Close
ads Featured-Image
Real Madrid បញ្ចប់ការចុះហត្ថលេខាផ្ទេរយកកីឡាករវ័យក្មេងពី River Plate(មាន២វីដេអូ)
ទំហំអក្សរ
តូច
ធំ

ក្រុមអធិរាជស Real Madrid បានបញ្ចប់ការចុះហត្ថលេខានាំយកកីឡាករជំនាញប្រើប្រាស់ជើងឆ្វេងបានល្អ​គឺ Franco Mastantuono ក្នុងនាម ជាកីឡាករក្មេងបំផុតពីក្លឹបយក្សអាហ្សង់ទីនRiver Plate ។មានន័យថាក្លឹបដែលធ្លាប់បណ្តុះបណ្តាលកីឡាករឆ្នើមៗ River Plate នឹងទទួលបានប្រាក់តម្លៃខ្លួនប្រមាណ ៤៥ លានអឺរ៉ូដែលជាការបង់ផ្តាច់លក្ខខណ្ឌបញ្ចប់កុងត្រា កីឡាករវ័យ ១៧ ឆ្នាំរូបនេះនិងជាការបង្កើតកំណត់ត្រាថ្មីសម្រាប់ក្លឹបអាហ្សង់ទីនផងដែរ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

OFFICIAL: Real Madrid sign Franco Mastantuono from River Plate | FootballTransfers.com

ads

គួរកត់សម្គាល់ថាខ្សែបម្រើ-ប្រយុទ្ធមានកំពស់ ១ម៉ែត្រ៧៧សង់ទីម៉ែត្ររូបនេះបានបង្ហាញខ្លួនចូលលេងជាទៀងទាត់សម្រាប់ក្រុមជម្រើសដំបូង River Plate ក្នុងរយៈពេលពីររដូវកាលកន្លងមក ហើយជាកីឡាករវ័យក្មេងបំផុតដែលបានស៊ុតបញ្ចូលទីក្នុងការប្រកួតជំនួបកំពូលជាមួយក្លឹបគូប្រជែងដ៍ជូរចត់គឺ Boca Juniors ។ ហើយសម្រាប់ការប្រកួតជម្រុះ World Cup ២០២៦ កាលពីសប្តាហ៍មុន គាត់បានជាប់កំនត់ត្រាជា កីឡាករវ័យក្មេងបំផុតរបស់អាហ្សង់ទីនដោយចូលលេងជាកីឡាករបម្រុងក្នុងការប្រកួតជម្រុះ World Cupទទួលបានជ័យជំនះ១ទល់និង០លើក្រុម ឈីលី។

OFFICIAL: Real Madrid sign Franco Mastantuono - Managing Madrid

Revelado, estas son las fechas en las que se presentará a Huijsen y Alexander-Arnold

Mastatuno និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេលប្រាំមួយឆ្នាំនៅពេលគាត់ឈានចូលវ័យពេញកំលោះ ១៨ឆ្នាំ នៅថ្ងៃទី ១៤ ខែសីហាខាងមុខ ខណៈរូបគេជាសមាជិកថ្មីទី ៣ របស់ Real Madrid ក្រោយការមកដល់របស់ខ្សែការពារ Trent Alexander-Arnold ពី Liverpool និង Dean Huijsen ពី Bournemouth ។
ប្រភព:BBC
វីដេអូទី១: Mastantuono រកគ្រាប់បាល់ទល់ Boca Junior

វីដេអូទី២: ជំនាញ Mastantuono

អត្ថបទទាក់ទង
  • June 2025
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    30