
សមាជិកចំណូលថ្មីកីឡាករ Matheus Cunha បានប្តេជ្ញាចិត្តជួយក្រុមបិសាចក្រហម Man. United ឱ្យត្រលប់មកបង្ហាញទម្រង់លេងល្អឡើងវិញសម្រាប់រដូវកាលថ្មី ពោលគឺក្រោយពីក្លឹបជួបលទ្ធផលអាក្រក់បំផុតនៅរដូវកាលចាស់ក្រោមការដឹកនាំរបស់លោក Ruben Amorim ក្រុមបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខរៀងដ៏អាក្រក់បំផុតទី១៥នៅក្នុងរយៈពេល៥១ ឆ្នាំ បើទៅះបីជាក្រុមបានឈានដល់វគ្គផ្តាច់ព្រ័ត្រ Europa Leagueនិងបរាជ័យចាញ់ ក្រោម Tottenham ។
បញ្ចប់ត្រឹមជើងឯករង Europa League នៅទឹកដី Bilbao ក៏ជាបច្ច័យមិនល្អដែរខេងណៈវាបានធ្វើអោយ Man.Utd មិនមានសិទ្ធិលេងនៅក្នុងវគ្គជម្រុះក្របខណ្ឌលីកកំពូលទ្វីបអឺរ៉ុប Champions League អាចនិយាយបានថាពាននៅទ្វីបអឺរ៉ុបជាលើកដំបូងចាប់តាំងពីរដូវកាល ២០១៤-២០១៥មក ។ ទោះយ៉ាងណាបញ្ហានេះមិនបានរារាំងកីឡាករប្រេស៊ីល Cunha មានមនសិការផ្លាស់ពី Wolver មកកាន់ទឹកដី Old Trafford ក្នុងតម្លៃខ្លួន ៦២.៥ លានផោន កាលពីថ្ងៃព្រហស្បតិ៍។ កីឡាករវ័យ ២៦ ឆ្នាំរូបនេះបានប្រាប់ MUTV ថា: សុបិនក្លាយជាការពិត ។ ទោះបីជាបែបនេះក្តីប្រហែលជាមជ្ឈដ្ឋាននៅខាងក្រៅអាចគីតថាការសម្រេចចិត្តរបស់ខ្ញុំពួកគេមិនយល់ទេ។ ប៉ុន្តែនៅពេលដែលអ្នកតែងតែស្រមៃចង់លេងនៅទីនេះ វាកាន់តែងាយស្រួលក្នុងការសម្រេចចិត្តនេះ។
ប្រភព:Besoccer
វីដេអូ:

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



