

(អង់គ្លេស)៖ បញ្ហាអនាគតរបស់ខ្សែប្រយុទ្ធស្លាប Son Heung-min នៅក្លឹបមាន់ខ្នាយមាស Tottenham Hotspur កំពុងស្ថិតក្នុងភាពមិនស្រពេចស្រពិល នៅពេលដែលកិច្ចសន្យាចាស់របស់ប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូងរូបនេះ នៅសល់តែ១ឆ្នាំ ទៀតប៉ុណ្ណេាះ។ ជាមួយគ្នានេះ កិច្ចសន្យាថ្មីរបស់កីឡាករវ័យ ៣២ឆ្នាំ ត្រូវបានពន្យារពេល ដ្បិតពួកគេកំពុងជាប់ដៃរៀបចំផែនការប្រកួតលក្ខណៈបែបទេសចរណ៍នៅតំបន់អាស៊ី។

ទន្ទឹមនឹងនេះ Spurs មានកម្មវិធីប្រកួតមិត្តភាពអន្តរជាតិ ២លើកក្រៅទឹកដីអង់គ្លេស ទល់នឹង Arsenal នាថ្ងៃទី៣១ ខែកក្កដា នៅហុងកុង និង ៣ថ្ងៃបន្ទាប់ប៉ះ Newcastle United នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ជាទីតាំងដែលអ្នកគាំទ្រក្នុងស្រុកទន្ទឹងរង់ចាំ Idol របស់ពួកគេផងដែរ។
គិតមកទល់នឹងពេលនេះ Spurs ក៏ពុំទាន់ផ្តល់សញ្ញាផ្លូវការណ៍ណាមួយដល់ Son នោះទេ ដោយនៅតែទន្ទឹងរង់ចាំថាតើ គាត់អាចសម្របខ្លួនទៅនឹងទម្រង់លេងថ្មីរបស់អ្នកចាត់ការ Thomas Frank ឬយ៉ាងណានារដូវកាលខាងមុខ?
គួរកត់សម្គាល់ថា Son ជាកីឡាករដ៏សំខាន់របស់ Spurs គិតចាប់តាំងទិញពីក្លឹប Bayer Leverkusen របស់អាល្លឺម៉ង់ក្នុងឆ្នាំ២០១៥ ដោយរកបាន ១៧៣គ្រាប់ ពីការចូលលេងសរុបដល់ទៅ ៤៥៤ប្រកួត ក្នុងនាមខ្សែប្រយុទ្ធលេចធ្លោមួយរូបនៅ Premier League ផងដែរ៕
ប្រភព៖ BBC

(អង់គ្លេស)៖ ខ្សែបម្រើឆ្នើម Mykhailo Mudryk របស់ក្រុមតោខៀវ Chelsea កំពុងប្រឈមទៅនឹងបម្រាមពិន័យ ៤ឆ្នាំ របស់ FIFA បន្ទាប់ពីសហព័ន្ធអង់គ្លេស FA រកឃើញថាមានការប្រើប្រាស់សារធាតុហាមឃាត់នាពេលកន្លងមក។ ខ្សែបម្រើអ៊ុយក្រែន មានវ័យ២៤ឆ្នាំរូបនេះ ត្រូវបាន FA ដកបញ្ឈរជើងរួចមកហើយកាលពីខែធ្នូ ឆ្នាំ២០២៤ ក្រោយពេលពិនិត្យទឹកនោមឃើញមានសារធាតុលើកកម្លាំង ដែលអាចប្រឈមទៅនឹងបម្រាមចាប់ពី ៤ឆ្នាំឡើងទៅទៀតផងពី FIFA។ នៅក្នុងការធ្វើតេស្តស្វែងរកសំណាកគំរូនេះដែរ Mudryk ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបានបដិសេធថា ពុំដែលធ្វើខុសទៅនឹងបម្រាមណាមួយឡើយ។អត្ថបទកំពុងចាប់អារម្មណ៍៖ តស់មកស្គាល់ពីរូបរាងបាល់ Premier League ថ្មី «សម្រាប់រដូវកាល ២០២៥/២៦» សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ទោះជាយ៉ាងណា រូបគេពុំបានលេងប្រកួតណាមួយឡើយជាមួយ Chelsea គិតចាប់តាំងពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ មក មុនពេលត្រូវបានដកចេញពីក្រុមជាផ្លូវការចាប់ពីថ្ងៃទី០១ ខែធ្នូ។ រូបគេមិនអាចចូលរួមសូម្បីតែហ្វឹកហាត់ បើទោះបីជា Mudryk ទទួលបានការគាំទ្រពីក្លឹបក៏ដូចជាក្រុមគ្រូពេទ្យក៏ដោយ៕ ប្រភព៖ BBC


