

ក្រុមហង្សក្រហម Liverpool បានច្រានចោលសំណើពីសំណាក់ក្លឹបជើងឯក La Liga គឺអ្នកមានបុណ្យ Barcelona ក្នុងការផ្ទេរយកខ្សែប្រយុទ្ធ Luis Diazមកកាន់ទឹកដីអេស្បាញ។យោ BBC Sport បានចុះផ្សាយថាកីឡាករអន្តរជាតិកូឡុំប៊ី Diaz ជាសមាជិកសំខាន់ក្នុងការជួយជ្រោមជ្រែងអោយ Liverpool ឈ្នះពាន Premier League កាលពីរដូវកាលមុន ត្រូវបានក្រុមលោក Arne Slot បញ្ជាក់ថាមិនមែនសម្រាប់លក់ទេ ស្របពេលកីឡាករវ័យ ២៨ ឆ្នាំបានចូលរួមជាមួយ Liverpool ពីក្លឹប Porto ក្នុងខែមករា ឆ្នាំ ២០២២ និងមានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៧ ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
Diaz ស៊ុតបញ្ចូលទីបាន 13 គ្រាប់ និងAssist ៧ ដងនៅក្នុងលីក ខណៈ Liverpool ឈ្នះជើងឯកដោយ 10 ពិន្ទុ។Diaz បានទាក់ទាញចំណាប់អារម្មណ៍ពី Manchester City កាលពីរដូវក្តៅមុន ហើយក៏មានអ្នកកោតសរសើរនៅប្រទេសអារ៉ាប៊ីសាអូឌីតផងដែរ។Diaz បច្ចុប្បន្នកំពុងបំពេញកាតព្វកិច្ចជាមួយប៉េរូ និងអាហ្សង់ទីនត្រៀមប្រកួតជម្រុះ World Cup ២០២៦បានលើកឡើងថាៈខ្ញុំសប្បាយចិត្តណាស់កំលុងពេលប្រកបអាជីព Liverpool ខ្ញុំតែងតែនិយាយដូច្នេះ ព្រោះពួកគេបានស្វាគមន៍ខ្ញុំយ៉ាងល្អតាំងពីដើមរៀងមក។ទោះយ៉ាងណាទីផ្សារដោះដូរកីឡាករកំពុងបើក ហើយយើងកំពុងព្យាយាមរៀបចំអ្វីដែលល្អបំផុត។ ខ្ញុំកំពុងរង់ចាំមើលថាមានអ្វីកើតឡើង។ប្រសិនក្លឹបផ្តល់នូវអ្វី ជាការបន្តដ៏ល្អសម្រាប់អនាគត ខ្ញុំនិងចុះកិច្ចសន្យារយៈពេល ២ ឆ្នាំ។
ប្រភព:BBC
វីដេអូ:



