

អ្នកចាត់ការទូទៅក្រុមបិសាចក្រហម Man.Utd លោក Ruben Amorim បើមិនមានអ្វីប្រែប្រួលនោះទេ រូបលោកនឹងមិនដាក់បញ្ចូលកីឡាករបួននាក់ចូលរួមជាមួយក្រុមក្នុងដំណើរទៅធ្វើការប្រកួតទេសចរណ៍កំដៅសាច់ដុំ មុនបើករដូវកាល របស់ Manchester United នៅសហរដ្ឋអាមេរិកនោះឡើយ។ កំលុងពេលបង្កើនការផ្ទេរយកកីឡាករឆ្នើមៗមកពង្រឹងក្រុមអតីតគ្រូបង្វឹក Sporting CP កំពុងបង្កើនប្រសិទ្ធិភាពការងារបញ្ចប់ការផ្ទេរយកខ្សែប្រយុទ្ធប្រេស៊ីល Matheus Cunha ពី Wolver និង បន្តការចរចារផ្ទេរយក Bryan Mbuemo ពីក្រុម Brentford បន្តទៀត។
ផ្ទុយទៅវិញមានកីឡាករ ៤រូបដែលរូបលោកនិងមិនដាក់បញ្ចូលឈ្មោះសម្រាប់ដំណើរការប្រកួតមិត្តភាពនោះឡើយ និងកំពុងត្រូវបានភ្នាក់ងារជាតំណាងរបស់ពួកគេសម្លឹងរកក្លឹបថ្មីបណ្តើរៗហើយ។
១.Alejandro Garnacho

ខ្សែបម្រើស្លាបសញ្ជាតិអាហ្សង់ទីនត្រូវបានក្លឹប Chelsea ចាប់អារម្មណ៍ ខណៈជើងឯក SerieA Napoli ធ្លាប់បានដេញថ្លៃទឹកប្រាក់ប្រមាណ៤៥លានផោនតែត្រូវ Man.Utd បដិសេធ។
២.Jadon Sancho
Chelsea បានបដិសេធនូវឱកាសក្នុងការចុះហត្ថលេខាក្នុងតម្លៃ ២៥ លានផោន សម្រាប់ខ្សែបម្រើស្លាបដែលបានលេងខ្ចីជើងនៅរដូវកាលចាស់ហើយជួយអោយពួកគេលើកពាន Uefa Conference League និង ជំនួសមកវិញនូវការបង់ប្រាក់ពិន័យចំនួន ៥ លានផោនដើម្បីបញ្ជូនគាត់ត្រលប់ទៅ Old Trafford វិញ។នបច្ចុប្បន្នមានវ័យ២៥ឆ្នាំ Sancho ធ្លាប់សាងកេរ្ត៍ឈ្មោះនៅលីកកំពូលអាឡឺម៉ង់ជាមួយ Borussia Dortmund ជាកន្លែងដែលគាត់បានស៊ុតបញ្ចូលទីបាន ៥៣ គ្រាប់និងAssist ៦៧លើក ក្នុងការបង្ហាញខ្លួន ១៥៨ប្រកួត ។
៣.Macus Rashford
Newcastle ដែលជាគូប្រជែងក្នុងក្របខ័ណ្ឌ Premier League ជាក្រុមមួយកំពុងសម្លឹងមើលអតីតកីឡាករយុវជនថ្នាល Marcus Rashford ដែលធ្លាក់ចេញពីការប្រើប្រាស់របស់លោក Amorim និងត្រូវបាន Aston Villa ខ្ចីជើងកាលពីរដូវកាលចាស់។ ហើយទីបញ្ចប់គ្រូបង្វឹកលោកUnai Emery មិនសម្រេចទិញយកជាខ្សែប្រយុទ្ធស្លាបអន្តរជាតិអង់គ្លេសរូបនេះជាអចិន្រ្តៃយ៍នោះឡើយ។ ទោះយ៉ាងណាគ្រូបង្វឹកលោក Eddie Howe មានក្តីបារម្ភចំពោះការ រក្សាទុកកីឡាករឆ្នើមផ្សេងទៅវិញទេគឺ Anthony Gordon និង Alexander Isak អោយបន្តលេងអោយក្រុមបានយូរឆ្នើមទៀតនោះ។
៤.Antony
៤.Antony
Antony បានចូលរួមជាមួយ Man United ក្នុងឆ្នាំ ២០២២ ក្នុងតម្លៃកំនត់ត្រា ៨៦ លានផោនពី Ajax ប៉ុន្តែ ក្តីសុបិន្តទទួលបានជោគជ័យរបស់គាត់នៅ Old Trafford បានប្រែទៅជាជូរចត់យ៉ាងឆាប់រហ័ស។ បើទោះបីជាបង្ហាញខ្លួនបាន ៩៦ ដង តែកីឡាករវ័យ ២៥ ឆ្នាំសញ្ជាតិប្រេស៊ីលរូបនេះបានស៊ុតបញ្ចូលទីបានតែ១២គ្រាប់ និង assist ប្រាំដង ប៉ុណ្ណោះជាមួយ Man.Utd។ទោះយ៉ាងណាក្រោយពីលេងខ្ចីជើងនៅ Real Betis Antony បានដើរតួសំខាន់ជួយក្រុម និង ជួយអោយពួកគេឈានដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Uefa Conference League ជាមួយការរកគ្រាប់បាល់បាន៦គ្រាប់និង ៦Assist ក្នុងការប្រកួតសរុប២៦ដង។
ប្រភព:Givemesport


