យល់ស្របទេ? វីរបុរស Man Utd ជម្រុញឲ្យក្លឹបទិញខ្សែប្រយុទ្ធស្លាបតម្លៃ«៦៥លានផោន»រូបនេះ

Published 1 year ago
1.1K Views
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ វីរបុរស Manchester United លោក Dwight Yorke និង Paul Scholes យល់ឃើញដូចគ្នាថា ក្លឹបត្រូវតែចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លាប Eberechi Eze ខណៈរូបគេមានតម្លៃខ្លួនប្រមាណ ៦៨លានផោន។ ជាមួយគ្នានេះ Eze មានវ័យ ២៦ឆ្នាំ កំពុងមានភាពលេចធ្លោខ្លាំង គិតចាប់តាំងពីចូលរួមជាមួយ Crystal Palace ក្នុងឆ្នាំ២០២២។ មុនបញ្ចប់រដូវកាល២០២៤/២៥ រូបគេស៊ុតបាន ១៤គ្រាប់ នឹងបង្កើតឱកាស ១១លើក ដល់មិត្តរួមក្រុម ក្រោមការដឹកនាំរបស់លោក Oliver Glasner ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Paul Scholes sends strong Eberechi Eze transfer message to Man Utd after Crystal Palace winger's lively display for England against Senegal | Goal.com

ទន្ទឹមនឹងនេះ Eze ក៏ជាអ្នកស៊ុតបំបាក់ Man United វគ្គផ្តាច់ព្រ័ត្រ FA Cup ជួយក្រុម Crystal លើកពានក្របខ័ណ្ឌអង់គ្លេសលើកដំបូង រូបគេពេលនេះ ក៏ជាបុគ្គលមានការចាប់អារម្មណ៍ពីក្លឹបរួមលីគ ជាពិសេស Tottenham Hotspur ផងដែរ ។

គួរបញ្ជាក់ផងដែរថា តម្លៃខ្លួន Eze បច្ចុប្បន្នត្រូវបានគេរាយការណ៍ថា ស្ថិតក្នុងតម្លៃផ្ទេរចេញប្រមាណ ៦៨លានផោន ក្នុងកិច្ចសន្យាផ្ទេរជាមួយ Palace ដែលអាចនឹងត្រូវបានធ្វើឡើងនៅរដូវក្ដៅនេះ។ កាលពីខែមុន អតីតមិត្តរួមក្រុមរបស់បិសាចក្រហម Scholes គឺ Dwight Yorke ក៏បានជម្រុញឱ្យ Man United ធ្វើការផ្លាស់ប្តូរយកកីឡាកររូបនេះផងដែរ ដែលវាជាជម្រើសដ៏ល្អសម្រាប់ក្លឹប៕

77m-rated Prem star 'greenlights' Man Utd move despite 'doubt' of 'satisfying wishes'

Related Articles
  • June 2025
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    30