Close
Featured-Image
ពូដូសុំចិត្តអ្នកគាំទ្រ Man.Utd កុំបន្ទោសគ្រូបង្វឹកតែគួរកែប្រែចំនុចអស់ទាំងនេះ
ទំហំអក្សរ
តូច
ធំ

ប្រធានក្រុម Al Nassr គឺកំពូលខ្សែប្រយុទ្ធស្លាប Cristiano Ronaldo បានពន្យល់ដោយទទូចថាមិត្តរួមជាតិ Ruben Amorim មិនគួរណា ទទួលបានការស្តីបន្ទោសជុំវិញការធ្លាក់ទម្រង់លេងសម្រាប់ការដឹកនាំក្រុមបិសាចក្រហម Manchester United នៅពេលនេះទេ ។ ផ្ទុយទៅវិញវីរបុរសក្រុមជម្រើសជាតិព័រទុយហ្គាល់ត្រូវបានដកស្រង់សម្តីប្រាប់នៅក្នុងកម្មវិធីGlobe Soccer បានបញ្ចាក់យ៉ាងដូច្នេះថាៈ អ្នកត្រូវតែធ្វើការផ្លាស់ប្តូរដ៏សំខាន់មួយ។ Premier League វាជាលីកដែលពិបាកបំផុតក្នុងពិភពលោក។ក្រុមទាំងអស់ល្អ ក្រុមទាំងអស់ប្រយុទ្ធ ក្រុមទាំងអស់សុទ្ធតែខ្លាំង។ បាល់ទាត់គឺខុសគ្នានៅពេលនេះ។ មិនមានការប្រកួតណាងាយស្រួលដឹកនាំទេ។ ខ្ញុំបាននិយាយរឿងនេះកាលពីមួយឆ្នាំកន្លះមុន ហើយខ្ញុំនឹងបន្តនិយាយវាទៀត ព្រោះបញ្ហាមិនមែនជាគ្រូបង្វឹកទេ ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

‘Who do you think you are’: Sir Alex Ferguson reduced Cristiano Ronaldo to  tears after ‘ripping in’ to Man Utd

Cut Out The Rot Inside Man United --Ronaldo Tells Amorim

Ruben Amorim has already pinpointed a problem for Manchester United after Ipswich Town draw

កំពូលខ្សែបម្រើ-ប្រយុទ្ធស្លាបដែលនិងឈានចូលវ័យ ៤០ឆ្នាំនៅខែកុម្ភៈ ២០២៥ បន្ថែមថាៈ ខ្ញុំតែងតែផ្តល់ឧទាហរណ៍នេវាដូចជាអាងចិញ្ចឹមត្រីអញ្ចឹង។“ប្រសិនបើអ្នកមានចិញ្ចឹមត្រីនៅខាងក្នុង បើពួកគេមានជំងឺនោះអ្នកយកវាចេញដើម្បីព្យាបាល ហើយអ្នកដោះស្រាយបញ្ហា ហើយអ្នកដាក់វាម្តងទៀតនៅក្នុងអាងចិញ្ចឹមត្រី អ្នកនឹងត្រូវធ្វើការថែទាំម្តងទៀត។ បញ្ហារបស់ Manchester United គឺដូចគ្នា។ បញ្ហាមិនមែនតែងតែជាគ្រូបង្វឹកនោះទេ។ វាច្រើនជាងនេះដូចជាអ្វីដែលខ្ញុំធ្លាប់និយាយជាមួយ Piers Morgan អញ្ចឹងដែរ។
បិសាចក្រហមពេលនេះឈរនៅលេខរៀងទី ១៤ នៅលើតារាង Premier League បន្ទាប់ពីចាញ់ Wolves 2-0 នៅថ្ងៃ Boxing Day ខណៈក្រុមមានគម្លាតពីក្រុមត្រូវកាត់ចោលត្រឹម៨ពិន្ទុ។

ប្រភព:Dailypost

អត្ថបទកំពុងចាប់អារម្មណ៍៖
ធ្ងន់ករមែនទែន! អតីតខ្សែការពារ Arsenal រងបទចោទលើការរំលោភសេពសន្ធវៈ ៦ករណី
featured image

Thomas Partey អតីតខ្សែបម្រើ-ការពារក្រុមកាំភ្លើងធំ Arsenal ទីបំផុតបានបង្ហាញខ្លួននៅតុលាការក្រោយរងបទចោទប្រកាន់ពីបទល្មើសរំលោភផ្លូវភេទសរុបចំនួន 6ករណី ។បុរសវ័យ 32 ឆ្នាំរូបនេះត្រូវបានដាក់អោយនៅក្រៅឃុំដើម្បីបង្ហាញខ្លួននៅ Old Bailey នាទីក្រុងឡុងដ៏សម្រាប់ការកាត់ទោសនៅចុងឆ្នាំនេះ ជុំវិញការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ និងការរំលោភបំពានផ្លូវភេទ។ ក្នុងអំឡុងពេលសវនាការកាលពីថ្ងៃអង្គារនៅតុលាការ Westminster ចៅក្រមគាត់បាននិយាយចោតប្រកាន់ Partey ពីបទរំលោភសេពសន្ថវៈលើស្ត្រី៣រូបផ្សេងគ្នា ខណៈបទល្មើសបានកើតឡើងនៅឆ្នាំចន្លោះឆ្នាំ 2021 និង 2022 តែប្រភពមិនបានបញ្ជាក់ពីទីកន្លែងបង្កហេតុ ពោលគឺនៅពេលដែលគាត់ជាកីឡាកររបស់ Arsenal នៅឡើយ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.Utd កំពុងរង់ចាំចម្លើយពីកីឡាករឆ្នើមរូបនេះជាមួយការផ្តល់តម្លៃសមរម្យបំផុត(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មេធាវីរបស់ Partey គឺ Jenny Wiltshire ធ្លាប់បាននិយាយថាគាត់ បដិសេធការចោទប្រកាន់ទាំងអស់ប្រឆាំងនឹងកូនក្តីរបស់គាត់និងត្រៀមតវ៉ាតាមផ្លូវច្ចាប់។ទោះយ៉ាងណាលក្ខណ្ឌនៅក្រៅឃុំរបស់កីឡាករអន្តរជាតិហ្គាណាគឺ គាត់មិនអាចទាក់ទងស្ត្រីទាំងបីនាក់ណាមួយបានទេ ហើយត្រូវជូនដំណឹងដល់ប៉ូលិសអំពីការផ្លាស់ប្តូរអាសយដ្ឋានជាអចិន្ត្រៃយ៍ ឬការធ្វើដំណើរទៅក្រៅប្រទេស។កីឡាករបាល់ទាត់រូបនេះត្រូវបានគេរាយការណ៍ថាកំពុងត្រៀមខ្លួនចូលរួមជាមួយក្រុមអេស្ប៉ាញ Villarreal ក្នុងកិច្ចសន្យារយៈពេលមួយឆ្នាំជាមួយនឹងលទ្ធភាពនៃការបន្តរយៈពេល 12 ខែបន្ថែមទៀតក្រោយArsenalមិនបន្តកុងត្រាថ្មីអោយ។ ប្រភព:BBC

ចុចអានបន្ត
អត្ថបទទាក់ទង
  • December 2024
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031