
រាជធានីភ្នំពេញ៖ ក្រុមជម្រើសជាតិគោព្រៃកម្ពុជា នឹងត្រូវជួបក្រុមម្ចាស់ផ្ទះថៃ នៅវេលាម៉ោង៨យប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ នេះ ក្នុងជំនួបបញ្ចប់ពូល A នៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ AFF Mitsubishi Electric Cup ឆ្នាំ២០២៤ ដើម្បីកំណត់ជោគវាសនារបស់ជាតិ ជាមួយនឹងក្រុមជម្រើសជាតិម៉ាឡេស៊ី និងសិង្ហបុរី ដែលត្រូវប្រកួតដំណាលគ្នានោះ នារាត្រីថ្ងៃសុក្រនេះ ដ្បិតក្រុមទាំង៣ សុទ្ធតែនៅមានឱកាសឡើងវគ្គបន្ដ ជាមួយក្រុមដំរីសឹកថៃ។
លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត ដោយហាក់មិនញញឹមជាមួយក្រុមជើងឯក ៧សម័យនេះឡើយ ទោះបីលោកទទួលស្គាល់ថៃ ជាក្រុមខ្លាំងក្នុងតំបន់ តែលោកបានដាក់គោលដៅយ៉ាងមុតមាំ នឹងខិតខំប្រជែងយក ៣ពិន្ទុជាមួយក្រុមជម្រើសជាតិថៃ និងដើម្បីអ្នកគាំទ្រក្រុមគោព្រៃកម្ពុជា។
លោក Koji បានគូសបញ្ជាក់ថា សម្រាប់ក្រុមជម្រើសជាតិថៃ អ្នកណាក៏ដឹងដែរ ថាពួកគេជាក្រុមដ៏ខ្លាំង ប៉ុន្ដែយើងមកទីនេះ ដើម្បីយក ៣ពិន្ទុពីពួកគេ ហើយកីឡាករដែលមានរបួសមួយចំនួន យើងមានអ្នកជំនួសរួចរាល់សម្រាប់ការប្រកួតនេះ។ ពួកយើងសង្ឃឹមថា អ្នកគាំទ្រនឹងមកផ្ដល់កម្លាំងចិត្តដល់យើង ហើយពួកយើងនឹងធ្វើគ្រប់យ៉ាងដើម្បីអ្នកគាំទ្របស់យើង។
គួរដឹងថាបច្ចុប្បន្នថៃ បានកក់កៅអីវគ្គ ៤ក្រុមចុងក្រោយហើយ ខណៈកម្ពុជា កំពុងឈរលេខ៣ និងមាន ៤ពិន្ទុស្មើក្រុមម៉ាឡេស៊ី តែតាមពីក្រោយក្រុមសិង្ហបុរី ដែលឈរលេខ២ រកបាន ៦ពិន្ទុ។ ដូច្នេះក្រុមទាំងបី សុទ្ធតែមានឱកាសប្រជែងកៅអីវគ្គបន្ដ ស្របពេលម៉ាឡេស៊ី នឹងត្រូវបើកទ្វារផ្ទះទទួលសិង្ហបុរី នាម៉ោង ៨ដំណាលគ្នា (ម៉ោងនៅកម្ពុជា) ដើម្បីកំណត់ជោគវាសនា តើក្រុមណា នឹងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយថៃ។
សម្រាប់ក្រុមគោព្រៃកម្ពុជា នៅសល់ឱកាសមួយចំនួន ដែលអាចឡើងវគ្គបន្ដ ពោលគឺម៉ាឡេស៊ី យកឈ្នះសិង្ហបុរី ហើយកម្ពុជា យកឈ្នះថៃ (គិតផលសងគ្រាប់បាល់ជាក់ស្ដែង)។ តែករណីបើកម្ពុជា បានត្រឹមស្មើ ឬចាញ់ ក៏ដូចជាសិង្ហបុរីឈ្នះវិញ ឱកាសសម្រាប់កម្ពុជា និងម៉ាឡេស៊ី នឹងត្រូវអស់ដោយស្វ័យប្រវត្តិតែម្ដង៕

បើទោះបីជាបានបំពេញការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធឆ្នើមសញ្ជាតិបារាំងពីក្លឹប Eintracht Frankfurt គឺHugo Ekitike ក្នុងតម្លៃផ្តល់ទៅអោយដំបូងគឺ ៦៩ លានផោនក៏ដោយ ផ្ទុយទៅវិញខ្សែប្រយុទ្ធ Alexander Isak នៅតែមានចេតនាចង់ស្វែងរកជម្រើសរបស់គាត់សម្រាប់ការចាកចេញពីទឹកដី St.James Park នៅរដូវក្តៅនេះពោលគឺបន្ទាប់ពីខកខានដំណើរទេសចរណ៍ការប្រកួតកំដៅសាច់ដុំមុនរដូវកាលថ្មីចាប់ផ្តើមនៅទ្វីបអាស៊ី ។ក្លឹបបានជ្រើសរើសកីឡាករចំនួន ៣០ នាក់ ប៉ុន្តែ ខ្សែប្រយុទ្ធស៊ុយអែតIsak មិនបានរួមដំណើរដោយអវត្តមានដោយសាររបួសភ្លៅ។សម្រាប់ Liverpool នៅតែចាប់អារម្មណ៍លើការនាំយកកីឡាករវ័យ ២៥ ឆ្នាំ មកកាន់ទឹកដី Anfield ខណៈអ្នកចាត់ការក្លឹប Newcastle លោក Eddie Howe បាននិយាយថា Isak នឹងក្លាយជាផ្នែកមួយនៃក្រុមសម្រាប់ការប្រកួតនៅប្រទេសសិង្ហបុរី និងកូរ៉េខាងត្បូង។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool នៅតែចិញ្ចឹមចិត្តចង់បានខ្សែប្រយុទ្ធឆ្នើមរូបនេះពីក្លឹបរួមលីក(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Isak ស៊ុតបញ្ចូលទីបាន ២៧ គ្រាប់ក្នុងការបង្ហាញខ្លួនសរុបគ្រប់ការប្រកួត៤២លើកសម្រាប់ Newcastle កាលពីរដូវកាលមុនខណៈ Newcastle ទក់សាច់ក្នុងលទ្ធផល ៤-០ កាលពីថ្ងៃសៅរ៍នៅលើទឹកដីក្រុម Celtic […]



