្រះនឹងត្រូវប្រកាសនៅល្ងាចថ្ងៃសុក្រនេះ។
គួររំលឹកថាកាលពីថ្ងៃចន្ទម្ចាស់ក្រុមហ៊ុន New York Jets លោក Woody Johnson បានចុះហត្ថលេខាលើ កិច្ចសន្យាស្របច្បាប់ ដើម្បីទិញភាគហ៊ុន ៤៣% របស់ John Textor នៅ Crystal Palace ក្នុងកិច្ចព្រមព្រៀងមួយដែលត្រូវបានគេជឿថាមានតម្លៃជិត ១៩០ លានផោន ស្របពេល Palace បានទទូចថា Textor មិនមានការគ្រប់គ្រងសំខាន់នៅ Palace ទេ ទោះបីជាគាត់កាន់កាប់ភាគហ៊ុននៅក្លឹបក៏ដោយ។
Textor មានភាគហ៊ុននៅក្នុងក្លឹបបារាំង Lyon ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ Europa League ផងដែរប៉ុន្តែមានការប្រែប្រួលមួយទៀតក្នុងសប្តាហ៍នេះនៅពេល Lyon ត្រូវបាន កាត់ចោលទៅលេងនៅលីកលំដាប់ទីពីរ Ligue 2 ដោយសារស្ថានភាពហិរញ្ញវត្ថុមិនល្អរបស់ពួកគេ ដែលអាចរារាំងក្រុមបារាំងមិនឱ្យលេងនៅអឺរ៉ុបទាំងស្រុងតែម្តង។

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



