
លោក Ruben Amorim អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហម Man. United ត្រូវបានបណ្តាញអ្នកសារពត៌មានជម្រុញអោយឆ្លើយសំណួរអំពីមូលហេតុអ្វីដែលរូបលោកដកឈ្មោះកីឡាករ Marcus Rashford មិនអោយចូលលេងសម្រាប់ការប្រកួតខណៈម្ចាស់ផ្ទះ Man.Utd បានចាញ់ក្រុមភ្ញៀវ Bournemouth ធ្ងន់ករដោយលទ្ធផល ៣ទល់និង០ កាលពីថ្ងៃអាទិត្យ។អតីតគ្រូបង្វឹក Sporting បានឆ្លើយសំនួរបស់គេហទំព័រ Sky Sports ជុំវិញបញ្ហានេះថាៈ វាគឺជាការសម្រេចចិត្តរបស់ខ្ញុំ ខ្ញុំចង់ឃើញកីឡាករល្អបំផុតរបស់ខ្ញុំបញ្ចេញសមត្ថភាព ហើយបន្ទាប់មកខ្ញុំព្យាយាមធ្វើរឿងផ្សេងៗជាមួយកីឡាករផ្សេងៗគ្នា ដូច្នេះវាជាការផ្តោតអារម្មណ៍របស់ខ្ញុំសម្រាប់ដឹកនាំការប្រកួតប៉ុណ្ណោះ។
វាមិនមែនជារឿងចម្លែកនោះទេ ដែលក្រុមដឹកនាំដោយគ្រូបង្វឹកវ័យ ៣៩ឆ្នាំលោក Amorim មិនបានដាក់អោយកីឡាករអន្តរជាតិអង់គ្លេសចូលលេង ៣លើកចុងក្រោយជាប់ៗគ្នានេះ ខណៈ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់បានធ្វើការផ្លាស់ប្តូរកីឡាករឈុតធំជម្រើស១១នាក់ដំបូងរហូតដល់ទៅ ៦រូប ក្រោយចាញ់Tottenhamកាលពីសប្តាហ៍មុននៅក្របខណ្ឌ Premier League ដូចគ្នា ។មានន័យថាខ្សែបម្រើសញ្ជាតិកូឌីវ័រ Amad Diallo នៅតែផ្តល់ឱកាសបង្ហាញខ្លួនចូលលេងជម្រើសដំបូង ព្រមជាមួយខ្សែការពារដែលរងរបួសច្រើនខែគឺ Tyrell Malacia ក៏មានវត្តមាន ខណៈដែល Noussair Mazraoui ផ្លាស់ទៅលេងនៅតំបន់ខ្សែការពារស្នូលទាំងបីនាក់ចំណែកឯកីឡាករកំពស់ខ្ពស់ Leny Yoro បានត្រឹមអង្គុយជាកីឡាករបម្រុង។ ក្នុងនោះដែរកីឡាករអន្តរជាតិហូឡង់គឺ Joshua Zirzkee ត្រូវលេងជំនួសតំណែង Rasmus Hojlund នៅខ្សែប្រយុទ្ធកណ្តាលទោលតែម្នាក់ឯង ជាមួយទម្រង់លេងគឺ៣-៤-២-១។
ប្រភព:Dailypost
វីដេអូ:

(សហរដ្ឋអាមេរិក)៖ កំពូលខ្សែប្រយុទ្ធអាស៊ី Son Heung-min ត្រូវបានប្រកាសជាផ្លូវការ ក្នុងការចូលរួមជាមួយក្លិបថ្មី Los Angeles FC ក្នុងក្របខណ្ឌលីគកំពូល Major League Soccer ជាមួយតម្លៃផ្ទេរប្រមាណ ២០លានផោន ជាមួយកុងត្រា២ឆ្នាំ បន្ទាប់ពីរួមរស់ជាមួយក្លឹបមាន់ខ្នាយមាស Tottenham Hotspur អស់រយៈពេលជាង១០ឆ្នាំកន្លងមក។អត្ថបទកំពុងចាប់អារម្មណ៍៖ មិនបង្អង់យូរ! ទីបំផុត Oppa SON ផ្លាស់ទៅក្លឹបអាមេរិក LAFC ជាផ្លូវការក្រោយរួមរស់១០ឆ្នាំជាមួយ Spurs សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ថ្លែងនៅក្នុងការបង្ហាញខ្លួនជាផ្លូវការ ប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូងវ័យ៣៣ឆ្នាំ បានឱ្យដឹងថា «LAFC បានផ្លាស់ប្តូរបេះដូងរបស់ខ្ញុំ ដែលមិនត្រឹមជាជម្រើសទី១ សម្រាប់ខ្ញុំផងនោះទេ។ វាជាក្តីសុបិនក្លាយជាការពិត។ LA គឺជាទីក្រុងដ៏អស្ចារ្យណាស់»។ គួរជម្រាបផងដែរថា LAFC បានកំពុងស្ថិតនៅលេខរៀងទី៦ ជាបណ្តោះអាសន្នក្នុង MLS ប្រចាំតំបន់ Western Conference និងបានរួមក្រុមឡើងវិញជាមួយអតីតអ្នកចាំទីរបស់ Spurs គឺ […]



