ក្រោយ Arsenal ស្មើ Crystal ! Liverpool ត្រូវការតែ១ពិន្ទុទៀត ដើម្បីលើកពាន Premier League
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ ក្លឹបហង្សក្រហម Liverpool ត្រូវការតែ១ពិន្ទុទៀតប៉ុណ្ណោះ ក្នុងចំណោម ៣ប្រកួតនៅសល់ បន្ទាប់ពីក្រុមកាំភ្លើងធំ Arsenal បញ្ចប់ដោយលទ្ធផលស្មើគ្នា ២-២ ទល់នឹងក្រុម Crystal Palace កាលពីយប់មិញ។ បច្ចុប្បន្នក្រុមលោក Arne Slot មាន ៧៩ពិន្ទុ ឈរកំពូលតារាង Premier League ២០២៤/២៥ ក្រោយឆ្លងកាត់ ៣៣ប្រកួតមកទល់ពេលនេះ ស្របពេល Arsenal ដែលឈរនៅលេខ២ មានតែ ៦៧ពិន្ទុ លេងបាន ៣៤ប្រកួត។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
នេះមានន័យថា Liverpool ដែលបានគ្រងជើងឯកលីគកំពូលអង់គ្លេសចុងក្រោយឆ្នាំ២០២០ ត្រូវតែ ១ពិន្ទុទៀតទេ ដើម្បីលើកពានលីគ ក្នុងរដូវកាលដំបូងរបស់លោក Slot។ អតីតជើងឯកលីគ ១៩សម័យកាល Liverpool នឹងត្រូវប្រកាសជើងឯក Premier League រដូវកាលនេះតែម្តង ប្រសិនបើលេងមិនចាញ់ Tottenham Hotspur នៅរាត្រីថ្ងៃទី២៧ ខែមេសា ក្នុងកីឡដ្ឋាន Anfield របស់ខ្លួន៕

ប្រភព៖ BBC
អត្ថបទទាក់ទង
3 weeks ago .
267 Views
វីរបុស Liverpool រិះគន់ក្លឹបថាមិនមែនលេងបាល់ទាត់តែកំពុងលេងកីឡាមួយនេះវិញ(មាន១វីដេអូ)
3 weeks ago .
760 Views
Liverpool ចាញ់ Galatasaray ភ្លាម! ផ្ទុះការរិះគន់លើតារាឆ្នើមម្នាក់ ក្រោយប៉ះបាល់បានតែ៤ដងគត់
4 weeks ago .
285 Views
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
2 months ago .
450 Views
វីរបុរស Liverpool ថាកីឡាករកំនត់ត្រាថ្លៃរូបនេះបញ្ចូនបាល់ភាគច្រើនទៅគូបដិបក្សជាងមិត្តរួមក្រុម(ម
