

Leroy Sane បានសម្រេចចិត្តផ្លាស់ទៅកាន់ក្លឹប Galatasaray លើការផ្ទេរដោយឥតគិតថ្លៃពីក្លឹប Bayern Munich ខណៈ ជាម្ចាស់ជើងឯកទួរគីបានប្រកាសជាផ្លូវការណ៍កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ កីឡាករវ័យ ២៩ ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៣ ឆ្នាំ ជាមួយប្រាក់ពលកម្មនឿយហត់ប្រចាំឆ្នាំចំនួន ៩ លានអឺរ៉ូ (១០.៤ លានដុល្លារ) បូករួមនិងផលប្រយោជន៍ផ្សេងទៀតផ្អែកលើទម្រង់លេងនិងលទ្ធផលជាក់ស្តែង ចំនួន ៣ លានអឺរ៉ូក្នុងមួយរដូវកាលបន្ថែមទៀត។

Sane អតីតកីឡាករ Man.City និងជាខ្សែបម្រើស្លាបអាល្លឺម៉ង់ បានបញ្ជាក់ប្រាប់បណ្តាញសារពត៌មានបន្ទាប់ពីមកដល់ទីក្រុងអ៊ីស្តង់ប៊ុលថាៈ ខ្ញុំធ្លាប់លេងនៅទីនេះពីមុនមកជាមួយបរិយាកាសស្រស់ស្រាយរំភើប និយាយតាមត្រង់ទៅ អ្នកគាំទ្រស្រែកខ្លាំងៗ ពេលនេះពួកគេនៅពីក្រោយខ្ញុំ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ហើយខ្ញុំរំភើបណាស់ដែលបានលេងការប្រកួតដំបូងរបស់ខ្ញុំនៅទីនេះ។ សម្តីទាំងនេះហើយគឺជាហេតុផលដែល Sane បានបដិសេធសំណើរនាំយករូបគេទៅកាន់ក្លឹបនៅ EPL ខណៈអតីតជំនួយការគ្រូបង្វឹកបច្ចុប្បន្នជាអ្នកចាត់ការ Arsenal លោក Mikel Arteta បានបញ្ចុះបញ្ចូលរូបគេ ប៉ុន្តែ ទីបំផុត Sane បានបញ្ជាក់ពីគោលជំហរ និង គុណតម្លៃដែល Galatasaray ផ្តល់អោយរូបគេនោះ។
Sane ធ្លាប់បង្ហាញខ្លួន ៧០ ដងអោយក្រុមឥន្ទ្រីយ៍ដែកអាឡឺម៉ង់ និង បានឈ្នះពានរង្វាន់ Bundesliga ចំនួនបួននៅ Bayern Munich ក្រោយចាកចេញពី Manchester City ដែលគាត់ធ្លាប់បានជួយពួកគេលើកពាន Premier League ពីរដងផងដែរ។រដូវកាលចាស់ Sane រកបាន១៣ គ្រាប់គ្រប់ក្របខណ្ឌប្រកួតនិងជួយ Bayern ឈ្នះពាន Bundesliga ពីក្រុម Bayer Leverkusen មកវិញផងដែរ។
ប្រភព:Besoccer &Football365
វីឌេអូ:
Sane នៅ Man.City
Sane នៅ Bayern Munich

ក្រុមអធិរាជស Real Madrid បានបញ្ចប់ការចុះហត្ថលេខានាំយកកីឡាករជំនាញប្រើប្រាស់ជើងឆ្វេងបានល្អគឺ Franco Mastantuono ក្នុងនាម ជាកីឡាករក្មេងបំផុតពីក្លឹបយក្សអាហ្សង់ទីនRiver Plate ។មានន័យថាក្លឹបដែលធ្លាប់បណ្តុះបណ្តាលកីឡាករឆ្នើមៗ River Plate នឹងទទួលបានប្រាក់តម្លៃខ្លួនប្រមាណ ៤៥ លានអឺរ៉ូដែលជាការបង់ផ្តាច់លក្ខខណ្ឌបញ្ចប់កុងត្រា កីឡាករវ័យ ១៧ ឆ្នាំរូបនេះនិងជាការបង្កើតកំណត់ត្រាថ្មីសម្រាប់ក្លឹបអាហ្សង់ទីនផងដែរ។អត្ថបទកំពុងចាប់អារម្មណ៍៖ សមាជិកថ្មី Cunha ប្តេជ្ញាជួយក្លឹបអោយល្អប្រសើរឡើងវិញ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថាខ្សែបម្រើ-ប្រយុទ្ធមានកំពស់ ១ម៉ែត្រ៧៧សង់ទីម៉ែត្ររូបនេះបានបង្ហាញខ្លួនចូលលេងជាទៀងទាត់សម្រាប់ក្រុមជម្រើសដំបូង River Plate ក្នុងរយៈពេលពីររដូវកាលកន្លងមក ហើយជាកីឡាករវ័យក្មេងបំផុតដែលបានស៊ុតបញ្ចូលទីក្នុងការប្រកួតជំនួបកំពូលជាមួយក្លឹបគូប្រជែងដ៍ជូរចត់គឺ Boca Juniors ។ ហើយសម្រាប់ការប្រកួតជម្រុះ World Cup ២០២៦ កាលពីសប្តាហ៍មុន គាត់បានជាប់កំនត់ត្រាជា កីឡាករវ័យក្មេងបំផុតរបស់អាហ្សង់ទីនដោយចូលលេងជាកីឡាករបម្រុងក្នុងការប្រកួតជម្រុះ World Cupទទួលបានជ័យជំនះ១ទល់និង០លើក្រុម ឈីលី។ Mastatuno និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេលប្រាំមួយឆ្នាំនៅពេលគាត់ឈានចូលវ័យពេញកំលោះ ១៨ឆ្នាំ នៅថ្ងៃទី ១៤ ខែសីហាខាងមុខ ខណៈរូបគេជាសមាជិកថ្មីទី ៣ របស់ […]



